ដោយ អាស៊ីសេរី
2018-11-14

លោកមេធាវី គិត តិច តំណាងដោយអាណត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់អ្នកកាសែតនៅមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ Photo: RFA
![]()
មេធាវី២នាក់ ក្នុងចំណោម៥នាក់ ដែលមានស្នាដៃជួយរបបក្រុងភ្នំពេញ ប្ដឹងរំលាយគណបក្សប្រឆាំង កាលពីឆ្នាំមុន ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ តាមសំណើលោក ហ៊ុន សែន មេដឹកនាំរបបឯកបក្សក្រុងភ្នំពេញ។
លោកមេធាវី គី តិច ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមពីលើមុខងារបច្ចុប្បន្ន។ ចំណែកលោកមេធាវី លី ច័ន្ទតុលា ក៏ត្រូវបានលោក ហ៊ុន សែន ស្នើព្រះមហាក្សត្រ ផ្ដល់តំណែង ជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ឲ្យដែរ តែមានឋានៈត្រឹមស្មើរដ្ឋមន្ត្រី។ ថ្វីបើមេធាវីទាំងពីរ ត្រូវបានតែងតាំង ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្រោមបង្គាប់ទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែ មេធាវី៣នាក់ផ្សេងទៀត ដែលជួយជ្រោមជ្រែងប្ដឹងរំលាយគណបក្សប្រឆាំង គឺ លោកមេធាវី គង់ ទីលីន មេធាវី សាន់ ជួយ និងលោកមេធាវី ចេង ប៉េងហាប់ មិនឃើញមានឈ្មោះតែងតាំងទេ។
ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងក្រុមប្រឹក្សាអ្នកច្បាប់ ចុះកាលបរិច្ឆេទថ្ងៃទី១២ វិច្ឆិកាប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៤ វិច្ឆិកា បង្ហាញថា ព្រះមហាក្សត្របានយល់ព្រមតាមសំណើលោក ហ៊ុន សែន តែងតាំង សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន៤៥នាក់
ដោយរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ជាប្រធាន និងតែងតាំងទីប្រឹក្សា ១០នាក់ ឲ្យក្រុមប្រឹក្សាអ្នកច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
All Cambodian people must remember this face. This guy is a monster who is working very closely with his boss Vietnam. This guy is worst than pol pot because he just not trying to kill democracy but giving Cambodia to Vietnam and China.
The crook promoted their crooks people so they are the same ‘