លោក ហ៊ុន សែន៖ ខ្មែរ មិនព្រមឲ្យចិនត្រួតត្រាខ្លួនទេ


|
https://www.vodhotnews.com

ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

<


នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា ខ្មែរមិនព្រមឲ្យចិនត្រួតត្រានោះទេ ហើយចិនក៏មិនចង់​ត្រួតត្រា​ខ្មែរដែរ។

លោក ហ៊ុន សែន​ បាន​លើកឡើងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន» ខេត្តត្បូងឃ្មុំ ដែល​ជាជំនួយរបស់រដ្ឋាភិបាល​ចិន នា​​ព្រឹកថ្ងៃសុក្រនេះ។

លោក ហ៊ុន សែន បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ទី១ ខ្មែរមិនឱ្យចិនត្រួតត្រាខ្លួនទេ! បញ្ជាក់ចំពោះមុខអគ្គរដ្ឋទូតចិន ក៏ដូចជាប្រិយមិត្តចិនទាំងអស់ ខ្មែរមិនព្រមដាច់ខាតឱ្យចិនត្រួតត្រាទេ។ អាហ្នឹងទី១! ទី២ ចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ​ អាហ្នឹងនិយាយឱ្យច្បាស់។ គោលនយោបាយការបរទេសរបស់ចិន ចិនមិនចង់ត្រួតត្រានរណាទេ។ ចិនគ្រាន់តែចង់ធ្វើមិត្តជាមួយប្រទេសនានានៅលើពិភពលោក។ អីចឹង ចរន្តនេះវាត្រូវគ្នា។ មួយ ខ្មែរមិនឲ្យចិនត្រួតត្រា ពីរ ក៏មិនចង់ត្រួតត្រា​ខ្មែ។»

ក្នុងរបាយការណ៍កម្រាស់​៤២ទំព័ររបស់ការិយាល័យភ្នាក់ងារស៊ើបការសម្ងាត់ជាតិ​អាមេរិក ដែល​ចេញកាលពីចុងខែមករា នាយកស្ថាប័ននេះ គឺ លោក ដេន ខូត បានលលើកឡើងថា​ ការវិលត្រឡប់របស់កម្ពុជាទៅជារដ្ឋឯកបក្សបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុនអាចនាំឲ្យ​ចិនមានឥទ្ធិពលកាន់តែច្រើនឡើងនៅកម្ពុជា៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន៖ ខ្មែរ មិនព្រមឲ្យចិនត្រួតត្រាខ្លួនទេ"

  1. Target says:

    ចុះម្ដេចមិនស្រែកជាមួយយួនអញ្ចឹងដែរផងទៅល្បងសែនឬមួយខ្លាចយួនវាធាក់ជ្រះក្អែល ទើបតែមកជួបពីថ្ងៃមុនសឺុៗ។ល្បងសែនឯងសាកស្រែកដាក់យួនអោយមហាជនខ្មែរបានឃើញម្ដងមើលបុរសខ្លាំងសែនកុំបានតែផេះកណ្ដាលចង្រ្គាន។

  2. Anonymous says:

    HAS…HA pitchers can tell million word no matter what you want to anally it . the truth is if your country under influent of other country that mean you are a poppet of those country. for example the poor are always a slavery of the rich without knowing themselves and still thinking they are fairly to those who using them for the rest of their life. the poor always need money and when the rich saw that opportunity they do not hesitate to give you what the poor need ,but they knew what they are getting from you in another hand those money that they landed to you it will be interest principle become inters and interest become principle . after all the poor still be poor no mater what so sad they will be slave for the rest of their life. please think about this >> what would every one think the poor is smarter then rich or the rich smarter then the poor????? I tell you what I’m half Chines my great gran father was original Chines from China during MAO revolution so many Chinese escaped all over the world to escaped from communist MAO as most Cambodian knew there was a lot of Chines in Cambodia . at first they are so poor not so long they become richer then those who was living in their home town for generation. No1 chines they do not want to work in rice farm but they have rice to sell to the poor No2 grocery store was their interest for the first start after that they grove to some thing that the poor can not do. after all what HUN SEN saying is not true.