ដោយ សេក បណ្ឌិត
2019-01-06
RFA

សកម្មភាពសកម្មជនបក្សប្រឆាំងបន្តជួបជុំគ្នាពង្រឹងសាមគ្គីភាព នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។ Photo Provided
សកម្មជនគណបក្សប្រឆាំងប្រចាំខេត្តបាត់ដំបងប្រមាណ៥០នាក់ កាលពីព្រឹកថ្ងៃទី៦ មករា បន្តជួបជុំគ្នាពង្រឹងសាមគ្គីភាពជាធ្លុងមួយ ហើយបានថ្លែងគាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដើម្បីរួមគ្នាស្ដារប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ។
នេះជាសំឡេងសកម្មជនគណបក្សប្រឆាំងថ្លែងសារគាំទ្រលោក សម រង្ស៊ី នៅឃុំខ្នាចរមាស ស្រុកបវេល ជួបជុំគ្នាប្ដេជ្ញាចិត្តរួមកម្លាំងចាំទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងគណបក្សសង្គ្រោះជាតិ លោក ឌឹម សារឿន ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៦ មករា ថា ពួកគាត់បានប្ដេជ្ញារួចជាស្រេចក្នុងការទៅទទួលលោក សម រង្ស៊ី ចូលស្រុកវិញ បើទោះបីអាជ្ញាធរគំរាមចាប់ដាក់គុក ក៏ពួកគាត់មិនខ្លាចដែរ ព្រោះអាជ្ញាធររបបលោក ហ៊ុន សែន បានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដោយការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ ហើយបានបិទសិទ្ធិសេរីភាពពួកគាត់អស់ជាមួយឆ្នាំហើយ ដើម្បីលោកហ៊ុន សែន បានបន្តទៅមុខទៀត៖ «បាទអត់ទ្រាំយូរហើយ គេចោទប្រកាន់ប្រធានខ្ញុំថាក្បត់ជាតិ បើទោះជាតុលាការនឹងអាក្រក់ដែលយើងមិនទទួលស្គាល់ក៏ដោយ រហូតដល់ពេលនេះរកភស្តុតាងដាក់បន្ទុកលោក កឹម សុខា រកមិនឃើញផង ដូច្នេះយើងទ្រាំដល់ណាទៀតត្រូវតែងើបត្រូវតែតស៊ូ ពីព្រោះជាឱកាសល្អដែលយើងត្រូវងើប យើងមើលពលរដ្ឋខ្មែរនៅក្រៅប្រទេសរាប់ម៉ឺននាក់គេងើបហើយ យើងនៅក្នុងប្រទេសរង់ចាំអីទៀតត្រូវតែងើប»។
លោកបន្ថែមថា កម្លាំងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបងកាន់តែផុលផុស ក្នុងការជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រ លោក សម រង្ស៊ី វិលចូលស្រុកវិញ បើទោះបីជាថ្មីនេះ នៅខេត្តមួយចំនួន មន្ត្រីប៉ូលិសបានបង្ខំឲ្យសកម្មជនធ្វើកិច្ចសន្យាឈប់ប្រមូលផ្ដុំគ្នាធ្វើសកម្មភាពបែបនេះតទៅទៀត។
ទាក់ទងនឹងករណីនេះកន្លងមកអ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ចំពោះការផុលផុសរបស់មន្ត្រីបក្សប្រឆាំងនេះទេ ព្រោះលោកថា បញ្ហានេះជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «កុំឲ្យគេប៉ះពាល់ដល់សន្តិសុខជាតិកុំឲ្យប៉ះពាល់ដល់ការងារប្រទេសជាតិនឹងជារឿងផ្ទៃក្នុងបោះគេ។ បាទកាលណាគាត់រៀបចំគម្រោងដែលរំខានដល់ការបោះឆ្នោត អានឹងត្រូវមានការគ្រប់គ្រងដោយដែនសមត្ថកិច្ច តែឥឡូវការបោះឆ្នោតបានកន្លែងផុតហើយ» ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា ការប្រមូលផ្ដុំគ្នានេះដោយសារសកម្មជនគណបក្សប្រឆាំងនៅថ្នាក់មូលដ្ឋានសាមគ្គីគ្នារឹងមាំ ព្រោះក្រោយពីសភាឯកបក្សធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ បើកផ្លូវឲ្យមន្ត្រីគណបក្សនយោបាយដែលមានឈ្មោះក្នុងបញ្ជីខ្មៅអាចដាក់ពាក្យសុំសិទ្ធិពីនយោបាយរដ្ឋមន្ត្រីធ្វើនយោបាយឡើងវិញនោះ។ លោកបន្ថែមថា ការជួបជុំគ្នានេះមិនខុសច្បាប់នោះទេ ព្រោះជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ៖ «ខ្ញុំយល់ឃើញថា បើតាមគោលការណ៍ច្បាប់កិច្ចសន្យាដែលសមត្ថកិច្ចឲ្យសកម្មជនបក្សប្រឆាំងធ្វើកន្លងមកនឹង វាអត់អាចយកទៅអនុវត្តបានពីព្រោះបើនិយាយបីកិច្ចសន្យាវាទាល់តែធ្វើឡើងដោយឆន្ទៈ ដោយការព្រមព្រៀង ហើយធ្វើឡើងដោយការបំភិតបំភ័យដោយការគំរាមកំហែង ដូច្នេះកិច្ចសន្យានេះមិនអាចយកទៅអនុវត្តន៍បានទេ។ បើនៅក្នុងក្រមព្រហ្មទណ្ឌមានមាត្រាមួយមាននិយាយពីការគំរាមកំហែង អីចឹងសកម្មភាពគំរាមកំហែងគឺជាបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌ ហើយមួយរយៈចុយក្រោយនេះខ្ញុំឃើញមាននៅតាមប៉ុស្តិ៍ប៉ូលិស និងនៅអធិការនគរបាលមួយចំនួន មានសកម្មភាពជាការគំរាមកំហែងប៉ុន្តែអត់មានថ្នាក់លើណាមួយមានវិធានការទេ»។
លោកបន្ថែមថា ករណីអាជ្ញាធរមិនចាត់វិធានការទៅលើសមត្ថកិច្ចដែលបានបង្ខំសកម្មជនបក្សប្រឆាំងឲ្យធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពកន្លងមកនោះ អាចជាការរៀបចំជាប្រព័ន្ធពីអាជ្ញាធរថ្នាក់លើ ព្រោះបើមិនមានបញ្ជាទេ ក៏មិនអាចធ្វើសកម្មភាពនេះបានដែរ។
លោក ឌឹម សារឿន អះអាងថា បើទោះបីជាសមត្ថកិច្ចធ្វើទុក្ខបុកម្នេញមកលើពួកគាត់យ៉ាងនេះក្ដីក៏ពួកគាត់នៅតែបន្តការប្រមូលផ្ដុំសមាជិកគណបក្សខ្លួនថ្លែងសារនយោបាយទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ លុះត្រាមានដំណោះស្រាយនយោបាយ៕
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ (២០១៤-២០១៩) គឺជាខួបគម្រប់៥ឆ្នាំ ដែលរាជរដ្ឋាភិបាលស្របច្បាប់ បានចាត់ទុកថា កម្ពុជាហៀបនឹងរងគ្រោះដោយ កុបកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឡេះទាមទារដំឡើងប្រាក់ឈ្នួល ដឹកនាំដោយទណ្ឌិត សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចាញ់ឆ្នោត ហើយមិនទទួលយកលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៥។
កុប្បកម្មហិង្សា ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមនេះ បានប្រើប្រាស់រូបភាពតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល នៅតាមបណ្ដោយផ្លូវវ៉េងស្រង ក្រោមការញុះញង់ដោយទណ្ឌិត សម ង្សី និងបក្ខពួក បណ្តាលឱ្យមានការប៉ះទង្គិចគ្នា រហូតមានមនុស្សស្លាប់៤នាក់ និងរបួសមួយចំនួន ព្រមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនអស់ជាច្រើន។ ការធ្វើកុប្បកម្មដ៏ហិង្សានេះ បានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករនិយោជិតឡើយ។
ក្នុងកុប្បកម្មហិង្សា ក្រុមអ្នកតវ៉ា បានប្រើដំបង គប់ដុំថ្ម និងដបសាំង ទៅលើសមត្ថកិច្ច ដែលរារាំងពួកគេមិនឱ្យទៅមុខទៀត។ ដោយមើលពីសភាពមិនធម្មតានេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានធ្វើការបង្រ្កាប រហូតរំលាយកុប្មកម្មដែលមានឧបាយកលទុច្ចរិតនេះ បានជាស្ថាពរ។
