លោក​ ហ៊ុន​ សែន​ ប្តេ​ជ្ញាធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​និង​ប្រជា​ធិប​តេយ្យ

| |
https://vodhotnews.com

រូបភាពពីហេ្វសប៊ុកលោកនយករដ្ឋមន្ត្រី​​​​ ហ៊ុន សែន


មេដឹ​កនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្តេជ្ញាថា​​នឹ​ង​​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បីលើកកម្ពស់​ជីវភាពប្រ​ជាព​លរ​ដ្ឋ​និ​ងប្រ​ជា​ធិ​ប​​​តេយ្យ ខណៈ​ស​ហ​​រដ្ឋ​អាមេរិកនិងជប៉ុន ប្រកាសដកខ្លួនមិនឃ្លាំមើល​ការបោះឆ្នោ​នៅអាណត្តិថ្មីនេះ។

នៅថ្ងៃអាទិត្យនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ ប៉ុន្តែក្រុ​មប្រទេសលោ​ក​សេរី ដែលធ្លាប់ឃ្លាំមើ​លដំ​ណើ​រកា​របោះ​ឆ្នោតនៅកម្ពុជា មានជប៉ុន សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ផងនោះ បានប្រកាសមិនបញ្ជូនអ្នកសង្កេ​តកា​រ​ណ៍​​​​ម​ក​ឃ្លំា​​​មើល​​ការបោះ​ឆ្នោត​នៅ​​អា​​ណ​ត្តិថ្មីនេះទេ ក្រោយពីគបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវគេបាត់ចេញពីឆាកនយោបាយ។

ប៉ុន្តែ​មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញមុខ​តាមបណ្តា​ញ​សង្គម ​​​អំពាវនាវជា​ថ្មី​ទៀ​ត ឲ្យ​ព​លរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោក និងបានសន្យាពីការលើកកម្ពស់​ផ្នែក​ជីវ​ភា​ព​ ​សិទ្ធិ​មនុស្ស និ​ង​យុ​ត្តិធ​ម៌សង្គម ។


ខ្ញុំសូមប្តេជ្ញាថា នឹងខំប្រឹងប្រែងធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានានូវសន្តិភាពសន្តិសុខ​ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ដែល​ធ្វើឲ្យប្រជាជនគ្រប់​ៗរូបមានកម្រិតជី​វភាពកាន់តែប្រសើរឡើងឥតឈប់ឈ​រនិងរស់នៅយ៉ាងសុខដុមរម្យនាក្នុង ស​ង្គមដែ​ល​គោរ​ពត​​ម្លៃមនុស្ស ប្រជាធិបតេយ្យ សេរី និងយុត្តិធម៌

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន


អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ហៅការប្តេជ្ញាចិត្តនេះ អាចទាក់ទាញទឹកចិត្តម្ចាស់​ឆ្នោតមួយ​ចំនួន​បាន​។ ​ប៉ុន្តែលោកថា ការប្តេជ្ញាចិត្តនេះអាចនឹងជួបបញ្ហា បើក្រុមប្រទេសលោកសេរីមិនទទួលស្គាល់រ​ដ្ឋាភិបាលថ្មី កើត​​ក្រោ​យ​​​​បោះឆ្នោត។


បើសិនជាការបោះឆ្នោតតែរបៀបហ្នឹង ខ្ញុំជឿថា ទោះបីយ៉ាងណាក៏ដោយ ប្រហែលជាយើ​ងនឹងជួប​ផលលំបា​ក​ច្រើន​មែ​ន​ទែន ដោយសារសម្ពាធសហគមន៍អន្តរជាតិខ្លាំង អាចប្រឈមនឹងវិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ ម្លោះហើយ​ការប្តេជ្ញាចិត្ត​ចង់​លើក​ ស្ទួ​យ​ជី​វ​ភា​ព​ប្រជាពលរដ្ឋក្តីស្អីក្តីប្រហែលជាពិបាកហើយ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន


អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ហៅការអំពាវនាវ​របស់មេដឹកនាំបក្សកាន់​អំណា​ចនេះ​ថា​ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយថាជាង២០ឆ្នាំមកនេះ រដ្ឋាភិបាលមិនទាន់បានធ្វើឲ្យប្រសើរពីការគោរពសិទ្ធិមនុស្ស នេះនៅ​ឡើ​យ​​​ទេ បើទោះ​បីជាក​ម្ពុជា ​បានផ្តល់សច្ចាប័នជាមួ​យអង្គ​ការស​ហប្រជាជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ​​ក៏​ដោយ។


ជាទូទៅទាំងរូបខ្ញុំ ទាំងប្រជាពលរដ្ឋទាំងអស់ គ្មានចង់បានអ្វីក្រៅពីការយកចិត្តទុកដាក់ ដូចអ្វីដែលសម្តេច​លើកឡើង​​ហ្នឹងទេ។​ ក៏​ប៉ុន្តែកន្លងមក យើងឃើញហើយការថ្លែងសារដោយប្រមុខរដ្ឋាភិបាលនេះ ជារឿងមួយមានការអនុវត្ត​ហ្នឹង​វាហាក់​ដូច​ជាមិនមាន​ប្រសិទ្ធិភាពច្រើន

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា


មិនមែនមា​នតែសហរដ្ឋអាមេរិក និងប្រទេសជប៉ុនទេ ដែលបង្ហាញជំហមិនជឿលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជាបច្ចុប្បន្ននោះ សូម្បី​តែស​​ហ​ភា​ព​​​អឺ​​​រ៉ុបដែ​លមានសមាជិក២៨ប្រទេស ក៏គំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញដែរ ប្រសិនបើ​ពួកគេ​រក​ឃើ​ញ​​ថា រដ្ឋាភិ​បាល​​ពិ​ត​ជា​​មិ​នបានធ្វើឲ្យប្រសើរឡើងវិញ ពីការគោរព​សិទ្ធិមនុស្សនិង​លទ្ធិប្រជាធិបតេយ្យនោះ។

ករណីនេះអ្នក​ជំនាញសេដ្ឋកិច្ច បានដាក់ការព្រួយបារម្ភថា បើសហភាពអឺរ៉ុបកាត់ផ្តាច់​ប្រព័ន្ធអនុគ្រោះពន្ធ ដោយសារតែរបត់​ ន​យោ​​​​បាយ​ពេ​​ល​​​​នេះមែន កម្មករក្នុងវិស័យកាត់ដេរជិត១លាននាក់ ប្រឈមនឹងអត់ការងារធ្វើ ។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "លោក​ ហ៊ុន​ សែន​ ប្តេ​ជ្ញាធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​និង​ប្រជា​ធិប​តេយ្យ"

  1. Anonymous says:

    This guy so funny’ has ‘ he the worse dictator in cambodia after ah communist king si hak nouk ‘.

  2. Anonymous says:

    how can we Cambodian trust this animal we knew this evil has been murder so many innocent people . every word that come out from his stinky mouth just to make believe that he is the only GOD saving this nation and all Cambodian life. please look at all his evil action from 1979 up till now ,my question is do we Cambodian are too dump to understand what going on in this frigidity nation. we Cambodian knew that HUN SEN was involved in murder of innocent Cambodian . HUN SEN can be a genocidal leader that hidden in POL POT regime . we Cambodian understand that the situation in Cambodia right now is more dangerous then ever. it is life and dead situation that every Cambodian have to come together if not that mean the end of it. my respect to reunite this nation is so slime , sorry why I said that?? I knew Cambodian right now is losing in what we call unity every thing is far a part to get together as a great nation again. 2018 election is a life and dead situation my massage to all Cambodian in two day we will know what going on . Cambodia can be a beginning of the last that can be too late to save this poor nation. as a Cambodian my life is full of sorrow to the lost of my families and also to the lost of unity of this poor nation. from now on all I have to do is>>> praying for all innocent Cambodian inside the country safe and sound nothing going to happen to them . I also pray to GOD to save our nation and our innocent people. GOD bless you all