ដោយ ជុន ច័ន្ទបុត្រ
2019-01-07
RFA

(ពីឆ្វេង) អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ និងអ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ Photo: RFA
![]()
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩ ជជែកអំពី៖ «តើរយៈពេល ៤០ឆ្នាំ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មានការប្រែប្រួលអ្វីខ្លះ?»។
វាគ្មិនកិត្តិយស៖ លោក មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងលោក គឹម សុខ អ្នកវិភាគនយោបាយ
សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯង !
————–
យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី – កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានទទួលយ៉ាងពេញលេញ នូវសុខសន្តិភាព ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយដែលសមិទ្ធិផលទាំងអស់នេះ គឺពិតជាស្នាដៃសម្រេចបាន ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ចាត់ទុកជា អគ្គមហាបុរសរដ្ឋ ប្រមុខដឺកនាំនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសជាតិមួយនេះដែលធ្លាប់តែកំសត់ ទុក្ខសោក
ពេញដោយសង្គ្រាមវឹកវរ និងប្រល័យពូជសាសន៍ ឲ្យទៅជាប្រទេសមានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិ
ទៀតផង ។
ពិតណាស់ សមិទ្ធិផលដែលនឹកស្មានមិនដល់ ពោលគឺនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីក
ចម្រើនលើគ្រប់វិស័យ។ សម័យមាស ពេជ្រដូចបច្ចប្បន្ននេះ វាជាពេលវេលាដែលប្រជាជនកម្ពុជា គ្រប់រូប ត្រូវបន្ដថែរក្សាឲ្យបាននូវសុខ សន្ដិភាព ពិសេសវាទទួលបានពីការធ្វើពលិកម្មពីសំណាក់ប្រមុខដឹកនាំ
ជាតិសម្តេចតេជោហ៊ុនសែន ដែលយកជិវិតទៅប្តូរ និងយកបានមកដោយលំបាកនេះឡើយ។
ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
ក្រុមជនទាំងនេះ ត្រូវតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដោយដាក់គុកមួយជិវិតដើម្បីជម្រះដល់
ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យបាន ។
ព្រោះថាបាតុកម្មយ៉ាងហឹង្សាដែលរៀបចំឡើងដោយសមរង្ស៊ី- កឹម សុខា សហជីព ក្រុមសហជីព វន់ ពៅ រ៉ុងឈុន និងពួក មន្ត្រីសង្គមស៊ីវិល ទទួលបន្ទុកសិទ្ធិមនុស្ស មានអាដហុក លីកាដូជាដើម ដែលនាំឲ្យមានមនុស្សរងរបួស
ស្លាប់ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯងដូច្នេះហើយ ។ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
ធ្លាប់លើកឡើងដើម្បីគេចវេសពីផ្លូវច្បាប់នោះដែរ ៕