ឥទ្ធិពលលោកសេរី និងកុម្មុយនីស្ត លើកម្ពុជា
ភាពចម្រូងចម្រាសនៃការបោះឆ្នោត បានជំរុញសហគមន៍អន្តរជាតិពុះហែកបញ្ហាកម្ពុជាជាពីរ ដោយសាតែក្រោយបោះឆ្នោត ប្រទេសមួយចំនួនប្រកាសមិនគាំទ្រការបោះឆ្នោត ខណៈដែលប្រទេសមួយចំនួនទៀតបែរជាប្រកាសគាំទ្រ។
ប្រទេសដែលមិនគាំទ្រមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ និងអូស្ត្រាលី ជាដើម ប៉ុន្តែ មហាអំណាចចិនកុម្មុយនីស្ត រុស្សី វៀតណាម ឡាវ និងថៃ ជាដើម បានប្រកាសគាំទ្រការបោះឆ្នោតនេះ ដែលផ្ដល់ជ័យជម្នះទាំងស្រុងទៅដល់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាច ៣៣ឆ្នាំរួចទៅហើយនោះ។
បើគេក្រលេកមើលទៅអតីតកាលបន្តិច គេនឹងដឹងថា ការបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា គឺកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងនេះ មាន ១៨ប្រទេសបានចុះហត្ថលេខា ក្នុងនោះមានទាំងមហាអំណាចលោកសេរី និងមហាអំណាចកុម្មុយនីស្តផងដែរ។
តាមរយៈនៃកិច្ចព្រមព្រៀងនេះ មហាអំណាចចិនបានចេញមុខផ្តល់ប្រាក់កម្ចី និងជួយស្តារហេដ្ឋារចនាសម្ព័ន្ធដល់ម្ពុជាឡើងវិញ បើទោះបីជាមហាអំណាចកុម្មុយនីស្តមួយនេះ ត្រូវគេស្គាល់ថា បានគាំទ្ររបបខ្មែរក្រហម ដែលបង្កឲ្យមានការសម្លាប់ពលរដ្ឋស្លូតត្រង់ស្លាប់អស់ច្រើនលាននាក់ក៏ដោយ។
ប្រទេសលោកសេរី ក៏បានផ្តល់ជំនួយដល់កម្ពុជាឡើងវិញដែរ ពិសេសប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប ដែលកម្ពុជាអាចរកប្រាក់ចំណេញបានរាប់រយលានដុល្លារក្នុង ១ឆ្នាំៗ បើទោះបីសហរដ្ឋអាមេរិកធ្លាប់ទម្លាក់គ្រាប់បែកនៅកម្ពុជាអំឡុងមហាអំណាចមួយនេះ គាំទ្ររបបលោក លន់ នល់។
ប៉ុន្តែ ក្រោយការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រទេសលោកសេរីប្រកាសមិនទទួលស្គាល់ការបោះឆ្នោត ដោយថា ការបោះឆ្នោតនេះ បានដើរចេញពីគន្លងប្រជាធិបតេយ្យ និងជំរុញទៅបក្សកាន់អំណាច ឲ្យវិលទៅរកតុចរចាស្វែងរកដំណោះស្រាយជាមួយអតីតបក្សប្រឆាំង។
ប៉ុន្តែ សម្រាប់ប្រទេសកុម្មុយនីស្តមួយចំនួន រួមទាំងមហាអំណាចចិន និងវៀតណាមជាដើម ប្រកាសគាំទ្រការបោះឆ្នោត ដោយថា បានដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បញ្ហានេះបង្កើតជាការព្រួយបារម្ភថា បើស្ថានការណ៍នយោបាយនៅកម្ពុជានៅតែមិនអាចវិលទៅស្តារប្រជាធិបតេយ្យដូចការចង់បានរបស់ក្រុមប្រទេសលោកសេរីទេនោះ តើប្រទេសភាគច្រើនប្រកាន់លទ្ធិកុម្មុយនីស្តនោះ អាចជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបានឬទេ?
