ដោយ មាន ឫទ្ធិ
2018-07-23
RFA
ក្រសួងការបរទេស ទទួលស្គាល់ថា កម្ពុជាមិនមានច្បាប់ដាក់ទោសពលរដ្ឋមិនទៅបោះឆ្នោត
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ កក្កដា បានចេញសេចក្តីថ្លែងការណ៍ សម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះការលើកឡើងចុងក្រោយរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនេះ ធ្វើឡើងក្រោយពីអ្នកស្រី រ៉ូណា ស្មីត បានសម្តែងក្តីបារម្ភអំពីការរំលោភភាពស្របច្បាប់នៃការជ្រើសរើសមិនទៅបោះឆ្នោត និងការគំរាមកំហែងដកហូតមិនផ្តល់សេវាសាធារណៈ ចំពោះអ្នកទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច នៅថ្ងៃបោះឆ្នោតថ្ងៃទី២៩ កក្កដា។
អ្នកនាំពាក្យក្រសួងការបរទេស បានចោទសួរអំពីពេលវេលា និងហេតុផលនៃការចេញផ្សាយសេចក្តីថ្លែងការណ៍របស់អ្នកស្រី រ៉ូណា ស្មីត នេះ ដោយចោទអ្នកស្រី រ៉ូណា ស្ម៊ីត ថា ធ្វើឡើងដោយលម្អៀង និងមានលក្ខណៈបុរេនិច្ឆ័យ ក្នុងបរិបទនៃការបោះឆ្នោតដ៏រស៊ើបមួយនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសគូសបញ្ជាក់ថា ការអំពាវនាវរបស់អ្នកស្រី រ៉ូណា ស្ម៊ីត នេះ ធ្វើឡើងទំនងជាដើម្បីគាំទ្រដល់យុទ្ធនាការរបស់លោក សម រង្ស៊ី និងសមាជិកគណបក្ស សង្គ្រោះជាតិ ដទៃទៀត ក្នុងអ្វីមួយដែលក្រសួងថា ដើម្បីធ្វើវិទ្ធង្សនាមិនចង់ឲ្យមានការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យមួយនៅកម្ពុជា តាមរយៈការលើកទឹកចិត្តឲ្យមានការធ្វើពហិការការបោះឆ្នោត ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោត និងបង្រៀនពួកគេអំពីរបៀបធ្វើឲ្យខូចសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសទទួលស្គាល់ថា ខុសពីប្រទេសដទៃ ប្រទេសកម្ពុជា មិនមានច្បាប់ចែងដែលត្រូវដាក់ទោសទណ្ឌដល់ពលរដ្ឋទាំងឡាយណា ដែលមិនទៅបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែ ច្បាប់បោះឆ្នោតរបស់កម្ពុជា ដាក់ទោសទណ្ឌចំពោះជនទាំងឡាយណា ដែលរារាំងអ្នកដទៃមិនឲ្យទៅបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១៤២ នៃច្បាប់បោះឆ្នោត។
លោកមេធាវី ផែង ហេង ធ្លាប់អះអាងថា ការបញ្ចេញមតិអំពីការមិនចង់ទៅបោះឆ្នោត និង អំពាវនាវឲ្យនរណាម្នាក់ មិនទៅបោះឆ្នោត មិនមែនជាការរារាំងដល់ការបោះឆ្នោតនោះឡើយ លើកលែងតែទៅពាំងផ្លូវ ឬទាញដៃ ឬគម្រាមកំហែងដោយប្រការណាមួយនោះ៕
the powerful despise the weak. It is their weakness
the weak despise the powerful. That’s their strength
B.P great writer and journalist
Voting is the right and moral obligation for all citizens. Cambodia does not make law to punish people who do not want to vote. This is the free country. But if you incite others not to vote, there is the law to hold those inciters accountable. Rainsy is over and no foreigners can help him.