ដោយ វ៉ែន សុមេធ
2019-05-22
RFA

សកម្មជនគណបក្សប្រឆាំងចូលរួមហូបនំបញ្ចុកជុំគ្នានៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រោមការឃ្លាំមើលពីសមត្ថកិច្ច។ រូប៖ ពលរដ្ឋថត
![]()
អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ប៉ូលិសក្រុងនេះបានតាមដានឃ្លាំមើលពួកគាត់ហូបនំបញ្ចុកជុំគ្នាកាលពីព្រឹកថ្ងៃទី២១ ឧសភា។ ការតាមដាននេះ បន្ទាប់ពីពួកគាត់ប្រមាណ ១០០នាក់បានធ្វើពិធីបង្កក់កូនហូបនំបញ្ចុកជុំគ្នានៅផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ សង្កាត់ប៉ោយប៉ែត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកបញ្ហានេះថា ជាការភ័យខ្លាចហួស ហេតុ។
មន្ត្រីគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែត លោក ឆាំ បារាំង ប្រាប់អាស៊ីសេរីថា មានមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតម្នាក់បានទៅឃ្លាំមើល និងសាកសួរលោកអំពីការធ្វើពិធីហូបនំបញ្ចុកជុំគ្នានៅក្នុងផ្ទះរបស់លោកក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត។ លោកថា សមត្ថកិច្ចធ្វើបែបនេះដោយសារឃើញអ្នកចូលទាំងអស់ជាសកម្មជនគណបក្សសង្គ្រោះជាតិ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរស់នៅរបស់ពួកគាត់៖ «រឿងខ្លាចខ្ញុំមិនខ្លាចទេ តែខ្ញុំធុញទ្រាន់ដែលជាទង្វើស្អប់ខ្ពើមខ្មែរគ្នាឯងពេក បើចិនយួនចូលមកពេញស្រុកធ្វើបាបពលរដ្ឋខ្មែរម៉េចមិនគិតផង។គ្រាន់តែយើងធ្វើកម្មវិធីជួបជុំគ្នាក៏នាំគ្នាមកគំរាមកំហែងធ្វើអោយគេភ័យខ្លាច ត្រង់អ្នកដែលកាប់បំផ្លាញព្រៃឈើ ធនធានរ៉េលុបបឹងលុបទន្លេលុបសមុទ្រម៉េចមិនទៅចាត់វិធានការណ៍ផង»។
លោកបន្តថា កម្មវិធីនេះធ្វើឡើងដើម្បីរក្សានំបញ្ចុកខ្មែរអោយបានគង់វង្សយូរអង្វែងផង និងជាការជួបគ្នាមិត្តចាស់ដែលធ្លាប់រួមការងារកន្លងមកដើម្បីបានជជែកពិភាក្សាគ្នាលែងផង។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ខាងលោកមិនបានបញ្ជូនប៉ូលិសទៅតាមដានសកម្មជនបក្សប្រឆាំងហូបនំបញ្ចុកដូចការលើកឡើងនោះទេ៖ «អត់មានទេបងខ្ញុំសូមអធ្យាស្រ័យគឺអត់មានទេ»។
ថ្មីនេះប៉ូលិសខេត្តបន្ទាយមានជ័យធ្លាប់បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែតជាច្រើននាក់ម្ដងរួចហើយ ដោយសារពួកគេធ្វើពិធីហូបអាហារជុំគ្នា ហើយថតវីដេអូឃ្លិបបង្ហោះតាមហ្វេសប៊ុក (Face book) គាំទ្រលោកសម រង្ស៊ី វិលចូលស្រុកវិញ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ការហូបនំបញ្ចុកជុំគ្នាមិនមានអ្វីខុសច្បាប់នោះទេ ផ្ទុយទៅវិញអ្នកដែលទៅតាមឃ្លាំមើលពួកគាត់ទៅទៅវិញទេដែលខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញ បានកំណត់អោយប្រជាពលរដ្ឋសិទ្ធិជួបជុំគ្នាសម្ដែងមតិ និងចូលរួមកិច្ចការនយោបាយដោយសេរី៖ «បើសិនជាពួកក្រុមនោះប្រមូលគ្នាធ្វើជាអបគមន៍ ឬធ្វើជាក្រុមមនុស្សមួយបង្កើតជាក្រុមឡើងដើម្បីធ្វើការវាយប្រហារបំពាក់ដោយអាវុធអីនោះទើបមានការសង្ស័យ ប៉ុន្តែពួកគាត់ វាគ្រាន់តែជាក្រុមមួយជាប្រជាពលរដ្ឋធម្មតាទេ ហើយចូលចិត្តនិយាយពីរឿងនយោបាយ អីចឹងវាអត់មានអ្វីគួរអោយព្រួយបារម្ភគួរតែភ័យទៅលើរឿងនឹងទេ»។
សកម្មជនបក្សប្រឆាំងក្រុងប៉ោយប៉ែត លើកឡើងថា បើទោះបីជាមានសមត្ថកិច្ចតាមដានយ៉ាងនេះក្ដីក៏ពួកគាត់មិនខ្លាចដែរ ហើយពួកគាត់គ្រោងនឹងធ្វើពិធីហូបនំបញ្ចុកជុំគ្នាជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
(ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕
តាមមើលទៅបើសិនពួកគាត់ជួបជុំគ្នាសុី បាញ់ស៊ុង ប្រហែលជារបបផ្ដាច់ការ ហ៊ុនសែន មិនរករឿងទេ។

Veitcong germs and veitcong boss do everything to kill all opposition even step over constitution ‘
អាល្ងង់ពុទ្ធោ ! ការជួបជុំបែបនេះ គេហៅថា ការចេញមុខ ជាចំហរ ប្រឆាំងច្បាប់ជាតិ
គឺជាអំពើក្បត់ជាតិ ។
ការសារភាពថាអ្នកទាំងនោះជាសមាជិកគណបក្សសង្គ្រោះជាតិ គឺជាការគេចមិនផុតពីការចោទ
ប្រកាន់នោះទេ ។
នោះវាជាការឃុបឃិត ប្រព្រឹត្តអំពើក្បត់ជាតិជាចំហរ យល់ឬនៅអាល្ងង់ពុទ្ធោ !