2018-08-15
RFA

លោក ហ៊ុន សែន ពេលជួបកម្មការិនីរោងចក្រនៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោក ហ៊ុន សែន មេដឹកនាំចាំផ្ទះ នៃរបបក្រុងភ្នំពេញ បញ្ជាឲ្យតម្លើងពន្ធប្រថាប់ត្រា លើតម្លៃលក់ដី និងផ្ទះឡើងវិញ។ លោក ហ៊ុន សែន ថា ការតម្លើងពន្ធដី ធ្វើឡើងដើម្បីទាន់នឹងឡើងថ្លៃដី។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ពលរដ្ឋពិតជា មិនចង់ឲ្យមានការតម្លើងពន្ធដីទេ តែប្រសិនបើរបបក្រុងភ្នំពេញ មិនអាចជៀសពីការតម្លើងពន្ធនេះបានមែន គួរដំឡើងក្នុងអត្រាតិចតួច កុំឲ្យហួសទីផ្សារ។
លោក ហ៊ុន សែន ក្រើនរំលឹកឲ្យអគ្គនាយកពន្ធដារ លោក គង់ វិបុល ដែលកំពុងពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយនៅប្រទេសអូស្រ្តាលីនោះឲ្យដំឡើងពន្ធប្រថាប់ត្រាលើការលក់ដី និងផ្ទះដោយសារតម្លៃអចលនវត្ថុកំពុងមានតម្លៃ៖ «»
គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយថា ពន្ធប្រថាប់ត្រា ត្រូវបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លី ដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្ងៃផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគិតគូរប្រាក់ពន្ធដែលត្រូវបង់។
បច្ចុប្បន្ន ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការផ្ទេរសិទ្ធិកាន់កាប់ដី ដែលគ្មានសំណង់ ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន ត្រូវបានកំណត់ក្នុងអត្រា ៤% (ភាគរយ)។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះយោបល់ (EMC) លោក ង៉ែត ជូ ពន្យល់ថា អត្រា ៤ភាគរយនេះ គឺជាការកំណត់តម្លៃដីនៅតាមតំបន់នីមួយៗ។ លោកថាបច្ចុប្បន្ន តម្លៃពន្ធប្រថាប់ត្រាលើតម្លៃដី និងតម្លៃផ្ទះ ត្រូវបានកំណត់តាមតំបន់នីមួយៗ ដូចជាដីស្រែ ឬដីផ្ទះ ជាប់ផ្លូវធំជាដើម តែងតែមានតម្លៃពន្ធខុសគ្នា។ លោក ង៉ែត ជូ យល់ថា ការតម្លើងពន្ធប្រថាប់ត្រាលើតម្លៃដី និងផ្ទះ ជាការល្អ ប៉ុន្ដែត្រូវកុំដំឡើងថ្លៃពន្ធខ្ពស់តាមដីតម្លៃដីពេក ព្រោះដីខ្លះ បានឡើងថ្លៃតៗ គ្នា គ្មានមូលដ្ឋានច្បាស់លាស់ទេ។ ម្យ៉ាងលោកថា តម្លៃពន្ធប្រថាប់ត្រា នៅតំបន់ខ្លះ មិនបានចូលរដ្ឋទាំងអស់ទេ ព្រោះមានការកិបកេង ទើបធ្វើឲ្យបាត់ពន្ធប្រថាប់ត្រា៖ «»
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានទេ នៅថ្ងៃទី១៥ សីហា ជុំវិញការបញ្ជាឲ្យតម្លើងពន្ធប្រថាប់ត្រាលើតម្លៃដីធ្លី។
ការបញ្ជាឲ្យពន្ធដារដំឡើងថ្លៃពន្ធប្រថាប់ត្រានេះ គឺស្របពេល ដែលអ្នកប្រជាធិបតេយ្យនិយម កំពុងជំរុញឲ្យរដ្ឋាភិបាលទូទាំងពិភពលោក ផ្ដាច់ការអនុគ្រោះពន្ធ និងដាក់ទណ្ឌកម្ម ហ៊ុំព័ទ្ធសេដ្ឋកិច្ចរបបក្រុងភ្នំពេញ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ប្រសិនបើពន្ធដារដំឡើងថ្លៃតិចតួច គឺរបបក្រុងភ្នំពេញ ចង់ចំណេញថវិកាចូលរដ្ឋ តាមរយៈសកម្មភាពទិញលក់ដីដែលកំពុងរីកដុះដាល ។ ប៉ុន្ដែ ប្រសិនបើមានការដំឡើងថ្លៃពន្ធច្រើន ដែលអាចលើសពី ៨ភាគរយ គឺរបបក្រុងភ្នំពេញ អាចកំពុងខ្វះខាតថវិកាជាតិ ហើយត្រូវដំឡើងថ្លៃពន្ធផ្សេងៗ ដើម្បីជួយដល់ដំណើរការក្បាលម៉ាស៊ីនថ្មី នៃរបបក្រុងភ្នំពេញ៖ «»
