ព្រះសង្ឃខ្មែរ​ថា ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម គឺ​ដោយសារ​មេ​ដឹក​នាំ​ខ្វះ​សីលធម៌ ហិង្សា និង​ផ្តាច់ការ

ដោយ មួង ណារ៉េត
2018-08-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះ​តេជព្រះ​គុណ​ ហុក​ សាវណ្ណ​ ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា ក្នុងទីក្រុង​ម៉ុងរ៉េអាល់។ Provided Photo
ព្រះ​តេជព្រះ​គុណ​ ហុក​ សាវណ្ណ​ ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា ក្នុងទីក្រុង​ម៉ុងរ៉េអាល់។ Provided Photo


ព្រះសង្ឃ​ខ្មែរ​ថា ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម គឺ​ដោយសារ​មេ​ដឹក​នាំ​ខ្វះ​សីលធម៌​ដឹក​នាំ​បែប​ហិង្សា និង​ពោរពេញ​ដោយ​អំណាច​ផ្តាច់​ការ និង​អំពើ​អយុត្តិធម៌។ ការ​ដឹក​នាំ​បែប​នេះ នឹង​មិនអាច​នាំ​មក​នូវ​ភាព​សុខដុមរមនា ក្នុង​សង្គម​ជាតិ​ខ្មែរ​បាន​នោះ​ឡើយ គឺ​មាន​តែ​ភ័យ​អន្តរាយ​ជាក់​ជា​មិន​ខាន។

សហគមន៍ព្រះសង្ឃខ្មែរ​នៅក្រៅ​ប្រទេស ស្ទើរ​គ្រប់​ទិសទី ចាប់​ផ្តើម​ក្រោក​ឡើង​ តវ៉ា​ឲ្យ​មាន​ការ​ផ្លាស់​​ប្តូរ​​​របប និង​អ្នកដឹកនាំ​ដូច​លោក ហ៊ុន សែន សព្វថ្ងៃ​បន្ទាប់​ពី​ពួក​គាត់​បាត់បង់​​ភាព​​ខន្តី ដោយសារ​​តែ​​មិន​អាច​អត់​ទ្រាំ ទៅ​នឹង​ភាព​អសីលធម៌ ហិង្សា និង​ការដឹកនាំខ្វះ​ភាព​យុត្តិធម៌​របស់​លោក ហ៊ុន សែន ដែល​ប្រព្រឹត្ត​​មក​លើ​​ប្រជា​ពលរដ្ឋ ដែល​​មាន​​និន្នាការ​​នយោបាយ​ មិន​​ស្រប​នឹង​​របប​នេះ។ ព្រះតេជ​ព្រះគុណ​បណ្ឌិត ហុក សាវណ្ណ ដែល​​​គង់​​​នៅ​​​វត្ត​​ខ្មែរ​ ក្នុង​​ទីក្រុង​​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា បន្ទោស​​លោក ហ៊ុន សែន និង​គណបក្ស​​ ប្រជាជន​​កម្ពុជា ​ថា ជា​អ្នក​ដែល​បង្កើត​ឲ្យ​​មាន​​ភាព​​​មិន​​​ចុះ​​​សម្រុង​​​គ្នា​​ក្នុង​​សង្គម​ខ្មែរ​នេះ​ឡើង។

