ដោយ មួង ណារ៉េត
2018-07-24
RFA

(ពីស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយកអង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករងនៃឧត្តមស្នងការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំការិយាល័យតំបន់អាស៊ីអាគ្នេយ៍ និងលោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សាច្បាប់នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងធ្លាប់ធ្វើមន្ត្រីច្បាប់ក្នុងសាលាក្ដីខ្មែរក្រហម ក្នុងសន្និសីទមួយ ក្នុងក្លឹបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេស (FCCT) នៅទីក្រុងបាងកក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។ Photo of Forum Asia
ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិចំនួនបួន រកឃើញថា មិនចំពោះថា របបលោក ហ៊ុន សែន ធ្វើឲ្យការរៀបចំការបោះឆ្នោតខាងមុខ មើលទៅដូចជាមានប្រជាធិបតេយ្យយ៉ាងណានោះទេ ប៉ុន្តែ ការពិតគឺអ្វីៗ ដែលកំពុងរៀបចំនេះ គឺជាឆាកល្ខោនតែប៉ុណ្ណោះ ព្រោះការបោះឆ្នោត ខាងមុខគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៤ ខែកក្កដា ដែលរៀបចំដោយក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) អង្គការអន្តរជាតិទាំងបួន បានពន្យល់អ្នកសារព័ត៌មាន និងមតិជាតិ និងអន្តរជាតិ ឲ្យជ្រាបអំពីតថភាពពិត នៃដំណើរការបោះឆ្នោតនៅកម្ពុជា។
នាយករងរបស់អង្គការឃាំ្លមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) ហៅដំណើរការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ថាមិនមែនជាដំណើរប្រជាធិបតេយ្យ ដូចការចង់បានរបស់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែ វាជាបុណ្យបញ្ចុះសព្វនៃមរណភាពប្រជាធិបតេយ្យ ដែលបានស្លាប់ក្នុងវ័យជាង ២៥ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក ហ្វីល រ៉ូប៊ើតសិន បន្តទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច កំពុងខំប្រឹងសម្ដែងឆាកល្ខោន ដើម្បីបំភាន់ភ្នែកសាធារណមតិ ជាតិនិងអន្តរជាតិ ឲ្យជឿថា ការបោះឆ្នោតខាងមុខ មានលក្ខណៈប្រជាធិបតេយ្យ សេរីពហុបក្សជាដើម៖ «ល្បែងដែលលោក ហ៊ុន សែន និងបក្សកាន់អំណាចកំពុងលេងនៅពេលនេះ គឺពួកគាត់ចង់ទាមទារភាពស្របច្បាប់ នៃការបោះឆ្នោតខាងមុខ ដែលនរណាក៏មើលឃើញរួចទៅហើយដែរថា ជាការបោះឆ្នោតក្លែងក្លាយនោះ។ លោក ហ៊ុន សែន ប្រឹងបង្ហាញថា មានគណបក្សនយោបាយច្រើនចូលរួម មានអ្នកសង្កេតការណ៍បោះឆ្នោតរាប់ម៉ឺននាក់ និងអួតថា មានអ្នកសង្កេតការណ៍អន្តរជាតិ ចូលរួមផង។ ប៉ុន្តែ តាមការពិតគណបក្សច្រើនមែន តែបក្សខ្លះមានអាយុត្រឹមពីរបីខែប៉ុណ្ណោះ។ ឯអ្នកសង្កេតការណ៍បោះឆ្នោតភាគច្រើន គឺជាមនុស្សរបស់ក្រុមសម្ព័ន្ធយុវជន ដែលដឹកនាំដោយកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី។ ចំណែកឯអ្នកសង្កេតការណ៍អន្តរជាតិ បើនិយាយតាមពិត គឺគ្មានអ្នកសង្កេតការណ៍ឯណា ពីខាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសសេរីឯទៀត គេចូលរួមនោះទេ ព្រោះប្រទេសទាំងនេះ បានថ្កោលទោសការបោះឆ្នោតនេះ ហេតុដូច្នេះហើយទើបពួកគេមិនបញ្ជូនអ្នកសង្កេតការណ៍ទៅកម្ពុជានោះ»។
