រដ្ឋសភាអាមេរិកអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិលោក​ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សកាន់អំណាច

| |
https://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧


រដ្ឋ​សភាអាមេរិកបានអនុម័តច្បាប់មួយដោយស្នើដាក់ទណ្ឌកម្មប្រឆាំងប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំបក្សកាន់អំណាចចំនួន ១៦នាក់ផ្សេងទៀត មិនឲ្យជាន់ដីអាមេរិក ជុំវិញអ្វីដែលអាមេរិកចោទថា បានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន មួយចេញផ្សាយកាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា គណៈកម្មាការសភាអាមេរិកទទួលបន្ទុកកិច្ចកាបរទេសបានអនុម័ត «ច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» ដោយថា ​ច្បាប់នេះមានគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពផ្នែកនយោបាយ ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

​ក្នុង​សេចក្ដីប្រកាសព័ត៌មានដដែលនេះ ប្រធានគណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភាសហរដ្ឋអាមេរិកលោក ​Edward Randall Royce បាន​ស្នើដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំកំពូលៗ ក្នុងជួររដ្ឋាភិបាលកម្ពុជា ដោយហាមមិនឲ្យជាន់ទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដោយចោទថា អ្នកទាំងនោះបាន​បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​។

មេដឹកនាំកំពូលៗ ដែលរដ្ឋសភាអាមេរិកស្នើដាក់ទណ្ឌកម្ម រួមមាន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង កូនទាំងពីររបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោកស្រី ហ៊ុន ម៉ាណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ប្រធានកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ជាដើម។

ច្បាប់ថ្មីដែលអនុម័តដោយគណៈកម្មាការកិច្ចកាបរទេសនេះ នឹងត្រូវបញ្ជូនបន្ដទៅព្រឹទ្ធសភាអាមេរិក ដើម្បីត្រួតពិនិត្យ មុននឹងដាក់ជូនទៅប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង កញ្ញា កឹម​ មនោវិទ្យា ​គាំទ្រការអនុម័តច្បាប់ថ្មីនេះ ដោយថា វានឹងជំរុញឲ្យមានទណ្ឌកម្មប្រឆាំងមន្ដ្រីជាន់ខ្ពស់កម្ពុជា ដែលមានជាប់ពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យ។

កញ្ញាបន្ដថា ប្រតិកម្មពីអន្ដរជាតិនេះ នឹងជួយពង្រឹងស្មារតីប្រជាពលរដ្ឋកម្ពុជាឲ្យមានភាពក្លាហាន និងគ្មានការភិតភ័យ ខណៈ ការបោះឆ្នោតនឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។


ចំពោះច្បាប់ដែលទើបអនុម័តនៅសភាថ្ងៃនេះ គឺជាការជំរុញបន្ថែមដល់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មទៅលើបុគ្គលទាំងអស់នោះ […] ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋខ្មែរដែលចង់បានការផ្លាស់ប្ដូរ ឥឡូវនេះគាត់មានទឹកចិត្តជាងមុន ដោយសារគាត់ដឹងច្បាស់ថា អន្ដរជាតិឈរជាមួយយើង

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង កញ្ញា កឹម​ មនោវិទ្យា


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា រដ្ឋសភាសហរដ្ឋអាមេរិក មាននិន្នាការនយោបាយទៅរកអតីតគណបក្សប្រឆាំង។ លោកក៏អះអាងទៀតថា​មេដឹកនាំកម្ពុជា មិនមានប្រាក់ដាក់តម្កល់នៅធនាគារអាមេរិកឡើយ។


គាត់ធ្វើជាសិទ្ធិរបស់គាត់ទេ ប៉ុន្ដែ វាគ្មានប្រសិទ្ធិភាពអីក្នុងការអនុវត្តច្បាប់ទេ ទី១ គាត់រឹបអូសទ្រព្យសម្បត្តិរបស់មន្ដ្រីគណបក្សប្រជាជន ឬរាជរដ្ឋាភិបាល បានអីនឹងរឹបអូសផង។ ជាការគាំទ្រអតីតបក្សប្រឆាំង ដែលជាកូនចៅរបស់គាត់តែប៉ុណ្ណោះ យើងដឹងហើយថា ទាំងអតីតបក្សប្រឆាំង ជាក្រុមតែមួយ ដែលធ្វើបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្ដួលរំលំ​រដ្ឋាភិបាលស្របច្បាប់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន


អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុកថាការអនុម័តច្បាប់ថ្មីនេះ ថា បំពានលើអធិបតេយ្យភាពកម្ពុជា និងមិនអាចទទួលយកបាន និងស្នើឲ្យសហរដ្ឋអាមេរិក ពិចារណាឡើងវិញចំពោះករណីនេះ។


ឲ្យអាមេរិកពិចារណាឡើងវិញថែមទៀត ព្រោះថា បញ្ហានេះ កម្ពុជាធ្លាប់បានរងគ្រោះច្រើនដងណាស់ពីអាមេរិកហ្នឹង តាំងពីឆ្នាំ១៩៧០ យកទម្លាក់គ្រាប់បែកមកលើក្បាលកម្ពុជារាប់សិបតោន។ ដូច្នេះ ខ្ញុំគិតថា នេះជាទង្វើរបស់អាមេរិក ដែលតែងតែមើលបញ្ច្រាស់ទិកមកកម្ពុជា។ ប៉ុន្ដែយើងខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញនឹងទង្វើរបស់ខ្លួនពីអតីតកាលក្ដី បច្ចប្បន្នកាលនេះ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ


រីឯអ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក គឹម សន្ដិភាព ក៏មានប្រតិកម្មប្រហាក់ប្រហែលគ្នានេះផងដែរ។


ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំយល់ថា អាមេរិកគួរតែគោរពនូវអធិបតេយ្យភាពប្រទេសកម្ពុជា ដូចកម្ពុជាគោរពអធិបតេយ្យភាពប្រទេសទាំងអស់ រួមទាំងអាមេរិកផងដែរ។ ដូច្នេះអ្វីដែលអាមេរិកធ្វើ សូមឲ្យអាមេរិកពិនិត្យមើលនូវទង្វើរបស់ខ្លួនឡើងវិញ។ ប៉ុន្ដែ សម្រាប់កម្ពុជា យើងមិនចាប់អារម្មណ៍ចំពោះបញ្ហានេះទេ

អ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក គឹម សន្ដិភាព


កាលពីខែមិថុនាឆ្នាំ២០១៨ រដ្ឋាភិបាលអាមេរិក តាមរយៈក្រសួងរតនាជាតិ បានជូនដំណឹងពីការបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ដោយចោទមន្ដ្រីជាន់ខ្ពស់កម្ពុជារូបនេះ ថា បានបញ្ជាឲ្យកងអង្គរក្សវាយប្រហារលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ រួមទាំងការវាយបង្ក្រាបលើក្រុមបាតុករ កាលពីឆ្នាំ២០១៣ និងការព្រួតវាយលើអតីតតំណាងរាស្ដ្របក្សប្រឆាំង ២រូប នៅមុខវិមានរដ្ឋសភា កាលពីឆ្នាំ២០១៥៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "រដ្ឋសភាអាមេរិកអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិលោក​ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សកាន់អំណាច"

  1. roumrith says:

    Hanoi is not the right destination, neither Russia nor pekin nor dubai, singapore at the worst
    This freeze of assets and this band of mafia of this former high-ranking Khmer Rouge HUN SEN is a blow to their entourage material and moral problems
    Material for current expenses how to make withdrawals especially in the US?
    Morales all these aborts their friends, acquaintances will move away from them, they will be considered as plague
    Hun sen hailed himself as unassailable but the Westerners in particular the Americans drew the bitter experience Hun sen reasoned like a toad in a well
    For the moment it is the corommpus who think themselves unassailable and eternal After these are these so-called dishonest entrepreneurs, it is necessary to specify here
    Do not forget especially once the names are blacklisted, not only in the US but international they are going to have a hard time getting by It’s them to prove their innocent This will be another debate
    They will retort but money has been laundered we must remember not to forget that the movement of capital is well traced
    we are not talking about Hig bun Heurng nor sar kheng they are cretins of second but like maneth mana we do not even pass Singapore all these banks will have to justify to the US Treasury The reference currency is the $ nor the yuan neither the dong nor the ruble And € in Europe Europe already has an observatory of the transactions of the dirty capital
    In short we come back later