ព្រះអង្គ​មានថេរដីកាយោងទៅលើសុភាសិតខ្មែរ “ដឹងឆ្លើយ​ដ្បិត​ដង កូន​សោត​រែង​ឆ្គង​ដ្បិត​មេបា” ដើម្បី​​ប្រដូច​​ចរិត​​លក្ខណៈ​​ឆ្គាំ​ឆ្គង​​របស់​​លោក ហ៊ុន សែន ដែល​ប្រដៅ​លែង​បាន​ថា ជា​ដើម​ហេតុ នៃ​​គំរូ​​អាក្រក់​​ដល់​​សង្គម​​មួយ ពោរពេញ​ទៅ​ដោយ​ភាព​ក្តៅ​ក្រហាយ ហិង្សា និង​ការ​ជេរ​ប្រទេច​គ្នា​គ្មាន​ទីបញ្ចប់​បែប​នេះ៖ «រដ្ឋាភិបាល​មួយ​ ដែល​ជិះ​ជាន់​ប្រជារាស្រ្ត​របស់​ខ្លួន ហើយ​ជា​ពិសេស​សង្កត់​សង្កិន បំបិទ​សិទ្ធិ​សេរីភាព ឥឡូវ​រឿង​ធ្វើ​បាតុកម្ម​ក៏បិទ រឿងការ​ប្រមូល​ផ្តុំគ្នា​​ក៏បិទ និយាយ​អ្វី​មិន​ស្រួល​ក៏គេ​ចាប់​កំហុស​គ្រប់​បែប​យ៉ាង។ របៀប​របប​ផ្តាច់​ការ​ហ្នឹង​វាចង់​​លើស​​ពី​​កុម្មុនីស្ត​​ទៅ​​ទៀត។ ដូច្នេះ​ប្រជាពលរដ្ឋ​ នាំគ្នា​កើត​ទុក្ខ មិនសុខចិត្ត ដោយ​ធ្វើ​អ្វី​មិន​កើត មាន​ការ​តិះ​ដៀល​គ្នា​​ទៅ​​វិញ​​ទៅ​មក។ ខាង​បក្ស​ប្រជាជន​ឯណោះ ក៏ខំប្រឹងការពារ​នូវ​អំពើ​អាក្រក់​របស់​ខ្លួន​។ ប្រជា​ពលរដ្ឋ​ក្តៅ​ក្រហាយ​​ ធ្វើ​អ្វី​ធ្វើ​មិន​កើត​ ដើម្បី​​ឲ្យ​​ធូរ​​ចិត្ត​ មាន​ការ​​តិះ​ដៀល មាន​ការ​​រិះគន់ ជេរ​​គ្នា​​នៅ​ក្នុង​​ហ្វេសប៊ុក។ រឿង​ហ្នឹង​ទាក់​ទង​ក្នុង​ផ្លូវ​នយោបាយ»

ចំណែកព្រះសង្ឃដទៃទៀត រួមមានភិក្ខុ រស់ ប៊ុនថន ព្រះគ្រូចៅអធិការវត្ត​ធម្មរង្សី ក្រុង​ប៉ារីស ប្រទេស​បារាំង ភិក្ខុ នូ ស៊ង ព្រះគ្រូ​ចៅអធិការវត្ត​ខ្មែរ​សន្តិភាព ប្រទេសអូស្រ្តាលី ភិក្ខុ ពោជ កណ្តាល ព្រះគ្រូចៅអធិការវត្តជោតញ្ញាណោ ក្រុងញូយក សហរដ្ឋអាមេរិក ភិក្ខុ ជុំ វិចិត្រ ព្រះគ្រូសូត្រស្តាំ វត្ត​មុនីសុតារាម ក្រុង​ហែមថុន សហរដ្ឋអាមេរិក និង​ភិក្ខុ ប៊ុត ប៊ុនតិញ ជា​ដើម សុទ្ធតែរួមគ្នាចេញ​សេចក្តី​ថ្លែងការណ៍ ថ្កោលទោសលោក ហ៊ុន សែន និង​កាត់​កាលរបបនេះចោលទៀតផង ដោយសារ​តែ​ការ​ដឹកនាំបែបផ្តាច់ការ និង ប្រមាថ​ព្រះសង្ឃជាដើម។

លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាល​ខ្មែរក្រហម និង​ដឹកនាំប្រទេស​ពីដំបូង ​ដោយ​ការ​លើក​បន្តុប​របស់​វៀតណាម ហើយបន្ត​ក្រាញអំណាច​អស់ជាង ៣៣​ឆ្នាំ​កន្លងមកនេះ ត្រូវបានមជ្ឈដ្ឋាន​ទូទៅ​​ស្គាល់​ថា ជាបុរសខ្លាំងខាង​អំពើ​ហិង្សា និង​ការ​បង្ក្រាបអ្នកហ៊ានតវ៉ាប្រឆាំង​បែបផ្តាច់ការ​របស់​លោក។ លោក ហ៊ុន សែន ក៏ជាមនុស្ស​ ចូលចិត្ត​ប្រើសម្តី​អសុរោះ អាមឹង គ្រោតគ្រាត ខ្វះ​សីលធម៌ ក្នុង​វេទិកាសាធារណៈ ស្ទើរ​រាល់​លើក មិន​​ថា​នៅ​ចំពោះ​មុខ​​សិស្ស និស្សិត ចាស់​ព្រឹទ្យាចារ្យ​ ឬ​​ព្រះសង្ឃ​​នោះ​​ឡើយ។ លោក ហ៊ុន សែន ក៏​​ជា​​អ្នក​​នយោបាយ​​ដែល​​មាន​​ល្បិចកល​ខ្ពស់​​ក្នុង​​ការ​​បំបែក​​បំបាក់​​អ្នក​​នយោបាយ និង​​គណបក្ស​​នយោបាយ មាន​​ដូច​​ជា គណបក្ស ហ៊្វុនស៊ីនប៉ិច ជាដើម ។

ប៉ុន្តែ មន្រ្តីបក្សកាន់អំណាច អះអាងថា លោក ហ៊ុន សែន ជាមនុស្ស​ មិន​មែន​ជា​ព្រះ​ទេ ដូច្នេះ​ពេល​ខ្លះ ក៏​មិនអាច​ទប់​កំហឹង​​បាន​ដែរ បើមានគេប្រមាថមកលើលោក និង​គណបក្ស ​ប្រជាជន​កម្ពុជា ​នោះ។ មន្រ្តី​នាំ​ពាក្យ​​គណបក្ស ​ប្រជាជន​កម្ពុជា ទម្លាក់​​កំហុស​​ទៅ​លើ​​មនុស្ស​​របស់​​គណបក្ស​ប្រឆាំង ដែល​លោក​អះអាង​ថា ជា​អ្នក​បង្ក​ហេតុ៖ «ទោះបីសម្តេច ជា​នាយករដ្ឋ​មន្រ្តីក៏ពិត​មែន ក៏ប៉ុន្តែគាត់​ជា​បុថុជ្ជន​ដែរ មិន​ទាន់​ទៅ​ជា​ព្រះពុទ្ធ​ទេ។ ទោះ​បី​ជា​ព្រះពុទ្ធ នៅ​ក្នុង​ជាទសជាតក ឬ​ជាតិ​ទីដប់​ទៅ​ហើយ​ក្តី ក៏​ព្រះអង្គ​នៅ​តែ​មិន​អាច​អត់​ទ្រាំ នឹង​ការ​ញុះញង់​ ធ្វើ​ទារុណ្ឌកម្ម ដល់​ក្រុម​គ្រួសារ​ រាជបុត្រាបុត្រី​របស់​ព្រះអង្គ​បាន​ដែរ។ វា​មាន​តែ​រឿង​ឆេះ អាហ្នឹង​វារឿង​អ៊‍ីចឹង! ក៏​ប៉ុន្តែ ខ្ញុំ​យល់​ថា វា​ម្តង​ម្កាល​ទេ​។ យូរៗ គាត់​ប្រតិកម្ម​ម្ដងម្កាល​អ៊‍ីចឹង​ទៅ។ ខ្មែរ​យើង​អា​ពាក្យ​ញុះញង់ ដាមដាម ពាក្យ​ដុត​រោលរាល​ហ្នឹង វា​ធ្វើ​ឲ្យ​ឈឺ​ចាប់​ណាស់​ណា៎