យ៉ាងណាក្ដី អ្នកវិភាគរូបនេះពន្យល់ថា របបក្រុងភ្នំពេញ នឹងមិនអាចរស់ដោយខ្លួនឯង ឬដោយគ្រាន់តែពឹងពាក់ចិន ឬប្រទេសមួយចំនួនក្នុងអាស៊ាន ដោយមិនពឹងពាក់លើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដូចការអះអាងរបស់មន្ត្រីរបបក្រុងភ្នំពេញទេ។ កញ្ញា លី ស្រីស្រស់ បន្ថែមថា ប្រសិនបើពិតជាមានការផ្ដាច់ការអនុគ្រោះពន្ធ (EBA) និងការហ៊ុំព័ទ្ធទណ្ឌកម្មសេដ្ឋកិច្ចមែន បើទោះជារបបក្រុងភ្នំពេញ ខិតខំដំឡើងពន្ធទាំងអស់នៅទូទាំងប្រទេស ក៏មិនអាចទៅរួចដែរ៕
each problem there is a solution In khmer alphabet there are 33 consonants If the plan Ker does not work the Kher ect
For the moment this psychopath Hun Sen has already consomme consonne a lot of consonant
The fact that he plans to increase the property tax. The budget begins to show signs of weakness The behavior of this psycopath hooligan insulting democratic Western countries shows some sign of nervousness
How can he increase iMPOSSIBLE taxes?
The majority of the land belongs to their clan and all these wormy okgnas
It reminds me of Sihanouk’s guerrilla behavior, at first bellicose towards the Americans and finally of account Sihanouk mounted a small coup d’etat and it was he who ordered the nationalist general LON NOL to do the dirty Sihanouk job is a sonnoie This story is told by a former member of funcipec who knows perfectly Sihanouk as his pocket
The story will repeat itself, but this time this psychopath will have to surrender voluntarily or forcefully to the ICJ
mỗi vấn đề có một giải pháp Trong bảng chữ cái khmer có 33 phụ âm Nếu kế hoạch Ker không làm việc Kher ect
Hiện tại, nhà tâm lý học Hun Sen đã consonne rất nhiều phụ âm
Thực tế là ông có kế hoạch tăng thuế tài sản. Các khởi động ngân sách cho thấy dấu hiệu của sự yếu đuối Hành vi của psycopathe giả mạo này xúc phạm các nước dân chủ phương Tây cho thấy một số dấu hiệu của sự căng thẳng
Làm thế nào anh ta có thể tăng thuế MỨC ĐỘ?
Phần lớn đất thuộc về gia tộc của họ và tất cả các loại đậu
Điều này nhắc nhở tôi voyau hành vi Sihanouk, bắt đầu hiếu chiến đối với người Mỹ và cuối cùng Sihanouk đã thành lập một liên hợp gặt đập cuộc đảo chính nhỏ và nó là Đấng đã ra lệnh cho NOL LON chung chủ nghĩa dân tộc để làm bẩn Sihanouk là một sournoie việc Câu chuyện này được kể bởi một cựu thành viên của Funcinpec Sihanouk ai biết được một cách hoàn hảo từ trong ra ngoài
Câu chuyện sẽ lặp lại chính nó, nhưng lần này kẻ tâm thần này sẽ phải đầu hàng tự nguyện hoặc mạnh mẽ cho ICJ