វិទ្យុអាស៊ីសេរី
2018-08-18

អគ្គបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែងក្នុងពិធីខួបឆ្នាំទី៨ នៃប្រកាសបង្កើតទីបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។ RFA
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសរសេរចំអកទៅប្រធានកងអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដែលបានប្រកាសសង្គ្រាមនឹងសហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់បណ្តាញសង្គមបានប្រដូចកម្លាំងយោធាកម្ពុជាទៅនឹងទារក ចំណែកកម្លាំងយោធាអាមេរិក ប្រៀបដូចមនុស្សពេញវ័យ និងពេញកំលាំង។ ពួកគេស្នើសុំកុំឲ្យមេទ័ពកម្ពុជា ទៅប្រកាសសង្គ្រាមជាមួយប្រទេសមហាអំណាច ប្រយ័ត្នប្រទេសជាតិត្រូវអន្តរាយដូចប្រទេសស៊ីរី (Syria) និងអ៊ីរ៉ាក់ (Iraq)។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន រំឭកមេទ័ពនៃរបបលោក ហ៊ុន សែន ថា កុំទាញកម្ពុជាឲ្យធ្លាក់ចុះនរកម្តងទៀត ព្រោះការប្រកាសសង្គ្រាមជាមួយសហរដ្ឋអាមេរិកបែបនេះ មិនបានធ្វើឲ្យកម្ពុជាចំណេញអ្វីបន្តិចសោះឡើយ។
អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ មនុស្ស ផ្កា បានរសរសេរបែបផ្លែផ្កាថា សង្គ្រាមលើកនេះសាហាវគួរឲ្យខ្លាច និងរន្ធត់ខ្លាំងណាស់ មានទាំងផ្កាយ មានទាំងតារា អាមេរិកលើកទងសចាញ់ឲ្យហើយទៅ។
ចំណែកអ្នកប្រើហ្វេសប៊ុកម្នាក់ទៀត បានបង្ហោះវីដេអូ បាននិយាយទាំងអស់សំណើចថា សម្ដីរបស់លោក ហ៊ីង ប៊ុនហៀង គឺប្រៀបដូចយកពងមាន់ទៅជល់នឹងថ្ម។ បុរសរូបនេះបន្តថា ក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់ ប្រឆាំងដាច់ខាតនូវទង្វើទាំងឡាយ ដែលនាំឲ្យប្រទេសកម្ពុជាធ្លាក់នរក “លោកកុំនាំប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៅច្បាំងនឹងសហរដ្ឋអាមេរិក បងប្អូនប្រជាពលរដ្ឋខ្មែរយើងមិនគាំទ្រ ដែលឲ្យលោកយកប្រទេសកម្ពុជាធ្វើឈ្នាន់ការពារទ្រព្យសម្បិត្តិ និងអំណាចរបស់លោកទេ“។
ក្នុងចំណោមអ្នករិះគន់ទាំងនោះ ក៏មានអ្នកសិក្សាការអភិវឌ្ឈសង្គម លោក បណ្ឌិត មាស នី ដែលលោកបណ្ឌិត លើកឡើងនៅលើហ្វេសប៊ុករបស់លោកថា “នៅតែដដែល ដូចកាលពីទសវត្សរ៍ឆ្នាំ១៩៧០ អ៊ីចឹងហ្ន! ចុះដល់ពេលវាយជាមួយអាមេរិកគេធ្វើម៉េចវិញ?”
ប្រតិកម្មរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកបែបនេះ គឹប៉ុន្មានថ្ងៃ ក្រោយពេលដែលមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បានផ្តល់សម្ភាសន៍ដល់ទូរទស្សន៍ ក្នុងស្រុកថា លោកត្រៀមបានកម្លាំងវាយអាមេរិក “ទស្សនៈរបស់ខ្ញុំចង់រាប់អានជាមួយអាមេរិកណាស់ ប៉ុន្តែក៏ត្រៀមវាយអាមេរិក បើអាមេរិកធ្វើទាំងងងើលខុសច្បាប់ ត្រូវត្រៀមកំលាំងវាយគាត់ដែរ“។
លោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិក ដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយត្រូវបង្កកទ្រព្យសម្បត្តិ និងហាមមិនឲ្យជាន់ទឹកដីអាមេរិក ដោយសារតែការចូលដៃរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អាស៊ីសេរីមិនអាចមានធ្យោបាយសុំការបំភ្លឺពីលោក ហ៊ីង ប៊ុនហៀង បានទេ ជុំវិញការថ្លែងរបស់លោកបែបនេះ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ក៏មិនអាចការបំភ្លឺបានដែរនៅថ្ងៃទី១៨ ខែសីហា។
ដោយឡែកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាននិយាយអស់សំណើចថា លោកមិនជឿថា លោក ហ៊ីង ប៊ុនហៀង ចង់វាយជាមួយអាមេរិកឡើយ “ទៅវាយជាមួយអាមេរិកម៉េច? ហិហិ ខ្ញុំអត់មានយោប់អីទេ“។
ទាក់ទងករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ លោក អេរិន ឆ្វាត ជេស (Arend Zwartjes) បានប្រាប់អាស៊ីសេរីតាមអេឡិចត្រូនិច ឬអ៊ីមែលថា លោកគ្មានអ្វីត្រូវថ្លែងតបនឹងការព្រមានរបស់លោក ហ៊ីង ប៊ុនហៀង ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អាពងទីងចក ចង់មកសាកល្បងជុលគ្នានឹងភ្នំព្រះព្រះះសុមេរុ។អស្ចារ្យ ដោយអាចហោះហើរជាមួយប្រាចាន់។
អាពងទីងចក ចង់មកសាកល្បងជុលគ្នានឹងភ្នំព្រះព្រះះសុមេរុ។អស្ចារ្យ ដោយអាចហោះហើរជាមួយប្រាចាន់។
tale from Tipitaka
once upon a time there was a cow dung that angered an elephant
asked this cow dung to be quiet and self-critical
Alas, as he is a moron and illiterate continued to show his muscles
and accidentally the elephant sent his shit on this poor cow dung, and the latter was dead suffocated
câu chuyện từ Tipitaka
Ngày xửa ngày xưa có một phân bò làm tức giận một con voi
yêu cầu phân bò này phải yên lặng và tự phê bình
Than ôi, như ông là một moron và mù chữ tiếp tục cho thấy cơ bắp của mình
và vô tình con voi gửi đi phân của mình trên phân bò nghèo này, và con voi chết ngạt
Wow, what a dumb top military commander!!!!!!!!!!!!!!
Like a dog, like an owner!!!
War with words. US wants to start a war with any country and any person. US pushing any of you to fight with each other and they stand to watch. US did it to Cambodia since Sihanouk, Lon Nol, Pol Pot, and now Hun Sen.
–
We all shoukd know the history and the US’s intention just like a snake with two heads. Cambodians now must learn to fight back.
This dumb-frog 4 stars know nothing haha’ US don’t need to go near there haha just shoot from south china sea and wipe out all these dumb frogs soldiers aha ‘
wee if you do not like the US stop using US $$$$$$$$$$$$$$$$$$$ you know what—– if you continuous to use it your enemy will get stronger. I wanted to tell you what??? Cambodia right now becoming a super powers nation’s interest in the region. just to be aware it can be the same as situation in the past. GOD bless KAM POUCH CHEA.