ដំបូងឡើយការតវ៉ាដោយមានមនុស្សយ៉ាងច្រើនបែបនេះ គ្រាន់តែស្ថិតនៅក្នុងការសង្ស័យរបស់ រាជរដ្ឋាភិបាល និងអាជ្ញាធរតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានវីដេអូសារភាពរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបែកធ្លាយកាលពីដើមឆ្នាំ២០១៧ ទើបធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ចជឿជាក់ថា បាតុកម្មកន្លងមកដែលញុះញង់ និងដឹកនាំដោយអតីតគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺស្ថិតនៅក្នុងគម្រោងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបង្ហាញដោយ លោក កឹម សុខា តាមរយៈវីដេអូបែកធ្លាយនោះ។
នៅក្នុងវីដេអូបែកធ្លាយ កឹម សុខា បាននិយាយសារភាព ក្នុងវេទិកាមួយ នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ថា គណបក្សប្រឆាំង បានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី
និងសើប៊ីដែរ។ ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរនេះ ត្រូវបានផ្តួលរំលំដោយការតវ៉ាដែលមានបរទេសនៅពីក្រោយ។
ឯ/ឧ សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា៖
ក្នុងព្រឹត្តិការណ៍ដ៏ហិង្សា នៅលើផ្លូវវេងស្រេងនេះ បើសិនជាគ្មានការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ដោយសន្តិភាពត្រូវបានបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតមានហើយគ្រោះមហន្តរាយ ដូចពីអតីតកាលនឹងត្រឡប់មកវិញជាមិនខាន ដែលមិនអាចស្មានដល់។
ឯ/ឧ បានបញ្ជាក់ថា «មេក្រមុី ដែលចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយនោះ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី និងបក្សពួកនោះទេ។ ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជម្រះដល់ទុក្ខសោកនៃវិញ្ញាណក្ខន្ធ
អ្នកស្លាប់ និងរបួស»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមានការនាំខ្លួនទណ្ឌិត សម រង្ស៉ី មកកាត់ទោសឲ្យ ធ្ងន់ធ្ងរបំផុត ព្រោះ សម រង្ស៊ី និងបក្ខពួក បានធ្វើកុបកម្មដ៏ហិង្សាចង់ផ្តួលររំលំរដ្ឋាភិបាលស្របច្បាប់ នៅលើផ្លូវវេងស្រេង កាលពី៥ឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន នៅតែទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិត ខណៈទ្រព្យសម្បត្តិសាធារណជាច្រើនត្រូវបានខូចខាតដោយគ្មានសំណង។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវរឿងនេះ គួរតែជាអ្នកដែលបានប្រើល្បិចញុះញង់ដឹកនាំក្រុមបាតុករ ដើម្បីបម្រើមហិច្ចតាទុច្ចរិតរបស់ពួកគេទៅវិញទេ៕
សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
———————-
ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ព្រមទាំងសង្គមសីវិលផ្នែកសិទ្ធិមនុស្ស មាន លីកាដូ អាដហុក ក្រុមសហជីពដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលបានដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំ ផ្លិចបំផ្លាញ ក្នុងបំណងផ្តួលរំលំ
រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនពួកនេះមកកាត់ទោស
ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