ទោះបីលោក សុខ ឥសាន ថា មនុស្ស​របស់​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន និង​មនុស្ស​បក្ស ប្រជាជន​ ឈឺ​ចាប់ ក៏​ព្រះតេជ​ព្រះគុណ ហុក សាវណ្ណ មិន​យល់​ដូច្នេះ​នោះ​ទេ។ ព្រះអង្គ​ថា ខាង​គណបក្ស​ប្រឆាំង គឺ​គ្រាន់​តែ​ជា​ជន​រង​គ្រោះ នៃ​អំពើ​អយុត្តិធម៌​ខាង​ផ្លូវ​នយោបាយ ដែល​បង្ក​ឡើង​ ដោយ​គណបក្ស​កាន់​អំណាច ដែល​ចង់​បន្ត​ក្រាញ​អំណាច​ផ្តាច់ការ​របស់​ខ្លួន ទើប​ជ្រើសរើស​វិធី​ អូសទូក​ឲ្យ​ល្អាន ចាប់​ត្រី​បាន​តែ​ឲ្យ​ល្អក់​ទឹក​បែប​នេះ៖ «ចោទ​តែ​បក្ស​ប្រឆាំង​ហ្នឹង! ពរ! បក្ស​ប្រឆាំង​គ្នា​រង​គ្រោះហើយមួយ​ផ្នែក​ហើយ។ ប្រជាពលរដ្ឋ​ទូទៅ ក៏ត្រូវ​ទទួលរងគ្រោះដែរ ដោយ​អំពើ​អយុត្តិធម៌ ដែល​គេ​ប្លន់​យក​ដី​ស្រែ ចាប់​ដាក់​គុក​ដាក់​ច្រវ៉ាក់​អ្វី​ផ្សេងៗ ហ្នឹង មិន​មែន​ជា​ទង្វើ​របស់​បក្ស​ប្រឆាំង​ទេ។ បក្ស​ប្រឆាំង​ជា​អ្នក​រង​គ្រោះ»

ស្របពេលជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់​គណបក្ស សង្រ្គោះ​ជាតិ សង្កេត​ឃើញ​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន ក្លាយ​ជា​សង្គម​បែប​គ្រួសារ និង​បក្ស​ពួក​និយម របស់​គណបក្ស​កាន់​អំណាច​ផ្តាច់​មុខ។

អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា ភាព​មិន​ចុះ​សម្រុង​គ្នា គឺ​កើត​ចេញ​ពី​លោក ហ៊ុន សែន និង បក្ស​ប្រជាជនកម្ពុជា ដែល​ពុះពារ ធ្វើ​យ៉ាង​ណា​កាង​អំណាច​ត្រកូល ហ៊ុន ឲ្យ​នៅ​ឋិតថេរ​យូរ​អង្វែង ទោះ​ជា​ក្នុង​តម្លៃ​ណា​​ក៏​ដោយ មិន​ថា​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន នាំ​គ្នា​មិន​ពេញ​ចិត្ត និង​តវ៉ា​ឲ្យ​ផ្លាស់ប្តូរ​របប​នេះ​ចេញ​នោះ​ឡើយ៖ «ឃើញ​ការ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ គឺ​ត្រូវ​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ដឹក​នាំ ដែល​ប្រើ​ភាសា​ពាល»

លោក អេង ឆៃអ៊ាង យល់​ស្រប​តាម​ព្រះតេជ​ព្រះគុណ ហុក សាវណ្ណ ថា​បើ​មេ​ដឹក​នាំ​ពោរ​ពេញ​ដោយ​ហិង្សា និង​ភាព​ក្ដៅ​ក្រហាយ សង្គមខ្មែរ ក៏​ជា​សង្គម​ដែល​ពោរពេញ​ដោយ​ភាព​ក្តៅ​ក្រហាយ​នេះ​ដែរ។ លោក អេង ឆៃអ៊ាង ប្រដូច​សង្គម​សព្វថ្ងៃ ទៅ​នឹង​​ឆ្នាំង​​ក្តៅ គម្រប​ឆ្នាំង​ក្តៅ ដែល​អ្វីៗ នៅ​ក្នុង​ឆ្នាំង​នោះ គឺ​នឹង​ក្តៅ​ទាំង​អស់ មិន​មែន​ក្តៅ​តែ​ឆ្នាំង​នោះ​ទេ។