នាយកកម្មវិធីប្រទេសកម្ពុជា នៃវិទ្យាស្ថានប្រជាធិបតេយ្យ (NDI) លោក ចន ខាវ៉ាណាហ្វ (John S. Cavanaugh) បានលើកឡើងថា មិនចំពោះតែលោកទេ នរណាផ្សេងក៏អាចទាយទុកមុនបានដែរ ថាគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងឈ្នះឆ្នោត ១០០% ព្រោះគ្មានគូប្រកួតប្រជែងទេ។ លោក ចន ខាវ៉ាណាហ្វ ក៏បានលើកឡើងអំពីមតិពលរដ្ឋខ្មែរ ដែលមិនចង់ទៅចូលរួមបោះឆ្នោត ដោយសារពួកគាត់អះអាងថា ទោះទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត ក៏គង់តែគណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោតតែដដែលហ្នឹង។ មិនតែប៉ុណ្ណោះ លោកក៏បានរម្លឹកអំពីការស្ទង់មតិ ដែលវិទ្យាស្ថានប្រជាធិបតេយ្យ បានធ្វើកាលនៅមុនការបោះឆ្នោតនាពេលកន្លងទៅ ដែលរកឃើញថា លោក សម រង្ស៊ី និងលោក កឹម សុខា មានប្រជាប្រិយភាពកើនឡើងខ្លាំង ដែលជាបញ្ហាប្រឈមសម្រាប់លោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា។ ជាលទ្ធផល ក្រោយការកើនឡើងនៃប្រជាប្រិយភាព នៃបក្សប្រឆាំង ទើបរបបលោក ហ៊ុន សែន បានរម្លាយគណបក្សសង្គ្រោះជាតិចោលតែម្ដង។
អគ្គលេខាធិការ របស់ក្រុមប្រឹក្សាអ្នកច្បាប់ (ICJ) លោក សែម ហ្សារីហ្វ៊ី (Sam Zarifi) ដែលជាវាគ្មិនមួយរូបក្នុងសន្និសីទសារព័ត៌មាននេះ ក៏បានលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជា ឈានដល់ទីបញ្ចប់ហើយ។ លោកបញ្ជាក់ថា ការប្រែប្រួលចុងក្រោយនៅកម្ពុជា ក្រោមរបបលោក ហ៊ុន សែន បានប្រែក្លាយប្រទេសកម្ពុជា ទៅជារដ្ឋឯកបក្ស ដែលគ្រប់គ្រងអំណាចផ្ដាច់ការ ដោយលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ លោក សែម ហ្សារីហ្វ៊ី បញ្ជាក់ថា អ្វីដែលកំពុងកើតមានឡើងនៅកម្ពុជាសព្វថ្ងៃ នេះគឺផ្ទុយពីអ្វីដែលពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិចង់បាន។ កម្ពុជាសព្វថ្ងៃ ក្លាយជាប្រទេសដែលរឹតត្បិតសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល និង សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលផ្ទុយទៅនឹងកាតព្វកិច្ចកម្ពុជា ដែលបានសន្យាថា នឹងបំពេញតាមអនុសញ្ញាអន្តរជាតិ។
ជុំវិញការរឹតត្បិតសិទ្ធិសេរីភាព នៃអង្គការសង្គមស៊ីវិល បណ្ដាញអាស៊ីដើម្បីការបោះឆ្នោតសេរី ហៅកាត់ អានហ្វ្រែល (ANFREL) ក៏បានលើកឡើងអំពីភាពខ្វះអ្នកសង្កេតការណ៍ឯករាជ្យ ក្នុងការបោះឆ្នោត ដោយសារតែអង្គការសង្គមស៊ីវិលឃ្លាំមើលបោះឆ្នោតធំៗ ដូចជាអង្គការ ខុមហ្វ្រែល (Comfrel) និងនិកហ្វិច (Necfic) ជាដើម សុទ្ធតែមិនបានបញ្ជូនអ្នកសង្កេតការណ៍ ឲ្យចូលរួមឃ្លាំមើលការបោះឆ្នោតខាងមុខនេះទេ ដោយសារតែរងការធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន សែន និង ការបិទបន្ទប់ស្ថានការណ៍បោះឆ្នោត ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលជាង ៤០ ឃ្លាំមើលការបោះឆ្នោតនាពេលកន្លងមក។
មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន និង មន្ត្រីនាំពាក្យបក្សកាន់អំណាច សុទ្ធតែធ្លាប់បានអះអាងថា ការបោះឆ្នោតខាងមុខនេះ គឺជាបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយសារមានគណបក្សចូលរួមចំនួន២០ រួមទាំងបក្សកាន់អំណាចផង។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថា លោកមិនខ្វល់ថាអន្តរជាតិណាទទួលស្គាល់ ឬ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ ឲ្យតែប្រជាពលរដ្ឋខ្មែរទទួលស្គាល់ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។
