ក្រសួង​​ការបរទេស​អាមេរិក សម្រេច​​បង្កើន​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​បុគ្គល​រួម​ចំណែក​​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

វិទ្យុ​អាស៊ី​សេរី
2018-08-16

អ្នកស្រី ហឹតឌើរ ណៅអឹត (Heather Nauert) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៥ សីហា។ រូប៖ Tweeter ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក
អ្នកស្រី ហឹតឌើរ ណៅអឹត (Heather Nauert) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៥ សីហា។ រូប៖ Tweeter ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក


អាមេរិក​សម្រេច​​រឹតត្បិត​​ទិដ្ឋាការ​បន្ថែម​ទៀត​លើ​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ


ក្រសួង​​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​១៥ សីហា សម្រេច​បង្កើន​ការ​រឹតត្បិត​ទិដ្ឋាការ ឬ វីសា ចូល​ទឹក​ដី​អាមេរិក​លើ​​ជន​ទាំង​ឡាយ​ណា ដែល​ជាប់ពាក់ព័ន្ធ​​នឹង​ការ​បំផ្លាញ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) ថ្លែង​ទៅ​កាន់​ក្រុម​​អ្នក​សារព័ត៌មាន​​​នៅ​ថ្ងៃ​ទី​១៥ សីហា នា​ក្រសួង​ការបរទេស​ថា ការ​សម្រេច​បែប​នេះ​ជា​ការ​បោះ​ជំហាន​មួយ ស្រប​តាម​​​សេចក្ដី​ថ្លែងការណ៍​​ថ្ងៃ​ទី​​៦ ខែ​ធ្នូ ដែល​បាន​ប្រកាស​រឹតត្បិត​ការ​ផ្ដល់​​ទិដ្ឋាការ ឬ វីសា ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​​បាន​រួម​ចំណែក​ក្នុង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បន្ត​ថា ការ​​រឹតត្បិត​ការ​ផ្ដល់​ទិដ្ឋាការ​ចូល​ទឹក​ដី​អាមេរិក​​នឹង​ធ្វើ​​​ឡើង​ចំពោះ​​​បុគ្គល​ទាំង​ក្នុង និង​ក្រៅ​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​សកម្មភាព​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​​​​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​មុន​​​​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ អ្នក​ស្រី​បញ្ជាក់​ថា ក្នុង​ករណី​ជាក់​លាក់​ណា​មួយ​ ការ​​បិទ​ទិដ្ឋាការ​នោះ ក៏​នឹង​ធ្វើ​ចំពោះ​ក្រុម​គ្រួសារ​​​​របស់​ពួក​គេ​ដែរ។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​រូប​នេះ​លើក​ឡើង​ថា ​អ្នក​ស្រី​​មិន​អាច​បញ្ជាក់​​​ពី​ចំនួន និង​បញ្ជី​​ឈ្មោះ​​ជាក់​លាក់​នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម​នេះ​ទេ ដោយ​សារ​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ករណី​​ជាក់ស្ដែង​នីមួយៗ។

អ្នក​ស្រី​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យវិល​មក​រក​ការ​​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ ដោយ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ីវិល​​បំពេញ​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ​​ដោយ​មិន​មាន​ការ​រារាំង​ ហើយ​ដោះ​លែង​ប្រធាន​​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ជា​បន្ទាន់ ហើយ​​ផ្ដល់​សិទ្ធិ​​ធ្វើ​នយោបាយ​ដល់​គណបក្ស​ប្រឆាំង។

អ្នកនាំ​ពាក្យ​គណបក្ស ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​សេចក្ដី​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ទេ ហើយ​អះអាង​ថា ការ​បិទ​ទិដ្ឋាការ​នោះ​នឹង​មិន​មាន​ប្រសិទ្ធភាពឡើយ៖ «ព្រោះយើងអត់មានចេតនាចង់ទៅអាមេរិកផងទោះបីថា ចេញលុយសំបុត្រកប៉ាល់ហោះឲ្យក៏មិនចង់ទៅដែរ។ អ៊ីចឹងទេ វាមិនមានប្រសិទ្ធភាពអីក្នុងការដាក់រឹតបន្តឹងលើទិដ្ឋាការមិន​​ឲ្យចូលសហរដ្ឋអាមេរិកនោះទេ»

