នយោបាយ
|
https://www.vodhotnews.com
អ្នកវិភាគនយោបាយលើកឡើងថា ច្រកចេញនៃសំណុំរឿងរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះលោក កឹម សុខា អាស្រ័យលើការចង់បានរបស់គណបក្សកាន់អំណាច ទោះបីជាពេលនេះ អតីតមន្ត្រីជាន់ខ្ពស់បក្សនេះគឺលោក គង់ គាំ ត្រូវបានតុលាការកោះហៅឲ្យចូលទៅបំភ្លឺក្នុងនាមជាសាក្សីក៏ដោយ។
អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ លោក គង់ គាំ ត្រូវបានតុលាការកោះហៅឲ្យទៅបង្ហាញខ្លួននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្នុងនាមជាសាក្សី ដើម្បីសួរពាក់ព័ន្ធទៅនឹងបទចោទ លោក កឹម សុខា ថា«ក្បត់ជាតិ»។
លោក គង់ គាំ អតិតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ក្នុងពិធីរំលឹកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ រូបថតដោយ៖ ជន ចាន់រ៉ែន
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា លោក គង់ គាំ នឹងក្លាយជាសាក្សីដាក់បន្ទុក ដោយថាថ្មីៗនេះ ដៃគូប្រកួតបានបង្ហើសារថាគេបានរកឃើញថាលោក កឹម សុខា បានប្រព្រឹត្តកំហុសតាំងពីឆ្នាំ១៩៩៣មកម្លេះ។
លោក កឹម សុខ វិភាគទៀតថាយុទ្ធសាស្ត្រនេះ បក្សកាន់អំណាច ចង់សង្កត់លោក កឹម សុខា បន្ថែមទៀត ដើម្បីបន្លាចមន្ត្រី១១៧នាក់ឲ្យអស់សង្ឃឹមពីការវិលត្រឡប់ទៅធ្វើនយោបាយវិញរបស់លោក កឹម សុខា និងគំរាមមន្ត្រីមូលដ្ឋានដែលមិនព្រមចុះចូល។
លោកថា៖ «ចំនុចទី៣ គេចង់ផ្លោងទម្ងន់នយោបាយ បំបាក់ជើងក្រោមនៅថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ថា បើទោះបីជាមានសម្ពាធយ៉ាងណា ក៏គេបន្តជាន់គណបក្សសង្គ្រោះជាតិបានដែរ ហើយនេះក៏ជាវិធីញុះអារម្មណ៍មន្ត្រីថ្នាក់ក្រោមរបស់គណបក្សសង្គ្រោះជាតិ កុំឲ្យដេករំពឹងលើសហគមន៍អន្តរជាតិ»។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា លោក គង់ គាំ ពេលនេះ មិនមែនជាមនុស្សរបស់គណបក្សប្រឆាំងដូចមុនទៀតទេ លោកវិភាគថា វត្តមានលោក គង់ គាំ នៅតុលាការ អាចជាសាក្សីដាក់បន្ទុក ។
លោកថា៖ «បើយើងមើលពីស្ថានភាព បើលោក កឹម សុខា ចេញមកក្រៅអាចប្រឈមគ្នាខ្លាំង ជាមួយលោក សម រង្ស៊ី អានេះជាការចង់បានរបស់ដៃគូបក្ខដិបក្ខ ចង់ឲ្យមានរៀងហ្នឹងកើតឡើង។ អញ្ចឹងលោក គង់ គាំ ពេលនេះ គាត់ត្រូវតែឈរលើទស្សនៈ និងនិន្នាការដែលបក្សកាន់អំណាចចង់បានហើយ»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការបង្ហាញខ្លួនរបស់លោក គង់ គាំ អាចជាការពន្លឿននីតិវិធីសំណុំរឿងនេះឲ្យទៅដល់ចំនុចអាចស្នើព្រះមហាក្សត្រលើកលែងទោសបាន។ លោកបន្តថា ការចោទប្រកាន់លោក កឹម សុខា ជារឿងនយោបាយ។
ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក គង់ គាំ អះអាងថា លោកមិនមែនជាអ្នកដាក់បន្ទុកឬដោះបន្ទុកទេ លោកថាការដោះបន្ទុកជាតួនាទីមេធាវីលោក កឹម សុខា រីឯការដាក់បន្ទុកជាតួនាទីរបស់មេធាវីដើមបណ្ដឹងរដ្ឋភិបាល។ ប៉ុន្តែលោកថាការបង្ហាញខ្លួនរបស់លោក ចង់ឲ្យតុលាការផ្តល់យុត្តិធម៌ឲ្យជនត្រូវចោទលោក កឹម សុខា ។
