រដ្ឋាភិបាលវាយប្រហារអ្នករាយការណ៍ពិសេស UN ថា លម្អៀងទៅរកអតីតបក្សប្រឆាំង

| |
https://vodhotnews.com

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)


រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានរិះគន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថា មាននិន្នាការនយោបាយទៅរកអតីតបក្សប្រឆាំង បន្ទាប់ពីលោកស្រីបានបកស្រាយជុំវិញការបញ្ចេញមតិអំពីការពហិការមិនទៅបោះឆ្នោត។

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ក្រសួងការបរទេសកម្ពុជារិះគន់ថា លោកស្រី រ៉ូណា ស្មីត ហាក់កំពុងគាំទ្រយុទ្ធនាការម្រាមដៃស្អាត របស់លោក សម រង្ស៊ី និងក្រុមមេដឹកនាំអតីតបក្សប្រឆាំងនៅក្រៅប្រទេស ដែលបង្រៀនពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោត ឲ្យគូសឆូតសន្លឹកឆ្នោតចោល ឬធ្វើឲ្យសន្លឹកឆ្នោតនោះ មិនបានការជាដើម។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

ក្រសួងការបរទេសកម្ពុជារិះគន់ទៀតថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ហាក់មិនអើពើ ឬបង្ហាញក្ដីកង្វល់ណាមួយ ជុំវិញការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរដ្ឋាភិបាល ការញុះញង់ឲ្យស្អប់ជនជាតិចិន និងជនបរទេស និងការជំរុញជាតិនិយម ដែលថា ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសជិតខាង។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រសួងការបរទេសកម្ពុជាចោទលោកស្រី រ៉ូណា ស្មីត ថា មានភាពលម្អៀងនយោបាយទៅរកអតីតគណបក្សសង្គ្រោះជាតិ និងស្នើឲ្យលោកស្រី ប្រកាន់ខ្ជាប់ក្រមវិជ្ជាជីវៈ ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ មួយវិញទៀត ក្រសួងការបរទេសក៏ច្រានចោលការលើកឡើងថា អាជ្ញាធរបានគំរាមកំហែងមិនផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ដែលមិនបោះឆ្នោតឲ្យគណបក្សប្រជាជន។

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា កង្វល់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាតិគឺជារឿងត្រឹមត្រូវ និងឆ្លុះបញ្ចាំងស្ថានភាពពិតនៅកម្ពុជា។ លោកថា វានឹងប៉ះពាល់ដល់មុខមាត់កម្ពុជានៅលើឆាកអន្ដរជាតិ បើសិនរដ្ឋាភិបាលមិនឆ្លើយតបជាវិជ្ជមាននឹងក្ដីកង្វល់ទាំងនេះ។

ពាក់ព័ន្ធនឹងស្ថានការនយោបាយមុនការបោះឆ្នោតនេះ មាននិន្នាការចំនួន ២ កំពុងប្រឈមមុខដាក់គ្នា គឺរវាងគណបក្សកាន់អំណាច និងគណបក្សផ្សេងទៀត ដែលអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត និងអតីតគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតខាងមុខ ដោយថា ជាការបោះឆ្នោតក្លែងក្លាយ បន្ទាប់ពីគ្មានអតីតបក្សប្រឆាំងចូលរួម។

ករណីនេះ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានផ្លូវច្បាប់ចំពោះអ្នកអំពាវនាវឲ្យពលរដ្ឋកុំចេញទៅបោះឆ្នោត និងការផ្សព្វផ្សាយនានាលើបណ្ដាញសង្គម ដែលនិយាយពីយុទ្ធនាការប្រឆាំងការបោះឆ្នោត។

កាលពីថ្ងៃទី២០កក្កដាកន្លងទៅ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះការបំភិតបំភ័យលើអ្នកបោះឆ្នោត និងថា ការអំពាវនាវ​ធ្វើ​ពហិការ​បោះ​​ឆ្នោតរបស់អតីតគណបក្សប្រឆាំង គឺជាសិទ្ធិស្របច្បាប់ ដែលគួរត្រូវបានអនុញ្ញាត៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាលវាយប្រហារអ្នករាយការណ៍ពិសេស UN ថា លម្អៀងទៅរកអតីតបក្សប្រឆាំង"

  1. Anonymous says:

    So funny this guy’ when this beast regime dissolve opposition party no reaction ‘ and now he reacted to U N ‘ that mean he against U N against the whole world community haha’

  2. Anonymous says:

    well…….. as we Cambodian knew this communist dictatorship is only strong whit their own people. when it come to Democracy they are so scare they can not fight whit opposition party that right they have to dissolve it. how can this beast regime complaining to UN on what they have done all of this problem by themselves. sorry Mr you can not even fight whit your enemy how can you fight whit UN. after all I’m seeing your group of evil killer was so dump that right Cambodian never escape from war fighting each other till the end. it is every difficult to say some thing to this communist brain wash . even those they walked naked if some one tell them that their ass was wide open they still think no one can see my ass. I tell you what your ass is so stinky small every bad all over the world . stop pretending and imagination that you can be a great dictator in the world. GOD bless Cambodia and all innocent Cambodian