ទោះជាយ៉ាងនេះក្តី មន្ត្រីបក្សប្រឆាំង ដែលត្រូវបានរបបលោក ហ៊ុន សែន រម្លាយអះអាងថា ការបោះឆ្នោតខាងមុខនេះ ក៏នឹងមិនទទួលស្គាល់ដោយពលរដ្ឋខ្មែរជាងកន្លះប្រទេសដែរ ព្រោះគណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រជាងបីលាននាក់ ដែលមិនពេញចិត្តនឹងការរម្លាយបក្សប្រឆាំង និងការផាត់បក្សនេះចេញពីការបោះឆ្នោតខាងមុខ៕
សេរីភាព លទ្ធិប្រជាធិបតេយ្យ គឺពាក្យពីរឃ្លានេះ ដែលអាមេរិកជួយខ្មែរច្រើនជាងគេ។
តែសម្រាប់ពាក្យពីរឃ្លានេះ វាគ្រាន់តែជាឃាតកឈាមត្រជាក់ សម្លាប់អាយុជិវិត ប្រជាពលរដ្ឋ
ស្លូតត្រង់ នៅលីបី សីរ៉ី អីរ៉ាក់ យេម៉ែន អូក្រែន ។ល។និង។ល។ តាមរយះបដិវត្តន៏ផ្លួលរំលំ
រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕
in the organization chart of the Khmer Rouge hun sen was is an ex senior executive
Who says Khmer Rouge says primary barbarism Cambodia is labeled as a country with eternal smiles the Khmer Rouge which hun sen targuer on this table a barbaric image trace indelibile
hun sen painted as a FREE country DEMOCRATICALLY and slyly he liquidated all the people who showed the savagery of the hun sen clan, it’s hun sen himself who unveiled his savagery By his words chariots Hun sen his clans organized the looting of Khmer wealth
That hun sen behaved like a dictator the Khmer people is ready to forgive him No hun sen is not ready to hear he will have uprooted the Khmer soul by selling the treasure land sea to foreigners .How he hunts the Khmer population by pushing them to emigrate and at the same time HUN SEN FASSE COME THE VIETS CHINESE to occupy the CAMBODGE the latter has debts towards HUN SEN, as long as the cambodia is not transformed into CENDRES HUN SEN will not leave
Hun sen clearly despised the weak Khmer is the obvious sign of the weakness of HUN SEN, the Khmer despise hun sen, it is the sign of their moral strength and peaceful
មានអាកំណើតឆ្កែឈ្មោះរួមរិទ្ធ ម៉ោពីណាទៀតហើយអ្ហា !
អានេះចេញម៉ោពូជឆ្កែសុទ្ធហ្មង !
so so CHET
មានអាកំណើតឆ្កែឈ្មោះរួមរិទ្ធ ម៉ោពីណាទៀតហើយអ្ហា !
អានេះចេញម៉ោពូជឆ្កែសុទ្ធហ្មង !
Kính gửi San Só Chet
bạn đã tìm cho tôi tôi rất gần với phần của bạn
kỹ thuật mà vietcong dạy tôi nhưng bằng tiếng Khmer tôi là người theo chủ nghĩa dân tộc
Bạn lãng phí thời gian của bạn tìm kiếm tôi Tôi tìm thấy bạn một người nghèo học, tôi trả lời bạn lần đầu tiên và lần cuối cùng
Tôi bảo vệ bản thân mình chiến đấu với một con chó dại như bạn sợ bị ô nhiễm bởi bệnh dại
Chúc một ngày tốt lành
OH ..GOD do not talk to this guy SO SOCHEATH he is a sick dog . he was barking for many decade just to please his owner to get some treat that all. GOD less Cambodia
Cambodians refuse to be their slave. And we will fight against all enemies. You see, when we suceed, they get jealous. They are trying all possibilities to break us again. I can tell tell them, this time they cannot win. Cambodia First.