ថ្ងៃទី ២៥ កក្កដា ២០១៨ លោក ឃួង ស្រេង និង លោក ជួន សុវណ្ណ បានចុះពិនិត្យកងកម្លាំងនគរបាលនៅពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រាប់រក្សាសន្តិសុខថ្ងៃបោះឆ្នោតខាងមុខ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)
សាលារាជធានីភ្នំពេញត្រៀមកម្លាំងការពារសន្តិសុខជាង៤ ៦០០នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី បានចុះពិនិត្យកងកម្លាំងនគរបាលនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅព្រឹកនេះ ដើម្បីត្រៀមការការពារសន្ដិសុខ សម្រាប់ដំណើរការបោះឆ្នោតក្នុងអណត្តិទី៦។ យោងតាមហ្វេសបុកផេក (Facebook Page) របស់រដ្ឋបាលរាជធានីភ្នំពេញ។
ប្រភពដដែលឲ្យដឹងថា កងកម្លាំងនគរបាលជាតិចំនួន ៤ ៦២៥នាក់ នឹងដាក់ប្រចាំការនៅតាមគោលដៅ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខសុវត្ថិភាពដល់ប្រជាពលដ្ឋ ឥស្សរជននយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោត។
កងកម្លាំងនគរបាលនៅពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រាប់រក្សាសន្តិសុខថ្ងៃបោះឆ្នោតខាងមុខ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)

The cabinet of the Prime Minister of Japan has officially announced that Japan will not send observers to attend the observer.cambodia election The decision was made in conjunction with the United States.
We support security and safety for our voters. Cambodia First.