យន់ សាមៀន
2018-08-17
RFA

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពីឆ្វេងខាងលើ៖ មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នកទាំង៥ ត្រូវតុលាការសម្រេចឃុំខ្លួនពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។ RFA
![]()
អង្គការក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ ហៅជាភាសាអង់គ្លេសថា ហ្វ្រន់ឡាញ ឌីហ្វិនឌ័រ (Front Line Defenders) ស្នើឲ្យតុលាការរបបលោក ហ៊ុន សែន ទម្លាក់ចោល ការចោទប្រកាន់ប្រឆាំងនឹងមន្ត្រីសិទ្ធិមនុស្ស៤នាក់ មកពីសមាគមអាដហុក និងមន្ត្រីគ.ជ.ប ម្នាក់ ជាអតីតមន្ត្រីអាដហុកជាបន្ទាន់ និងឥតលក្ខខណ្ឌ។
សំណើនេះធ្វើឡើងដោយសារតែកាលពីថ្ងៃទី១២ សីហា តុលាការរបបលោក ហ៊ុន សែន បានកោះហៅ លោក ណៃ វ៉ង់ដា ឲ្យចូលរួមសវនាការជំនុំជម្រះ នៅថ្ងៃទី២៧ ខែសីហា ខាងមុខ។
លោក នី ចរិយា អតីតមន្ត្រីអាដហុក និងជាអគ្គលេខាធិការរង គ.ជ.ប ក៏ទទួលបានដីកាដូចគ្នានេះដែរ។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មនុស្ស ៥នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា កាលពីឆ្នាំ២០១៦ ពីបទសូកប៉ាន់សាក្សី។
ប្រសិនបើរកឃើញមានទោសអ្នកទាំងនោះ អាចប្រឈមមុខនឹងជាប់ពន្ធនាគាររយៈពេលពី៥ ទៅ ១០ឆ្នាំ។ បច្ចុប្បន្នមន្ត្រីទាំងនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពួកគេជាប់ពន្ធនាគារអស់រយៈពេល ១៤ខែមក។
សេចក្ដីថ្លែងការណ៍អង្គការ Front Line Defenders ចេញកាលពីថ្ងៃទី១៧ សីហា ក៏បានស្នើឲ្យតុលាការធានាថា ការកាត់ទោសមន្ត្រីសិទ្ធិមនុស្សទាំងនោះ ប្រព្រឹត្តទៅដោយយុត្តិធម៌ ស្របតាមស្តង់ដារអន្តរជាតិ។ អង្គការនេះក៏ស្នើឲ្យរបបលោក ហ៊ុន សែន ធានាថា មន្ត្រីសិទ្ធិមនុស្សទាំងអស់ អាចប្រកបការងារដោយគ្មានការគំរាមកំហែង សងសឹក និងគ្មានការរឹតត្បិត៕
មានអំណាចស្អី ? ពួកអាចង្រៃ
ហ្វ្រុងឡាញ ឌីហ្វិនឌ័រ ក្រុមសិទ្ធិមនុស្សអ្ហែង ( Front Line Defenders )
ការពារតែចោរ ចេះត្រឹមធ្វើការ
ខុសច្បាប់សិទ្ធិមនុស្ស ។
គ្មានបានការទេ សិទ្ធិមនុស្សស្អីគេ?
ចងចេញពីច្បាប់ ច្បាប់ជាបញ្ញត្តិ
មានគ្រប់ជាតិសាសន៏ ស្អីអ្ហែងសិទ្ធិមនុស្ស
ចង់នៅក្រៅច្បាប់ ? ។
តែពួកអានេះ ពេញភាពមានះ
ចចេសមុខក្រាស យកច្បាប់ទ្រាប់គូថ
មកព្រុសផ្តេសផ្តាស សិទ្ធិមនុស្សស្អីអញ្ចេះ ?
អ្ហាស! អាចោលម្សៀត ! ។