អ្នកតាមដានសេដ្ឋកិច្ច លោក ឯម សុវណ្ណារ៉ា លើកឡើងថា កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើប្រទេសលោកសេរីមិនទទួលស្គាល់រដ្ឋាភិបាលថ្មី ដោយថា ប្រាក់ចំណូលប្រមាណជា ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ រកបានពីប្រទេសលោកសេរី រួមទាំងប្រាក់ចំណូលទទួលបានតាមរយៈប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហៅ EBA។

អំឡុងកិច្ចប្រជុំកំពូលមេគង្គឡានឆាងនៅដើមឆ្នាំ២០១៨ មេដឹកនាំវៀតណាមបានប្រាប់មេដឹកនាំកម្ពុជាថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាង ៤ពាន់លានដុល្លារ ក្នុងនោះ វៀតណាមនាំចូលមកកម្ពុជាជាង ៣ពាន់លានដុល្លារ ចំណែកកម្ពុជានាំចេញទៅវៀតណាមតែ ១ពាន់លានដុល្លារប៉ុណ្ណោះ។
អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន និយាយថា ចំណូលមួយភាគធំសម្រាប់សេដ្ឋកិច្ចជាតិ និងទីផ្សារការងាររបស់ពលរដ្ឋខ្មែរពេលនេះ បានពឹងផ្អែកទៅលើប្រទេសលោកសេរី ខណៈដែលសេដ្ឋកិច្ចកម្ពុជាមួយចំណែកតូចទៀត ពឹងលើប្រទេសក្នុងអាស៊ី ដូចជា ចិន ថៃ និងវៀតណាម។
លោក ប៉ា ច័ន្ទរឿន វិភាគថា បើរបត់នយោបាយនៅពេលនេះ ធ្វើឲ្យប្រទេសលោកសេរី កាត់ផ្តាច់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា ដោយសារតែរបត់នយោបាយ លោកថា ស្មើនឹងបោកឆ្នាំងបាយពលរដ្ឋចោល។

បើតាមលោក ប៉ា ច័ន្ទរឿង កម្ពុជាគួរតែយកគំរូតាមប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម ដោយថា ប្រទេសថៃរីកចម្រើនបាន ដោយសារ អ្នកជំនាញការទូតរបស់គេ ចាប់យកផលប្រយោជន៍ពីមហាអំណាចទាំងពីរ។
រីឯវៀតណាមដូចក៏ដូចគ្នាដែរ ទោះបីពេលនេះ វៀតណាមមានជម្លោះជាមួយចិនទាក់ទិនទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងក៏ពិតមែន ប៉ុន្តែ វៀតណាម នៅតែបង្កើតទំនាក់ទំនងជាមួយចិន ហើយហក់ចាប់យកអាមេរិកទៀត។
អ្នកជំនាញផ្នែកគោលនយោបាយ និងជាសាស្ដ្រាចារ្យជំនាញការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ អ៊កស៊ីដិនថល Occidental នៅសហរដ្ឋអាមេរិក លោក អ៊ា សុផល ពន្យល់ថា ជាថ្មីម្ដងទៀត កម្ពុជាបានភ្លាត់ចូលទៅក្នុងស្ថានភាពដូចក្នុងសម័យសង្គ្រាមត្រជាក់ និងកំពុងងាកទៅរកប្រទេសកុម្មុយនីស្ដចិន ហើយដើរចេញពីប្រទេសលោកសេរី ដែលឲ្យតម្លៃលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា កម្ពុជាមិនត្រូវពឹងផ្អែកទាំងស្រុងលើប្រទេសចិននោះទេ ដោយថា ចិនអាចនឹងដោះដៃពីកម្ពុជា បើសិនសេដ្ឋកិច្ចក្នុងប្រទេសនេះជួបបញ្ហាអាក្រក់ណាមួយ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន នៅក្នុងឆ្នាំ២០១៧ សម្រេចបាន ៥ពាន់ ៨រយលានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួនត្រឹមតែ ១ពាន់ ១រយលានដុល្លារប៉ុណ្ណោះ ខណៈដែលការនាំចូលពីប្រទេសចិនមានចំនួនដល់ទៅ ៤ពាន់ ៧រយលានដុល្លារ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសរសេរនៅលើហ្វេសប៊ុករបស់លោក វិភាគថា ចិនបានសម្រេចមហិច្ឆតាក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា។ ចំណែកវៀតណាម បានប្រើឥទ្ធិពលអាមេរិក ដើម្បីរួមដៃគ្នាទប់ទល់ជាមួយចិន ដើម្បីហែកកម្ពុជាជាពីរ។
លោក ព្រាប កុល បានផ្តល់អានុសាសន៍ថា អ្នកនយោបាយជំនាន់ក្រោយនៃអ្នកកាន់អំណាច គួរធ្វើកំណែរទម្រង់ស៊ីជម្រៅដើម្បីទប់ទល់ឥទ្ធិពលចិន និងវៀតណាមហើយថា បញ្ញវន្តគួររួមសាមគ្គីគ្នា ដើម្បីបញ្ចៀសឥទ្ធិពលខាងលើការបង្កើតប្រព័ន្ធដឹកនាំរដ្ឋថ្មី ដែលដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
សរុបសេចក្តីទៅ អ្នកវិភាគថា ប្រទេសមួយចំនួនដែលប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា នឹងមិនអាចជួយជំរុញឲ្យកម្ពុជាមានឱកាសអភិវឌ្ឍជាតិដូចរយៈពេលជិត ៣០ឆ្នាំមកនេះ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ បើរដ្ឋាភិបាលថ្មីធ្វើឲ្យប្រទេសលោកសេរីផ្តាច់ខ្លួនចេញពីកម្ពុជានោះ៕
WTO
Cambodia will be bleeding slowly and die like grass no water’ if the u s and western pull out
On Tue 14/August/2018
Dear All,
In the past we can alive with closed the door (closed economic).
Why now we can not alive ?.
Now we are opening the door (free market).
There are many friends to cooperate with us like in the region and world wide.
We can stand and forward .
God bless all Cambodian to take over on this !.
Cheer!!!.
Thank a lots.
well I’m not worry the US and all western country will not give up to CHINA that what I knew. the south CHINA sea is not in a major escalation yet but you can note the war of economy is starting. if I talking about Cambodia the leader that we Cambodian knew right now will not know what he is doing. all he knew was fighting whit his own people and trying to stay in powers until he going hell. GOD bless KAM POUCH CHEA