មួង ណារ៉េត
2018-08-15
RFA

មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៧។ Photo: RFA
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងជាកូនស្រីច្បងរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បង្ហាញសុទិដ្ឋិនិយមរឿងដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ក្រោយជំនួបជាមួយមន្ត្រីជាន់ខ្ពស់អូស្ត្រាលី។ កញ្ញា កឹម មនោវិទ្យា ជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងដាក់ទណ្ឌកម្មលើមន្ត្រីរបបលោក ហ៊ុន សែន ទៅតាមសំណើរបស់បក្សប្រឆាំង ដើម្បីស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
មន្ត្រីកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ជឿជាក់ថា រដ្ឋាភិបាល អូស្ត្រាលី នឹងធ្វើតាមសំណើរបស់បក្សប្រឆាំង៖ «ខ្ញុំសង្ឃឹមនឹងជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការសមគួរ ទៅតាមសំណើរបស់ពួកយើងខ្ញុំ»។
កញ្ញា កឹម មនោវិទ្យា ប្រាប់អាស៊ីសេរី តាមទូរស័ព្ទ នៅក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julia Bishop) ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៥ ខែ សីហា នេះថា វិធានការសមគួរទាំងនោះ សំដៅទៅលើទណ្ឌកម្មមួយចំនួន ដូចជាការបិទទិដ្ឋាការ បង្កកទ្រព្យសម្បត្តិមន្ត្រីរបបលោក ហ៊ុន សែន និងក្រុមគ្រួសារ និងការយកចិត្តទុកដាក់ របស់ប្រទេសអូស្ត្រាលី ក្នុងការធានាឲ្យកម្ពុជា ងាកមករកគន្លងប្រជាធិបតេយ្យ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
មុនជំនួបនេះ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអ្នកស្រី ជូលី ប៊ីហ្សប បានបញ្ជាក់ជំហររបស់ខ្លួន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC រួចទៅហើយថា រដ្ឋាភិបាលអូស្ត្រាលី ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលអូស្ត្រាលីចាត់ទុកថា មិនសេរី និងមិនយុត្តិធម៌ ដោយសារតែស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ។
អ្នកស្រីអះអាងថា អូស្ត្រាលីមានជម្រើសច្រើន ដែលកំពុងពិចារណា ដើម្បីតបតទៅនឹងស្ថានការណ៍ នៅកម្ពុជា ហើយនឹងពិគ្រោះគ្នា ជាមួយប្រទេសជាមិត្តដើម្បីពិចារណា រកចំណាត់ការទាំងឡាយ ដែលមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ។
ក្រៅពីជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃដដែលនេះ កញ្ញា កឹម មនោវិទ្យា ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែរ គឺរដ្ឋមន្ត្រីការបរទេសស្រមោល និងជាសមាជិកព្រឹទ្ធសភាអ្នកស្រី ផិននី វង់ (Penny Wong)។ នៅពេលនេះ ទាំងបក្សប្រឆាំង និងបក្សកាន់អំណាចរបស់អូស្ត្រាលី មានជំហរដូចគ្នា ជុំវិញការមិនពេញចិត្ត ទៅនឹងដំណើរការរៀបចំការបោះឆ្នោត នៅកម្ពុជា។
