ដោយ វណ្ណ សុគន្ធា
08/01/2019
RFI

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ
@Sam Rainsy Facebook Page
អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីយប់មិញបានចេញសារអំពាវនាវដល់មន្រ្តីអតីតបក្សប្រឆាំងទាំង១១៨នាក់កុំឲ្យចាញ់បោកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តាមរយៈការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលវិសោធនកម្មច្បាប់បើកផ្លូវឲ្យមន្រ្តីអតីតបក្សប្រឆាំងអាចធ្វើនយោបាយឡើងវិញបាន ទើបត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
តាមរយៈទំព័រហ្វេសប៊ុក លោក សម រង្ស៊ី តាំងនាមជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវទៅមន្ត្រីអតីតបក្សប្រឆាំងទាំង១១៨ រូប កុំទន់ជ្រាយ កុំចាញ់បោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កុំចូលទៅបម្រើអំណាចផ្តាច់ការ ដោយមិនដឹងខ្លួន។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី បានជំរុញឲ្យពួកគេយកគម្រូតាមយុវជនអតីតគណបក្សសង្គ្រោះជាតិដែលទើបតែចេញពីពន្ធនាគារ ដែលលោកអះអាងថា យុវជនទាំងនោះបានប្តេជ្ញាបន្តការតស៊ូតទៅទៀត។
ជាការកត់សម្គាល់ សាររបស់លោក សម រង្ស៊ី នេះ ធ្វើឡើងស្របពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទើបត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩។ ច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវកែមកថា បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់សិទ្ធិធ្វើនយោបាយ នឹងអាចទទួលបាននូវសិទ្ធិមកវិញ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ប៉ុន្តែគិតមកដល់ថ្ងៃអង្គារ៍នេះ ក្រសួងមហាផ្ទៃពុំទាន់ទទួលបាននូវសំណើណាមួយពីមន្រ្តីអតីតគណបក្សសង្រ្គោះជាតិទាំង១១៨នាក់នៅឡើយទេ។ នេះបើតាមបញ្ជាក់របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា។ លោក ខៀវ សុភ័គ បានអះអាងបន្ថែមថា នៅពេលនេះ ក្រសួងមហាផ្ទៃកំពុងរង់ចាំសំណើរបស់ពួកគេ ដើម្បីពិនិត្យ និងពិចារណា ដើម្បីស្នើសុំលើកលែងការហាមឃាត់ធ្វើនយោបាយឡើងវិញ។ លោកសង្កត់ធ្ងន់ថា លោក ខៀវ សុភ័គ ក្រសួងមហាផ្ទៃមិនអាចស្នើអ្វីបានទេ បើសិនពួកគេមិនដាក់សំណើមកនោះ។
តាមលោកខៀវ សុភ័គ ការស្នើលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយអាចធ្វើទៅបាន លុះត្រាណាពួកគេគោរពទៅតាមសាលដីការបស់តុលាការកំពូលកម្ពុជា។ និយាយដល់ចំណុចនេះ លោកបង្ហើបថា លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ដែលសុទ្ធតែជាអនុប្រធានអតីតគណបក្សប្រឆាំង ប្រហែលមិនអាចត្រូវស្នើលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយបានឡើយ ព្រោះពួកគេបានប្រឆាំងនឹងសាលដីការបស់តុលាការនាពេលកន្លងមក៕
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯង !
————–
យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី – កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានទទួលយ៉ាងពេញលេញ នូវសុខសន្តិភាព ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយដែលសមិទ្ធិផលទាំងអស់នេះ គឺពិតជាស្នាដៃសម្រេចបាន ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ចាត់ទុកជា អគ្គមហាបុរសរដ្ឋ ប្រមុខដឺកនាំនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសជាតិមួយនេះដែលធ្លាប់តែកំសត់ ទុក្ខសោក
ពេញដោយសង្គ្រាមវឹកវរ និងប្រល័យពូជសាសន៍ ឲ្យទៅជាប្រទេសមានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិ
ទៀតផង ។
ពិតណាស់ សមិទ្ធិផលដែលនឹកស្មានមិនដល់ ពោលគឺនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីក
ចម្រើនលើគ្រប់វិស័យ។ សម័យមាស ពេជ្រដូចបច្ចប្បន្ននេះ វាជាពេលវេលាដែលប្រជាជនកម្ពុជា គ្រប់រូប ត្រូវបន្ដថែរក្សាឲ្យបាននូវសុខ សន្ដិភាព ពិសេសវាទទួលបានពីការធ្វើពលិកម្មពីសំណាក់ប្រមុខដឹកនាំ
ជាតិសម្តេចតេជោហ៊ុនសែន ដែលយកជិវិតទៅប្តូរ និងយកបានមកដោយលំបាកនេះឡើយ។
ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
ក្រុមជនទាំងនេះ ត្រូវតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដោយដាក់គុកមួយជិវិតដើម្បីជម្រះដល់
ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យបាន ។
ព្រោះថាបាតុកម្មយ៉ាងហឹង្សាដែលរៀបចំឡើងដោយសមរង្ស៊ី- កឹម សុខា សហជីព ក្រុមសហជីព វន់ ពៅ រ៉ុងឈុន និងពួក មន្ត្រីសង្គមស៊ីវិល ទទួលបន្ទុកសិទ្ធិមនុស្ស មានអាដហុក លីកាដូជាដើម ដែលនាំឲ្យមានមនុស្សរងរបួស
ស្លាប់ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯងដូច្នេះហើយ ។ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
ធ្លាប់លើកឡើងដើម្បីគេចវេសពីផ្លូវច្បាប់នោះដែរ ៕