លោកថា៖ «ខ្ញុំគ្មានឯកសារ និងមិនដឹងឮច្រើនពេកទេ។ ប៉ុន្តែខ្ញុំស្ម័គ្រ ចិត្តចូលទៅតាមការចង់បានព័ត៌មានពីចៅក្រមស៊ើបសួរហ្នឹង ដើម្បីឲ្យចៅក្រមមានព័ត៌មានច្រើនសម្រាប់ផ្តល់យុត្តិធម៌ឲ្យជនជាប់ចោទ»។
សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់សាកសួរ មនុស្ស៣នាក់ផ្សេងទៀត ដូចជានាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង នាយិកាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ឲ្យចូលឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា នេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលរដ្ឋាភិបាលចោទថា ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ ចំណាត់ការនេះ ជំរុញឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនាំមុខប្រទេសលោកសេរី គំរាមដាក់ទណ្ឌកម្ម បើរដ្ឋាភិបាលកម្ពុជា មិនស្តារប្រជាធិបតេយ្យឡើងវិញ និងបើកផ្លូវឲ្យអតីតគណបក្សសង្គ្រោះជាតិបានដំណើរការឡើងវិញនោះ៕
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯង !
————–
យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី – កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានទទួលយ៉ាងពេញលេញ នូវសុខសន្តិភាព ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយដែលសមិទ្ធិផលទាំងអស់នេះ គឺពិតជាស្នាដៃសម្រេចបាន ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ចាត់ទុកជា អគ្គមហាបុរសរដ្ឋ ប្រមុខដឺកនាំនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសជាតិមួយនេះដែលធ្លាប់តែកំសត់ ទុក្ខសោក
ពេញដោយសង្គ្រាមវឹកវរ និងប្រល័យពូជសាសន៍ ឲ្យទៅជាប្រទេសមានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិ
ទៀតផង ។
ពិតណាស់ សមិទ្ធិផលដែលនឹកស្មានមិនដល់ ពោលគឺនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីក
ចម្រើនលើគ្រប់វិស័យ។ សម័យមាស ពេជ្រដូចបច្ចប្បន្ននេះ វាជាពេលវេលាដែលប្រជាជនកម្ពុជា គ្រប់រូប ត្រូវបន្ដថែរក្សាឲ្យបាននូវសុខ សន្ដិភាព ពិសេសវាទទួលបានពីការធ្វើពលិកម្មពីសំណាក់ប្រមុខដឹកនាំ
ជាតិសម្តេចតេជោហ៊ុនសែន ដែលយកជិវិតទៅប្តូរ និងយកបានមកដោយលំបាកនេះឡើយ។
ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
ក្រុមជនទាំងនេះ ត្រូវតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដោយដាក់គុកមួយជិវិតដើម្បីជម្រះដល់
ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យបាន ។
ព្រោះថាបាតុកម្មយ៉ាងហឹង្សាដែលរៀបចំឡើងដោយសមរង្ស៊ី- កឹម សុខា សហជីព ក្រុមសហជីព វន់ ពៅ រ៉ុងឈុន និងពួក មន្ត្រីសង្គមស៊ីវិល ទទួលបន្ទុកសិទ្ធិមនុស្ស មានអាដហុក លីកាដូជាដើម ដែលនាំឲ្យមានមនុស្សរងរបួស
ស្លាប់ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯងដូច្នេះហើយ ។ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
ធ្លាប់លើកឡើងដើម្បីគេចវេសពីផ្លូវច្បាប់នោះដែរ ៕