ចុះបើសង្គមកាន់តែក្តៅបែបនេះ តើ​អ្វី​ជា​ដំណោះ​ស្រាយ? ព្រះតេជ​ព្រះគុណ ហុក សាវណ្ណ ផ្តល់​ជា​ឱវាទ​ទៅ​ដល់​លោក ហ៊ុន សែន ថា​ ជម្រើស​មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ឈប់​ធ្វើ​បាប​មនុស្ស​បក្ស​ប្រឆាំង ឈប់​ជិះជាន់​ប្រជារាស្រ្ត​របស់​ខ្លួន គោរព​ឆន្ទៈ​របស់​​រាស្រ្ត​ឡើង​វិញ និង​ងាក​មក​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រទេស​នេះ ធ្លាក់​ក្នុង​ភ័យ​ន្តរាយ ស្តារ​លែង​ឡើង៖ «គន្លឹះ​មាន​តែ​មួយ គឺ​រាជ​រដ្ឋាភិបាល ឈប់​កាន់​របប​ផ្តាច់​ការ»

ក្នុងពេលជាមួយ​គ្នា​ដែរ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី បន្ត​ក្រោក​ឡើង ដោយ​អហិង្សា ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ក្នុង​ពេល​ដែល​មាន​អន្តរជាតិ នៅ​ជួយ​តាម​ឃ្លាំមើល និង​ឈឺ​ឆ្អាល។ លោកថា មាន​តែ​ប្រជា​រាស្រ្ត​ខ្មែរ​ខ្លួន​ឯង​ទេ ដែល​អាច​រំលំ​របប​ផ្តាច់ការ​បាន ព្រោះ​វាសនា​ប្រទេស​ជាតិ​ស្ថិត​លើ​រាស្រ្ត​ខ្មែរ ជាពិសេស​យុវជន​ខ្មែរ ដែល​និយម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

10 Responses to "ព្រះសង្ឃខ្មែរ​ថា ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម គឺ​ដោយសារ​មេ​ដឹក​នាំ​ខ្វះ​សីលធម៌ ហិង្សា និង​ផ្តាច់ការ"

  1. so socheath says:

    យ៉ាប់អាចោលម៉្រាយ អាបំបង់បាយ
    ច្រាសបាយបង្ហិន អាហុក​ សាវណ្ណ​
    អាងាប់ស្កន់ជាន់ មានក្បាលជាសង្ឃ
    កន្លងសាសនា ។
    ភាពអសីលធម៏ អ្ហែងអាពូជឆ្កែ
    មើលឲ្យច្បាស់ការ អ្នកណាអ្នកនាំ
    កើតរឿងនេះណា មិនអាពូជឆ្កែ
    ពួកអ្ហែងហ្នឹងទេ ។
    អាចោលម៉្រាយនេះ និយាយប្រើប្រាស់
    តែមួយជ្រុងទេ អ្ហែងជេរបំពាន
    អត់ឲ្យគេត យ៉ាប់អាពូជឆ្កែ
    ចេះអីយ៉ាងនេះ ? ៕

  2. Anonymous says:

    please ….. every one I’m sick and tied to see comment and all the evil word from this animal. we have to gang up on this animal So Socheath he must not talking bullshit and in a bad manor that was never have seen in Cambodia society . no matter what his rout cam from but this is not Cambodian way of speaking to the monk . stop talking bullshit Socheath give me your number so I can take you some where that you never seen and start to change your life. if you continuous to talk like this some one will doing some thing to you no thought about it. do not trying to blame to any one that was came from your habit and I want to change it. GOD bless So Socheath and also the country call KAM POUCH CHEA

  3. Free Cambodia says:

    You can always blame the leader when the citizen breaks the law, no social morality, and commit violence. But why you do not want to blame the individuals who commit all of these unacceptable acts?

    These uneducated people need to wake up and go to school to study and find a job. I have to work and pay taxes everyday, but these talking heads can just complain about the miserable life. They should should stop blame others but themselves.

  4. so socheath says:

