លោកស្រី ជូលី ប៊ីសស៊ប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបភាព៖ វេបសាយបរទេស)
ក្រុមពលរដ្ឋអូស្ដ្រាលី បានស្នើទៅរដ្ឋាភិបាលប្រទេសនេះ ឲ្យដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់កម្ពុជា ដែលថា មានជាប់ពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យខូចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
យោងតាមលិខិតមួយដែលផ្ញើជូនទៅរដ្ឋមន្ដ្រីក្រសួងការបរទេសអូស្ដ្រាលី លោកស្រី Julie Bishop នៅថ្ងៃនេះ ប្រជាពលរដ្ឋអូស្ដ្រាលីប្រមាណជាង ១០០នាក់ បានស្នើទៅរដ្ឋាភិបាលប្រទេសនេះ ឲ្យថ្កោលទោសលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
កុ្រមពលរដ្ឋអូស្ត្រាលីទាំងនោះ បានចោទរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដូចជា ការរំលាយអតីតគណបក្សប្រឆាំង ការបន្ដឃុំអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការយាយីក្រុមអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
បើតាមលិខិតដដែល ពលរដ្ឋអូស្ដ្រាលីយល់ថា រដ្ឋាភិបាលអូស្ដ្រាលីមិនគួរនៅស្ងៀម និងគ្រាន់តែបង្ហាញក្ដីបារម្ភប៉ុណ្ណោះទេ ប៉ុន្ដែ ត្រូវមានវិធានការជាក់លាក់បន្ថែមទៀត ដូចជា ថ្កោលទោសចំពោះការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់កម្ពុជា និងបិទទិដ្ឋាការមិនឲ្យពួកគេទៅជាន់ដីអូស្ដ្រាលី។
លិខិតដែលផ្ញើជូនទៅរដ្ឋមន្ដ្រីក្រសួងការបរទេសអូស្ដ្រាលី លោកស្រី Julie Bishop នេះ គឺធ្វើឡើងនៅមុនជំនួបមួយរបស់លោកស្រី ជាមួយអតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា នៅសប្ដាហ៍នេះ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងលិខិតរបស់ពលរដ្ឋអូស្ដ្រាលីទាំងនោះទេ ដោយថា គ្រាន់តែជាការយល់ឃើញមួយរបស់ពួកគេប៉ុណ្ណោះ។
ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា សម្ពាធ និងការរិះគន់ពីមជ្ឈដ្ឋានអន្ដរជាតិ កើតចេញពីការបោះឆ្នោតមួយ ដែលមិនមានភាពសេរី និងគោរពឆន្ទៈពលរដ្ឋពិតប្រាកដ។ លោកថា រដ្ឋាភិបាលថ្មីគួរពិចារណាក្ដីកង្វល់នានាដែលបានលើកឡើង ដើម្បីផលប្រយោជន៍ជាតិ និងជៀសផុតទណ្ឌកម្ម ដែលនឹងធ្វើឲ្យបះពាល់ជីវភាពប្រជាពលរដ្ឋខ្លួនឯង។
បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតអាណត្តិទី៦របស់ខ្លួនកាលពីថ្ងៃទី២៩ កក្កដាឆ្នាំ២០១៨ ក្រុមប្រទេសលោកសេរីមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងរិះគន់ការបោះឆ្នោតនេះថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
ជាអាទិ៍ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានបង្ហាញការខកចិត្ត ខណៈប្រទេសខ្លះ ថែមទាំងបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើកម្ពុជាផងដែរ៕
These people are insulting to Cambodian people, so what are you waiting for, “go ahead make my day.”
Please’ Ms bishop’ do it like U S and EUROPE ‘ this country been leaded by former veitcong killer and his group is so suffer ‘ since Veitcong mafia dictator did the coup 1997 and killing a lot of khmer people and killing democracy ,killing Parish Accord and grab power ‘ so don’t accept this illegal government because this country never respected democracy’