ទោះជាយ៉ាងនេះក្តី មន្ត្រីរបបលោក ហ៊ុន សែន មិនចាប់អារម្មណ៍ទៅនឹងការតស៊ូមតិរបស់មន្ត្រីបក្ស ប្រឆាំង នៅលើឆាកអន្តរជាតិនេះទេ។ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន អះអាងថា លោកមិនជឿប្រទេសអូស្ត្រាលី នឹងដាក់ទណ្ឌកម្មណាមួយ មកលើរបបលោក ហ៊ុន សែន ដែលលោកអះអាងថា មានពលរដ្ឋខ្មែរគាំទ្រដ៏ច្រើនលើសលប់ តាមរយៈការបោះឆ្នោតថ្មីៗនេះ៖ «កម្ពុជាដូចជាមិនមានអ្វីខ្វល់ខ្វាយ ក្នុងរឿងហ្នឹងទេ ចំពោះការប្រឹងប្រែងរបស់ក្រុម ដែលទាមទារឲ្យគេដាក់កំហិត ដាក់អីនេះនោះ។ រដ្ឋនេះមិនមែនរដ្ឋកើតចេញពីការច្បាំង ជម្លោះអាវុធទេ។ សេរីភាពគេធ្វើមិនមានជះឥទ្ធិពលអ្វីនោះទេ។ ដូច្នេះខ្ញុំមិនជឿថា គេនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មការទូត ដើម្បីជួយឲ្យគណបក្សដែលគេត្រូវបានរម្លាយចោល ឲ្យបកមកត្រួតត្រាកម្ពុជាវិញនោះទេ»។
លោក ផៃ ស៊ីផាន អះអាងបន្ថែមថា ជំហររបបលោក ហ៊ុន សែន នឹងនៅតែដដែល ឥតកែប្រែអ្វីទាំងអស់។ លោកបន្ថែមថា តាមពិតការណ៍ដែលមន្ត្រីបក្សប្រឆាំង ខំប្រឹងទៅទូលពិតប្រទេសអូស្ត្រាលី និងសហគមន៍អន្តរជាតិ ឲ្យចាត់ការរបបលោក ហ៊ុន សែន នេះ គឺជារឿងល្អសម្រាប់កម្ពុជាទៅវិញទេ ព្រោះលោកថា កម្ពុជានឹងមានឱកាសបានពន្យល់ពិភពលោក ឲ្យកាន់តែច្បាស់អំពីអ្វីដែលលោកហៅថា ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ តាមបែបកម្ពុជា ដែលខុសគ្នាពីការអនុវត្តប្រជាធិបតេយ្យនៅប្រទេសដទៃ។
ទោះបីជាមន្ត្រីរបបលោក ហ៊ុន សែន អះអាងថាអ្វីដែលរបបនេះ កំពុងធ្វើគឺត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក្តី ក៏ទំនោរនៃសហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រជាធិបតេយ្យសេរី ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធតែមានជំហររួមគ្នា ក្នុងការថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានរំលោភគោលការណ៍សាកលទាំងនេះ។
តើរបបលោក ហ៊ុន សែន នឹងគេចផុតពីការដាក់ទណ្ឌកម្ម របស់អន្តរជាតិនេះដែរឬយ៉ាងណា បើរបបនេះនៅតែមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចអ្វីដែលអន្តរជាតិសំណូមពរ?
មានតែពេលវេលាប៉ុណ្ណោះ ដែលអាចប្រាប់នៅចម្លើយនេះបាន។ ប៉ុន្តែ អ្នកវិភាគជាច្រើន បានព្រមានរួចទៅហើយ ថាកម្ពុជាចៀសមិនផុតពីទណ្ឌកម្មនោះឡើយ៕
យ៉ាប់មីសំញ៉េញឆ្តិញជាំយារ កឹមមនោវិទ្យាមីស្បែកក្រាស់
ក្តិតពាំត្រណោតក្តស្អេកស្កះ មុខក្រាសមីនេះមុខក្រាសណាស់ ។
សណ្តានក្បត់ជាតិ នែ ! មីក្បត់ជាតិ
ហងចាំឲ្យច្បាស់ ទោសក្បត់ជាតិហង
គេចមិនរួចសោះ គុករង់ចាំស្មោះ
ចាំហងចូលគុក ។
កូនមីចោគេចុយអាកញ្ជះយួន so socheath បើអាងាប់ឯងមិនដឹងខ្យល់ឥទេកុំភ្លើ ទៅចុយម៉ែអាអ្ហែលេងទៅវាល្អជាងកុំចង់មកព្រៀបនិងកញ្ញា
កឹម មនោវិទ្យា ទោះបីអាក្ដងាប់ឯងចង់ហិតលីអូនាងក៍គ្មានវាសនាដែរកូនមីតិរច្ឆានកញ្ជះយួន កុំស្មានថាអញមិនដឹងថាអាឯងរស់នៅទីណាអា so socheath ឈ្មោះអាឯងពិតក៏អញស្គាល់ដែរ។
ហាសអាពូជឆ្កែ យកឈ្មោះអញប្រើ
ពូជអ្ហែងអន់ណាស់ ពូជអត់ត្រកូល
អត់ឈ្មោះប្រើប្រាស ភ្លើៗចង់ណាស់
ឲ្យអញធ្វើឪ ។
ក្តិតម៉ែអ្ហែងស្អុយ ចង់ឲ្យអញឃុយ
គ្មានសង្ឃឹមទេ ក្តឹតប្រពន្ធអ្ហែង
អញចង់ខ្លះដែរ ព្រោះអញធ្លាប់ញ៉ែ
បានសីម្តងហើយ ។
កូនមីសំផឹង អត់ពូជអញ្ចឹង
ហៅអញឪវ៉ើយ ព្រោះប្រើឈ្មោះអញ
ធ្វើជាកោះត្រើយ អួតស្គាល់អញហើយ
ឈ្មោះអញស្អីពិត ? ។
អាពូជឆ្កែ ! អញងាប់មិនដូរឈ្មោះ រស់មិនដូរត្រូលដូចអ្ហែងទេ អាពូជឆ្កែ !