    អាល្ងង់មីល្ងង់ប៉ិនផ្អើលភ្ញាក់ រស់ដូចភ្នែកខ្វាក់ទាំងសងខាង
    មើលជាតិរស់សុខបែរពោលអាង កាងថាជាតិខ្មែររស់អណ្តែត។
    ឱ ! ជាតិខ្មែរអើយ សម័យនេះហើយ
    នៅមានពួកប្រែត អើតពីភពផ្សេង
    ប្រឹងបង្ករហេតុ មើលងាយដល់ជាតិ
    ថាអត់សំណាង ។
    វិឡាច្រូងច្រាងសាងសុទ្ធថ្ម អ្នកមានអ្នកក្រមិនឆ្ងាយគ្នា
    អ្នកមានផ្ទះថ្នក្រឈើដែរ ពីរបីខ្នងទេ្វរមិនក្រោមសោះ។
    អាណិតពួកឆ្កែ រស់នៅស្រុកគេ
    ខ្លះអត់មានផ្ទះ រស់នៅតោកយ៉ាក
    ព្រោកប្រាជ្ញថារស់ ឧត្តមខ្ពង់ខ្ពស់
    ពិតថោកជាងឆ្កែ។
    តែបែរមកជេរខ្មែរថាយ៉ាប់ណាស់ រស់នៅអភ័ព្វគ្មានត្រើយកោះ
    រសាត់អណ្តែតគួរសើចណាស់វ៉ើយ ថាបានស៊ីរស់ព្រោះមួយថ្ងៃ។
    ខ្លួនក្ញុំគេសោះ មកដៀលអ្នករស់
    មាសពេជ្រពេញដៃ ចាយប្រាក់ដុល្លារ
    ផោនយ័នពេញដៃ ពេញគ្រប់រូបីយ
    ខ្មែរចាយទាំងអស់។

  5. សូមផ្ញើរទៅលោក So Socheath,,,
    Have you ever look at yourself in a mirrow and yourself a question of why you are so ignorant and dumb as fuck? លោកឯងគឹជាសត្វកង្អែបដែលរស់នៅក្នុងអណ្ដូងគ្មានដែលឃើញនឹងស្គាល់អ្វីក្រៅពីពពកហើរនៅចំពីលើក្បាលលោកឯងតែបុណ្ណោះ។ លោកឯងគឹជាមនុស្សបានខាងតែហៃអើទេ។ ពាក្យដែលលោកជេរប្រមាទព្រះសង្ឃដែលជាទីសង្ការៈយើងសូមអុចធូបមួយថ្ងៃបីដងសូមអោយលោកឯងកុំអោយស្គាល់អ្វីដែលហៅថាសេរីភាពនឹងសុំអោយលោកឯងចុះនរកកុំអោយមានថ្ងៃឃើញពន្លឺព្រះអាទិត្យអោយសោះ

  6. Anonymous says:

    So cheath will go to hell thousand years like his boss because he swearing at monk’ ‘ so cheath body and brain full of fire and full of worms that why this guy talk like animal GOD will punish this animal soon including his boss Veitcong mafia dictator and groups of leech ‘. GOD bless all good people’

  7. so socheath says:

    ហាស ! ហាស
    មើលភាសាអាមួយខាងក្រោមនេះ ល្ងង់ចុយតែម៉ែវាអញ្ចឹងហ្មង !

    ***********************************************************
    Socheathbeemkdor
    August 15, 2018 at 12:16 pm

    សូមផ្ញើរទៅលោក So Socheath,,,
    Have you ever look at yourself in a mirrow and yourself a question of why you are so ignorant and dumb as fuck? លោកឯងគឹជាសត្វកង្អែបដែលរស់នៅក្នុងអណ្ដូងគ្មានដែលឃើញនឹងស្គាល់អ្វីក្រៅពី
    ពពកហើរនៅចំពីលើក្បាលលោកឯងតែបុណ្ណោះ។ លោកឯងគឹជាមនុស្សបានខាងតែហៃអើទេ។ ពាក្យដែលលោកជេរប្រមាទព្រះសង្ឃដែលជាទីសង្ការៈយើងសូមអុចធូបមួយថ្ងៃបី
    ដងសូមអោយលោកឯងកុំអោយស្គាល់អ្វីដែលហៅថាសេរីភាពនឹងសុំអោយលោក
    ឯងចុះនរកកុំអោយមានថ្ងៃឃើញ

    ******************************************************************

    ហាស! ហាស
    បើល្ងង់ចុយតែម៉ែវាអញ្ចឹង មិនឲ្យខ្ញុំជេរវម៉េចកើត !
    អាល្ង់ង់ចុយតែម៉េវានេះ វាមិនហានទទួលស្គាល់ការពិតទេ ។
    យ៉ាប់មែន ពួកអាធាក់ខ្យល់ !

