លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)
ប្រទេសចិនបានប្រកាសសាទរជ័យជម្នះរបស់គណបក្សកាន់អំណាចកម្ពុជា និងសន្យាជួយពង្រឹងរដ្ឋាភិបាលថ្មីអំពីរបៀបគ្របគ្រង់ប្រទេសក្រោយពេលឈ្នះឆ្នោត ប៉ុន្ដែ សហរដ្ឋអាមេរិកវិញ បានព្រមានពង្រីកទណ្ឌកម្មបន្ថែមទៀតមកលើមន្ត្រីជាន់ខ្ពស់កម្ពុជា។
បន្ទាប់ពី គ.ជ.ប. ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការថា គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈទាំង ១២៥ នៅក្នុងរដ្ឋសភានីតិកាលទី៦នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើលិខិតអបអរសាទរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយសរសើរលោក ហ៊ុន សែន ថា បានដឹកនាំប្រទេសទទួលបានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការបង្រួមបង្រួមជាតិ បង្កើនមុខមាត់លើឆាកអន្ដរជាតិ និងភាពរីកចម្រើនរបស់កម្ពុជា។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ លោក ស៊ី ជីនពិន ក៏មានប្រសាសន៍ថា ចិននឹងបន្ដរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍ដល់កម្ពុជាខាងផ្នែកគ្រប់គ្រងប្រទេស និងដឹកនាំបក្ស និងជួយគាំទ្រដល់ប្រទេសនេះឲ្យទទួលបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិ។
លោក ស៊ី ជីនពិន លើកឡើងក្នុងលិខិតនោះថា៖
ប៉ុន្ដែ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ថ្លែងថា សហរដ្ឋអាមេរិកចាត់ទុកការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ កក្កដាថា ជាការបោះឆ្នោត «ក្លែងក្លាយ» និងបានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ ខណៈមិនមានអតីតបក្សប្រឆាំងចូលរួម លោក កឹម សុខា នៅតែបន្ដជាប់ឃុំ ហើយមន្ដ្រីអតីតបក្សប្រឆាំងជាច្រើនរូប ត្រូវគេបិទសិទ្ធិធ្វើនយោបាយ។
លោកស្រីថ្លែងទៀតថា សហរដ្ឋអាមេរិកក៏កំពុងពិចារណាពង្រីកទណ្ឌកម្មទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ដោយចោទថា បានធ្វើខូចដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសនិ្នសីទសារព័ត៌មានក្រោយពេលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅអាណត្តិនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកប្រតិកម្មនានាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាថា ជាសិទ្ធិបញ្ចេញមតិរបស់ប្រទេសនីមួយៗ។ លោកថា រដ្ឋាភិបាលដឹកនាំដោយគណបក្សលោក មិនបារម្ភពីការព្រមានបិទទិដ្ឋាការ ឬទណ្ឌកម្មណាមួយឡើយ។
អ្នកឃ្លាំមើលបញ្ហានយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កម្ពុជាកំពុងងាកទៅរកប្រទេសកុម្មុយនីស្ដចិន និងដើរចេញពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដែលឲ្យតម្លៃលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
លោកព្រមានថា កម្ពុជាមិនត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសលោកសេរី ហើយពឹងផ្អែកទាំងស្រុងលើប្រទេសចិនបានទេ ដោយថា កម្ពុជាត្រូវការចាំបាច់លើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកជា ជាពិសេស កម្ចីពីបរទេស ដើម្បីទទ្រង់រដ្ឋាភិបាល។
បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតីកាលទី៦ របស់ខ្លួន កាលពីថ្ងៃទី២៩កក្កដា ក្រុមប្រទេសលោកសេរីមួយចំនួនបានរិះគន់ចំពោះការបោះឆ្នោតនេះថា មិនត្រឹមត្រូវ និងយុត្ដិធម៌ ខណៈប្រទេសខ្លះក៏ព្រមានទណ្ឌកម្មលើកម្ពុជាផងដែរ ដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ដ្រាលីជាដើម៕
china stays and will ALWAYS be behind the Khmer people
The reason is logical Khmer are ideal human shields for the Chinese
….. IN CASE OF CONFLICTS
Trung Quốc ở lại và sẽ luôn ở phía sau người Khmer
Lý do là hợp lý Khmer là lá chắn con người lý tưởng cho người Trung Quốc
….. TRONG TRƯỜNG HỢP HỢP ĐỒNG