Democracy Under Siege: Press Conference on Cambodian Elections, featuring APHR Chair Charles Santiago, ANFREL , Human Rights Watch, NDI, and ICJ on Jul 24, 2018 (Image: ANFREL – Asian Network for Free Elections FB)
អង្គការអន្ដរជាតិមួយដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងការបោះឆ្នោត រិះគន់ការដាក់អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ ថា មិនអាចជឿទុកចិត្តបាន ដោយថា ពួកគេមានប្រភពមកពីគណបក្សកាន់អំណាច និងគ្មានជំនាញច្បាស់លាស់។
ក្នុងសន្និសីទសារព័ត៌មានមួយស្ដីពី «បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោត» នៅថ្ងៃអង្គារនេះ នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធអាស៊ានដើម្បីការបោះឆ្នោតដោយសេរី ហៅកាត់ថា (ANFREL) លោកស្រី Chandanie Watawala បានចោទសួរពីសមត្ថភាព និងជំនាញនៃការវាយតម្លៃបោះឆ្នោតរបស់ក្រុមអ្នកសង្កេតការណ៍អន្ដរជាតិ ដែលគ្រោងមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។
លោកស្រី Watawala ក៏រិះគន់អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ ថា មិនអាចយកជាការបាន ដោយថា ពួកគេភាគច្រើន គ្មានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងថា អ្នកសង្កេតការណ៍ជាតិជាង ៣ម៉ឺននាក់ មានប្រភពមកពីគណបក្សប្រជាជន របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងសម្ព័ន្ធមិត្តផ្សេងៗ របស់បក្សកាន់អំណាច។
សមាជិកគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុយ វណ្ណៈ ដែលអង្គភាពរបស់លោកបានដាក់អ្នកសង្កេតការណ៍ជាង៣ម៉ឺននាក់ឃ្លាំមើលការបោះឆ្នោតនាពេលខាងមុខ បានចាត់ការរិះគន់នេះថា មិនអាចទទួលយកបាន និងមាក់ងាយដល់ក្រុមយុវជន ដែលចូលរួមជំរុញដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្ដថា៖ «អង្គការទាំងនោះ មិនគួរមើលងាយប្រជាជនខ្លួនឯងពេកទេ អាហ្នឹងវាជាសិទ្ធិ និងសេរីភាព ហើយគេធ្វើក្នុងន័យវិជ្ជមានទេ។ ហើយការចូលរួមនេះគ្រប់មជ្ឈដ្ឋាន គឺត្រូវអនុវត្តតាមច្បាប់ស្ដីពីការបោះឆ្នោត និងក្រមសីលធម៌ ដូច្នេះ បើគេមិនបានធ្វើខុសនឹងចំណុច៣ជាគោល ក្នុងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ យើងក៏មិនគួរប្រជាជនខ្លួនឯងដែរ វាអត់ល្អ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ហៅការរិះគន់របស់នាយិកាអង្គការ ANFREL ថា មានលក្ខណៈរើសអើង និងបណ្ដុះបង្អាប់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ លោកថា គ.ជ.ប បានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញ បើទោះបីពួកគេមិនធ្លាប់ចូលរួមសង្កេតការណ៍បោះឆ្នោតក៏ដោយ។
ការបោះឆ្នោតនៅអាណត្តិទី៦នេះ ត្រូវបានប្រទេសលោកសេរីមួយចំនួន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ វាយតម្លៃថា គ្មានភាពសេរី និងយុត្ដិធម៌នោះទេ បន្ទាប់ពីអតីតបក្សប្រឆាំង ត្រូវបានគេផាត់ចេញពីការបោះឆ្នោត។
អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្លាប់ចូលរួមឃ្លាំមើលការបោះឆ្នោត ក៏បានប្រកាសដកខ្លួនផងដែរ ដូចជា អង្គការណិចហ្វិច អង្គការតម្លាកម្ពុជា និងអង្គការខុមហ្វ្រែល ដោយបន្ទោសលើការគាបសង្កត់របស់រដ្ឋាភិបាលទៅលើពួកគេ៕
(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ
កំពុងពិចារណាដកហូតសិទិ្ធ Security Clearance (សិទ្ធិទទួលបានពត៌មានសម្ងាត់របស់រដ្ឋ
និងចេញ-ចូលកន្លែងហាមឃាត់នានា ក្រោយពីមានការត្រួតពិនិត្យប្រវត្តិយ៉ាងល្អិតល្អន់បំផុត)
របស់អតីតមន្រ្តីចារកម្មអាមេរិកចំនួន ០៦រូប ដែលធ្លាប់បម្រើការងារក្នុងសម័យអតីតរ
ដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យរបស់សេតវិមានលោកស្រីសារាហ្វ សេនឌើរ៍ Sarah Sanders
ក្រុមមន្រ្តីខាងលើបានប្រើប្រាស់សិទ្ធិអតីតតួនាទី និងឯកសិទ្ធិរបស់ពួកគេ ដើម្បីបម្រើ
រឿងនយោបាយ និងក្នុងករណីខ្លះទៀតដើម្បីរកប្រាក់ចំណូលថែមទៀត។
លោកស្រី សេនឌើរ៍ Sanders បានលើកឡើងថា «ការធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន អំពីការលួចទាក់ទងជាមួយប្រទេសរុស្ស៊ី និងរងឥទ្ធិពលពីរុស្ស៊ី ប្រឆាំងនឹងលោកប្រធានាធិបតីនោះ គឺជារឿងពុំត្រឹមត្រូវជាខ្លាំង ហើយបុគ្គលដែលកាន់សិទ្ធិសេគុយរីធីក្លែររ៉ែន Security Clearance
កំពុងធ្វើការ
ចោទប្រកាន់ទាំងអស់នេះ គឺជារឿងកាន់តែមិនសមរម្យជាងនេះទៅទៀត។