ជុំវិញ​កា​រដាក់​ទណ្ឌកម្ម​នេះ អ្នក​ជំនាញ​ខាង​​គោលនយោបាយ​ការ​បរទេស សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិច​ត្រូនិក​​​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ទាល់​តែ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ទើប​អាច​នាំ​មក​នូវ​​ដំណោះស្រាយ​នយោបាយ ដែល​ឈាន​ទៅ​រក​ការ​ដោះលែង​លោក កឹម សុខា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ជា​កិច្ច​ចាប់​ផ្ដើម គឺ​ត្រូវ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ណា​មួយ​សិន។ សំខាន់​បំផុត​គឺ​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម។ បន្ទាប់​មក​ទៀត​គឺ​កុំ​ទទួល​ស្គាល់​របប​លោក ហ៊ុន សែន តាម​រយៈ​ការ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ»

ក្រោម​ច្បាប់ GLOBAL MAGNITSKY ដែល​មាន​ស្រាប់ ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន​រតនាគារ​អាមេរិក កាល​ពី​​ថ្ងៃ​ទី​១២ ខែ​មិថុនា ​បាន​ប្រកាស​បង្កក​ទ្រព្យ​សម្បិត្តិ​​មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុន​ហៀង ដោយ​ដាក់​ឈ្មោះ​លោក​ចូល​​ក្នុង​បញ្ជី​ខ្មៅ​​នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ដោយសារ​តែ​ការ​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បន្ថែម​លើ​នេះ រដ្ឋសភា​សហរដ្ឋអាមេរិកកាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា បាន​​អនុម័ត​​សេចក្ដីស្នើ​​ច្បាប់​មួយ​​​ស្ដី​ពី «ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨» (លេខ H.R. 5754) ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​លោក​ ហ៊ុន សែន និង​បុគ្គល​​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ចំនួន ១៦​នាក់​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រសួង​​ការបរទេស​អាមេរិក សម្រេច​​បង្កើន​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​បុគ្គល​រួម​ចំណែក​​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. roumrith says:

    poor parrot សុខ ឥសាន he says
    “ព្រោះ យើង អត់ ចេតនា ចង់ ទៅ ផង ផង បី បី ចេញ លុយ កប៉ាល់ ឱ្យ ឱ្យ ឱ្យ មិន មិន ទៅ ទៅ ដែរ ដែរ. អ៊ីចឹង ទេ វា មាន ប្រសិទ្ធភាព ក្នុង ក្នុង ដាក់ រឹត លើ មិន ឱ្យ ចូល ចូល សហរដ្ឋ នោះ នោះ ទេ ទេ ទេ.
    This យើង means HIM and some morons like សុខ ឥសាន that does not have much in the usa, Australia but that he goes to inquire to hun maly and others who have millions of DOLLARS $ and their offspring who study in the USA
    What is certain they will spend wonderful dreams with this same question
    HOW WILL THEY RETRIEVE THEIR GELING IN BANKS ABROAD?
    con vẹt nghèo សុខ ឥសាន anh ấy nói
    “ព្រោះ យើង អត់ មាន ចេតនា ចង់ ទៅ អាមេរិក ផង ទោះ បី ថា ចេញ លុយ សំបុត្រ កប៉ាល់ ហោះ ឱ្យ ក៏ មិន ចង់ ទៅ ដែរ. អ៊ីចឹង ទេ វា មិន មាន ប្រសិទ្ធភាព អី ក្នុង ការ ដាក់ រឹត បន្តឹង លើ ទិដ្ឋាការ មិន ឱ្យ ចូល សហរដ្ឋ អាមេរិក នោះ ទេ”.
    Điều này có nghĩa យើង HIM và một số morons như សុខ ឥសាន trong đó có ít dù tại Mỹ, Úc nhưng ông đã đi để hỏi hun Maly và những người có hàng triệu đô la và con cái của họ $ người học ở Mỹ
    Điều chắc chắn họ sẽ dành những giấc mơ tuyệt vời với cùng một câu hỏi này
    LÀM THẾ NÀO S W CÓ THỂ RETRIEVE CỦA CHÚNG TÔI GELING TRONG BANKS ABROAD?