វិទ្យុអាស៊ីសេរី
2018-08-15

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី (RFA Photo)
លោក ហ៊ុន សែន ចោទលោក សម រង្ស៊ី ប្រធានចលនា សង្គ្រោះជាតិ ថា ជាចោរដែលលួចចូលគ្រប់គ្រង Facebook។ លោក ហ៊ុន សែន អះអាងថា ការលួច Facebook របស់លោក ទៅបង្ហោះព័ត៌មានពីការបែងចែកអាសនៈឲ្យគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ហ៊្វុនស៊ិនប៉ិច គឺជាចេតនាបំផ្លាញការប្រកាសលទ្ធផលនៃព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា។
មេដឹកនាំដែលរងការថ្កោលទោសពីសហគមន៍អន្តរជាតិពីការសម្លាប់លទ្ធិប្រជាធិបតេយ្យរូបនេះ អះអាងថា នេះគឺជាអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយសមត្ថកិច្ចជំនាញរបស់កម្ពុជានឹងជំរុញឲ្យប៉ូលិសអន្ដរជាតិ (អាំងទ័រប៉ូល) បើកការស៊ើបអង្កេតបន្ថែម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ការដែលយក Facebook មកគ្រប់គ្រងវិញបាន ដោយសារតែមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Facebook ហើយកម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួន ដែលជាក្រុមមាននិន្នាការប្រឆាំងកំពុងលាក់ខ្លួននៅក្រៅប្រទេស។
លោក សម រង្ស៊ី ធ្លាប់បដិសេធព័ត៌មាននៃការលួចគ្រប់គ្រងទំព័រ Facebook របស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី លោក ហ៊ុន សែន សរសេរសារខ្លួនឯង ប៉ុន្តែក្រោយមកស្តាយក្រោយ ហើយចង់កែតម្រូវក៏ប្រកាសថា ទំព័រFacebook មានអ្នកលួយទៅគ្រប់គ្រងវិញ៕
not only hun sen is a psychopath he’s sneaky
we do not care that sam rainsy to hack his facebook or not
this PSYCHOPATHE DUMBASS will have to deal with the floods and the JEELLY workers
A broom that can be used to clean but this psychopath is more bullshit than a broomstick
không chỉ hun sen là một kẻ tâm thần anh ta lén lút
chúng tôi không quan tâm rằng sam rainsy để hack facebook của mình hay không
PSYCHOPATHE DUMBASS này sẽ phải đối phó với lũ lụt và công nhân JEELLY
Một cây chổi có thể được sử dụng để làm sạch nhưng bệnh tâm thần này là nhảm nhí hơn một cây chổi