បើតាមលោកស្រី សេនឌើរ៍ Sanders ក្នុងចំណោមមន្រ្តីខាងលើ រួមមានអតីតប្រធាន
ទីភ្នាក់ងារចារកម្ម CIA លោកចនប្រ៊ែនណាន John Brenna និង ម៉ៃខើល ហៃឌែនMicheal Hayden,
អតីតនាយកទីភ្នាក់ងារ FBI លោក James Comey, អតីតរដ្ឋមន្រ្តីក្រសួងស៊ើបការណ៍សម្ងាត់ លោក James Clapper, អតីតទីប្រឹក្សាសន្តិសុខជាតិ លោកស្រីស៊ូសានរ៉ៃ Susan Rice, និង
អតីតនាយករង FBI លោក អែនឌ្រីវ ម៉ាក់កាបេAndrew McCabe។
គួរជម្រាបថា នៅក្រោយជំនួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសហគមន៍
ស៊ើបការណ៍សម្ងាត់របស់អាមេរិក ដោយក្នុងជំនួបនោះ មេដឹកនាំអាមេរិករូបនេះ ហាក់
ដូចជាបានកាន់ជើងរុស្ស៊ី ហើយនិយាយបន្ទាបបន្ថោកក្រុមចារកិច្ចរបស់ប្រទេសខ្លួន
ជុំវិញបញ្ហាថាតើរុស្ស៊ីបានលូកលាន់កិច្ចការបោះឆ្នោតអាមេរិកកាលពី ឆ្នាំ២០១៦ ដែរឬក៏អត់នោះ។
ក្នុងចំណោមអ្នកដែលរិះគន់ខ្លាំង ចំពោះការបង្ហាញគោលជំហររបស់លោក ត្រាំ គឺលោក ប្រ៊ែនណាន Brennan ដែលបានលើកឡើងជាសាធារណៈថា ទង្វើរបស់លោក ត្រាំ នៅអំឡុងការធ្វើសន្និសីទ
ជាមួយលោក ពូទីន គ្មានខុសអ្វីពីការក្បត់ជាតិឡើយ។ ជុំវិញរឿងនេះដែរ លោកស្រី
សេនឌើរ៍ Sanders បានទាត់ចោលមន្ទិលសង្ស័យដែលថា ការដកឯកសិទ្ធិពិសេសខាងលើរបស់ក្រុមមន្រ្តីទាំង ០៦រូប គឺជាការសងសឹកប្រឆាំងនឹងពាក្យសម្តីរិះគន់ តែផ្ទុយទៅវិញគឺដើម្បីទប់ស្កាត់
មន្រ្តីទាំងនោះ កុំឲ្យដើរប្រើសិទ្ធិពិសេសៗរបស់ពួកគេ ទៅបម្រើនយោបាយ និងរកចំណូល៕
(Washington): The White House said US President Donald Trump
Is considering depriving of Security Clearance (the right to access state secrets
And exit – access to banned sites after the most detailed historical review)
Of the former US intelligence officers who used to work in the past
The administration of Barack Obama. According to a citation release
Xinhua, July 24, 2018
White House spokesman Sarah Sanders said
The officers use their former privileges and privileges to serve
Politics and, in some cases, to earn more money.
Sanders said: “Baseless allegations of spying with Russia and Russian influence against the president are inaccurate, and the person who holds the Security Clause of Security Clearance
Working
These allegations are even more inappropriate.
According to Sanders, among the officials, the former president
CIA spy agency John Brenna and Michael Hayden,
Former FBI director James Comey, former intelligence minister James Clapper, former National Security Advisor Susan Rice, and
Former FBI Vice President Andrew McCabe.
After meeting Russian President Vladimir Putin in Helsinki, Finland, Donald Tram has been criticized by the community.
US intelligence is in the meeting, the American leader seems
Like having Russian footprints and speaking down to their country’s intelligence team
Around the question of whether Russia has swept US elections in 2016 or not.
Among those who strongly criticized Mr. Trump’s position was Mr. Brennan, who publically made his remarks during the conference.
With Putin there is nothing wrong with treason. Around this, Ms.
Sanders dismissed the skepticism that removing the special privilege of the six officials is a vengeance against verbal criticism, but rather to curb
They should not use their special rights to serve the politics and the income.
សេរីភាព លទ្ធិប្រជាធិបតេយ្យ គឺពាក្យពីរឃ្លានេះ ដែលអាមេរិកជួយខ្មែរច្រើនជាងគេ ហើយដែលពួកឆ្កែអាមេរិកយកមកប្រើទន្ទេញជាប់មាត់រហូតដែរ។
តែសម្រាប់ពាក្យពីរឃ្លានេះ វាគ្រាន់តែជាឃាតកឈាមត្រជាក់ សម្លាប់អាយុជិវិត ប្រជាពលរដ្ឋ
ស្លូតត្រង់ នៅលីបី សីរ៉ី អីរ៉ាក់ យេម៉ែន អូក្រែន ។ល។និង។ល។ រាប់ម៉ឺនសែននាក់ តាមរយះបដិវត្តន៏ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះ
ប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