  8. Anonymous says:

    So Sochet had carried mad cow disease. He cannot think straight, he cannot spell “Good”. Donot pay attention to this type of animal.

  9. so socheath says:

    ដឹងឆ្លើយ​ដ្បិត​ដង កូន​សោត​រែង​ឆ្គង ​ដ្បិតពី​មេបា
    អ្ហែងស្តាប់ឲ្យច្បាស់ ស្តាប់អាពូជឆ្កែ គឺអ្ហែងវិញទេ អ្ហែងស្តាប់ឲ្យច្បាស់ ។
    អាត្រងោលចុយម៉្រាយ អាបំបង់បាយ
    អាកំណើតឆ្កែ ខ្លួនអ្ហែងជាសង្ឃ
    និយាយតាប៉ែ តើអ្ហែងដឹងទេ
    កូនមីអាយះ ។
    សង្ឃជាសាវក សង្ឃជាសមណះ
    ស្និទជិតក្បែរព្រះ ព្រះចងច្បាប់ក្បួន
    លាចាកកិលេស រឿងសត្វលោកជៀស
    ផ្ចង់តែព្រះធម៏ ។
    ផ្សងជួបនិពាន្ត ផ្សងជួបទីស្ថាន
    ភពក្សេមក្សាន្តក្រៃ មិនប៉ងករទុក្ខ
    ជំពាក់លោកីយ៏ ម៉េចអាចុយម៉្រាយ
    ភពនឹងកិលេស ។
    អ្ហែងសង្ឃពិតត្រង់ដឹងច្បាស់ណាស់
    ខ្មៅ ស ល្អ ជា ដឹងសេចក្តី
    តែបែរដៀលល្អថាអវចីយ៏
    ក្រសោបអប្រីយ៏ថាផូរផង់ ។
    ដឹងឆ្លើយ​ដ្បិត​ដង កូន​សោត​រែង​ឆ្គង​ ដ្បិតពី​មេបា
    គឺរូបអ្ហែងហើយ អ្ហែងអាពូជឆ្កែ ថាអ្នកណាគេ គឺអ្ហែងហ្នឹងហើយ ។
    យ៉ាប់អាពូជឆ្កែ ! អាត្រងោល ហុក សុវណ្ណ

  10. so socheath says:

    ការពិតនៅពីក្រោយនៃការដោះលែង មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ
    *************************************************
    អ្នកនយោបាយ សកម្មជនដីធ្លី និងអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្ដបន្ទាប់ ដែលកើតចេញពីនយោបាយបង្រួបបង្រួមជាតិជាប្រវត្តិសាស្ដ្រមួយទៀត របស់ប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តាមរយៈការស្នើសុំព្រះរាជទានលើកលែងទោស ទៅកាន់ព្រះមហាក្សត្រ ជូន
    អ្នកជាប់ឃុំឃាំងទាំងនោះ។
    កាយវិការ នៃការបង្រួបបង្រួមខ្មែរតែមួយ ដែលសម្ដេចតេជោ ហ៊ុនសែន ធ្លាប់ធ្វើដោយជោគជ័យតាំងពីជាមួយក្រុមខ្មែរក្រហមនោះ បានលេចចេញជារូបរាងជាថ្មីម្ដងទៀត បន្ទាប់ពីអ្នកជាប់
    ឃុំឃាំងទាំងនោះ បានសរសេរលិខិតចេញពីបេះដូងពិតៗ ស្នើសុំទៅសម្ដេចនាយករដ្ឋមន្ដ្រី សុំឲ្យជួយអន្ដរាគមន៍ស្នើទៅកាន់ព្រះមហាក្សត្រ ឲ្យលើកលែងទោសដល់ពួកគេ បន្ទាប់ពីបានទទួលស្គាល់ពីទោសកំហុសនានា នៅក្នុងអតីតកាលដែលនាំឲ្យមានការប្ដឹងផ្ដល់ និងចាប់ខ្លួនពួកគេដាក់ពន្ធនាគារយ៉ាងដូច្នេះ។
    ទន្ទឹមនឹងការដោះលែងអ្នកជាប់ឃុំឃាំងទាំងនេះ ទណ្ឌិត សម រង្ស៊ី កំពុងតែលាក់ខ្លួននៅបរទេសនៅតែបន្ដវាយប្រហារ និងចាត់ទុកថា របត់នយោបាយថ្មីនេះរបស់បុរសខ្លាំងកម្ពុជា បានធ្វើឡើងដោយសារ តែមានគំនាម និង
    ការដាក់ទណ្ឌកម្មពីសហគមន៍អន្ដរជាតិ មិនទទួលស្គាល់ការពិតនោះឡើយ ចំពោះនយោបាយ
    បង្រួបបង្រួមជាតិរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងពីការសារភាពកំហុសរបស់
    អ្នកទោសទាំងអស់នោះ។
    ដើម្បីលាតត្រដាងការពិតដែលនាំឲ្យមានការដោះលែងពួកគេចេញពីពន្ធនាគារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បណ្ដាញព័ត៌មាន Fresh News បានទម្លាយពីការពិតជាក់ស្ដែង និងលិខិតសុំទោស និងការសារភាពទាំងស្រុងរបស់អ្នកជាប់ឃុំឃាំង ដែលស្នើទៅកាន់សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះរួមមាន៖ អ្នកស្រី ទេព វន្នី សកម្មតវ៉ាដីធ្លីបឹងកក់, លោក អ៊ុ សំអាន អតីតតំណាងរាស្ដ្រ គណបក្សប្រឆាំង, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក មាជ សុវណ្ណ អតីតមន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំង និងសកម្មជនបក្សប្រឆាំងមួយនេះ១០នាក់ផ្សេងទៀត។
    ផ្ទុយទៅវិញ នៅក្នុងលិខិតសុំលើកលែងទោសរបស់លោក មាជ សុវណ្ណា និងសកម្មជន១០នាក់
    ផ្សេងទៀត ដែលបានធ្វើលិខិតរួមគ្នាតាមរយៈការផ្ដិតមេដៃ ដាក់ជូនសម្ដេចតេជោ ហ៊ុន សែននោះ គឺបានទទួលស្គាល់យ៉ាងជាក់ច្បាស់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ គឺរៀបចំឡើងទទួលបានជោគជ័យយ៉ាងខ្លាំង ក៏ព្រោះតែអ្នកចេញទៅបោះឆ្នោត មានរហូតទៅដល់៨៣.០២ភាគរយ ហើយដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះសំឡេងឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥ទៀតផង។
    ក្រុមរបស់លោក មាជ សុវណ្ណា ទាំង១១នាក់នេះ បានប្ដេជ្ញាថា ចាប់ពីពេលនេះតទៅពួកគេនឹងមិនចូលរួមបាតុកម្មណាមួយ ឬធ្វើសកម្មភាពណាមួយ ដោយគ្មានការពិចារណាបែបនេះឡើយ ហើយនឹងគោរច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់
    ប្រទេសជាតិ ព្រមទាំងចូលរួមការងារនូវសុខសន្ដិភាព ដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំកសាងបានយ៉ាងលំបាកមួយនេះ ឲ្យគង់វង្សជានិច្ចនិរន្ដដើម្បីអភិវឌ្ឍន៍ប្រទេស។
    សូមមើលខ្លឹមសារទាំងស្រុង នៅក្នុងលិខិតរបស់អ្នកជាប់ឃុំឃាំងទាំងនេះ ដែលបានសារភាពពី
    ទោសកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តរហូតមានការចាប់ ឃាត់ខ្លួននិងការសន្យាមិនប្រព្រឹត្តបទល្មើស មួយនេះ តទៅមុខទៀតឡើយ ពោលនៅក្នុងលិខិតរបស់ពួកគេទាំងនេះ ពុំបានរំលេចមួយមាត់សោះឡើយពីគំនាមអន្ដរជាតិ ពីទណ្ឌកម្មអន្ដរជាតិ ដូចដែលទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កំពុងតែប្រកាសក្ដែងៗ ពីក្រៅប្រទេសនោះឡើយ ៕
    (សូមមើលក្នុង បណ្ដាញព័ត៌មាន Fresh News)