ដោយ ជុន ច័ន្ទបុត្រ
2019-07-30
RFA

លោក ហ៊ុន សែន ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិ ឈ្មោះ “មរតកតេជោ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមុខថ្លែងការណ៍ជាសាធារណៈឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈ ដោយសារបញ្ហាសុខភាព និងហេតុផលដទៃទៀត។ លោកបានបញ្ចេញប្រតិកម្មឆ្លើយតបនឹងបញ្ហាជាច្រើន តាំងពីរឿងផ្ទាល់ខ្លួនរហូតដល់រឿងប្រទេសជាតិ ជាពិសេសលោកសង្កត់ធ្ងន់រឿងច្បាប់ដាក់ទណ្ឌកម្មរបបរបស់លោក។ អ្នកវិភាគថា លោក ហ៊ុន សែន មិនចាំបាច់ឌឺដងឱ្យសហរដ្ឋអាមេរិកទេ ព្រោះរបបក្រុងភ្នំពេញនឹងត្រូវរងទណ្ឌកម្មពីអាមេរិកដោយចៀសមិនរួច បើមិនព្រមស្តារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ។
អង្គុយនៅលើឆាកវេទិកាតែម្នាក់ឯងខ្ពស់ជាងនរណាៗទាំងអស់ លោក ហ៊ុន សែន ដែលមានវ័យជិត៧០ ឆ្នាំទៅហើយនោះ បានពន្យុះសហរដ្ឋអាមេរិកឱ្យបង្កើតច្បាប់ H.R ៥២៦ ឱ្យបានឆាប់ ដើម្បីបង្កកទ្រព្យសម្បតិ្ត និងហាមឃាត់មន្ត្រីរបស់លោក កុំឱ្យជាន់ទឹកដីអាមេរិក។ លោកនិយាយជំនួសមន្ត្រីរបស់លោកថា ក្រុមមន្ត្រីទាំងនោះគ្មានការចាំបាច់ណាមួយដែលត្រូវទៅសហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងវិញទៀត លោកអះអាងថា លោកស្វាគមន៍ឱ្យសហរដ្ឋអាមេរិករឹបអូសទ្រព្យសម្បត្តិ ប្រសិនបើរកឃើញថា មន្ត្រីរបស់លោកមានទ្រព្យសម្បត្តិតម្កល់នៅសហរដ្ឋអាមេរិក ព្រោះលោកជឿជាក់ថា នោះជាទ្រព្យសម្បត្តិបានមកពីអំពើពុករលួយ។ ក្រៅពីនេះ លោកស្នើឱ្យប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានការព្រួយបារម្ភអំពីរឿងច្បាប់ដាក់ទណ្ឌកម្មនេះ ពីព្រោះច្បាប់នេះធ្វើឡើងសំដៅលើក្រុមមន្ត្រីរបស់លោកប៉ុណ្ណោះ មិនមែនសំដៅលើប្រទេសកម្ពុជាទាំងមូលឡើយ៖ «អ៊ីចឹងប្រជាជនខ្មែរ១៦ លាននាក់ មានប៉ះឯណា? អត់មានអីប៉ះសោះហ្នឹង ហើយម៉េចក៏ភ័យម៉េស? ហ៊ី! វីវរហើយ គេដាក់ធ្វើច្បាប់ហ្នឹង វីវរហើយ ហើយមកដាក់ចំខ្ញុំ។ អើ! ដាក់មក ហើយសូមរឹបអូសទៅ។ (គេ)ថាទ្រព្យសម្បតិ្ត គ្រាន់តែពូជអម្បូររបស់ ហ៊ុន សែន ត្រកូល ហ៊ុន មានជាង២ ពាន់លានដុល្លារ។ ខ្ញុំអំពាវនាវឱ្យអាមេរិក មិនចាំបាច់និយាយច្រើន កុំចាំបាច់ច្បាប់ចេញអី ដកហូតពីឥលូវទៅ»។
លោកថ្លែងបែបនេះ នៅក្នុងពេលលោកចុះទៅពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិ ដែលគេឱ្យឈ្មោះថា “មរតកតេជោ” នៅថ្ងៃទី២៩ កក្កដា។ សូមបើកវង់ក្រចកបន្តិចថា ពហុកីឡាដ្ឋាននេះ ថ្វីដ្បិតតែមានឈ្មោះថាជា “មរតកតេជោ” មែន បើតាមការប្រកាសរបស់លោក ហ៊ុន សែន វាជាគម្រោងរបស់ចិនទេ ហើយក៏ស្ថិតក្នុងភាពមិនច្បាស់ដែរថា តើជាលុយជំនួយ ឬក៏ជាកម្ចីឱ្យពិតប្រាកដ ព្រោះរបបក្រុងភ្នំពេញបានលាក់បាំងព័ត៌មានអំពីគម្រោងដែលមានតម្លៃរាប់រយលានដុល្លារនេះ។
លោក ហ៊ុន សែន បានចុះទៅពិនិត្យការសាងសង់នេះ ជាមួយក្រុមមន្ត្រីរបស់លោក និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាន វិនធៀន (Wang Wentian)។ ទំនងដោយសារតែទៅជាមួយតំណាងប្រទេសជាខ្នងបង្អែកបែបនេះហើយ ទើបបានជាលោកហាក់រៀបឫកឡើងចាងបន្តិច ដោយថ្លែងពន្យុះអាមេរិកឱ្យ ដាក់ទណ្ឌកម្មរបបរបស់លោកសាចុះសាឡើង។ ក៏ប៉ុន្តែលោកហាក់បញ្ចេញឫទ្ធិតែពីដំបូងប៉ុណ្ណោះ ដោយក្រោយបន្តិចមក ស្រាប់តែលោកបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មលោក និងមន្ត្រីក្រោមឱវាទនោះឡើយ ដើម្បីកុំឱ្យល្អក់កករដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៖ «គេនិយាយថាច្បាប់នេះចេញមកហើយ កុនការហើយយើង កុនការហើយ ចឹងបានជាលោក ហ៊ុន សែន ថ្នាក់ដល់ភ័យ ថ្នាក់ដល់ឈឺដាក់អុកស៊ីសែន។ ចាំតើស! ប៉ុន្តែ ហ៊ុន សែន នៅតែទៅអាមេរិក ទោះបីជាអាមេរិកមិនឱ្យ ហ៊ុន សែន ចូល។ ហ៊ុន សែន ចូលញូវយ៉ក ញូវយ៉កគឺជាបុរីអង្គការសហប្រជាជាតិ។ ប៉ុន្តែខ្ញុំជឿថា រដ្ឋបាលលោកត្រាំ (Trump) លោកមិនល្ងង់ដល់ថ្នាក់រុញកម្ពុជា ដែលមានទំនាក់ទំនងការទូតចេញពីដៃរបស់ខ្លួនទេ»។
ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ ឬ H.R ៥២៦ កំពុងស្ថិតក្នុងដៃព្រឹទ្ធសភាអាមេរិក បន្ទាប់ពីរដ្ឋសភាអាមេរិកបានអនុម័តដោយគាំទ្រទាំងស្រុង កាលពីពាក់កណ្តាលខែកក្កដានេះ។
ពិតដូចបុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះលើកឡើងមែន ច្បាប់នេះមានគោលបំណងដាក់ទណ្ឌកម្មរូបលោក និងមន្ត្រីគ្រាក់ៗ មួយចំនួនទៀត ដែលបានចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា មិនមែនសំដៅលើប្រជាជាតិខ្មែរទាំងមូលនោះឡើយ។ ប្រសិនបើច្បាប់នេះចូលជាធរមាន នោះសហរដ្ឋអាមេរិកនឹងបង្កកទ្រព្យសម្បត្តិមន្ត្រីគ្រាក់ៗ មួយចំនួននៃរបបក្រុងភ្នំពេញ ក្នុងនោះក៏រួមមានទាំងរបស់លោក ហ៊ុន សែន ផង ក្នុងករណីពួកគេមានទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិកនឹងមិនផ្តល់ទិដ្ឋការដល់ក្រុមមេដឹកនាំរបបនេះ ដើម្បីជាន់ទឹកដីអាមេរិកឡើយ លើកលែងតែពួកគេទៅប្រជុំនៅអង្គការសហប្រជាតិនៅបូរីញូវយ៉ក (New York)។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា សហរដ្ឋអាមេរិកនឹងមិនប្តូរជំហររបស់ខ្លួនក្នុងការបង្កើតច្បាប់ដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញឡើយ ដរាបណារបបនេះមិនស្តារស្ថានការណ៍ស្រុកទេសឡើងវិញទេនោះ។ លោកជឿជាក់ថា ក្រុមមេដឹកនាំរបបក្រុងភ្នំពេញប្រាកដជាព្រួយបារម្ភរឿងច្បាប់ដាក់ទណ្ឌកម្មនេះ ក៏ប៉ុន្តែដោយសារជ្រុលក្បាលក្រពើទៅហើយ ទើបលោក ហ៊ុន សែន ខំប្រឹងបញ្ចេញឫកខែងរ៉ែងដាក់សហរដ្ឋអាមេរិកបែបនេះ៖ «លោក ហ៊ុន សែន គាត់បារម្ភខ្លាំងណាស់ មិនមែនមិនបារម្ភទេ ក៏ប៉ុន្តែគាត់គ្មានអ្វីនិយាយក្រៅតែពីប៉ុណ្ណឹង ពីព្រោះគាត់ជ្រុលផ្លូវធ្វើជាអ្នកខ្លាំង ប្រឈមទៅនឹងសហគមន៍អន្តរជាតិលោកសេរី ដោយប្រើវិធីឃុបឃិតសម្ងាត់ជាមួយចិនក្នុងការយកកម្លាំងកងទ័ពចិន និងអាវុធចិនមកពង្រឹងអំណាចរបស់ខ្លួន»។
អ្នកវិភាគរូបនេះជឿថា ក្នុងរយៈពេលនៃការកាន់អំណាចជាង ៣០ឆ្នាំមកនេះ លោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗ ដទៃទៀត សុទ្ធតែបានក្លាយជាអ្នកមានទ្រព្យសម្បតិ្តមហាសាលទុកនៅធនាគារក្នុងប្រទេស និងក្រៅប្រទេស។
កាលពីឆ្នាំ២០១៦ កន្លងទៅ អង្គការឃ្លាំមើលពិភពលោក (Global Witness) បានរកឃើញថា ក្រុមគ្រួសារលោក ហ៊ុន សែន កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗ របស់ជាតិ ដោយការប្រព្រឹត្តអំពើពុករលួយ ការរំលោភអំណាច និងការរំលោភសិទ្ធិមនុស្ស ជាដើម។ អង្គការឃ្លាំមើលពិភពលោកលាតត្រដាងថា គ្រួសារត្រកូល “ហ៊ុន” បានកាន់កាប់ផ្ទាល់ ឬដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើន ដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារអាមេរិក ព្រមទាំងបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសជាច្រើនដែលរកស៊ីនៅកម្ពុជា។ អង្គការអន្តរជាតិមួយនេះជឿជាក់ថា ទឹកប្រាក់ជាង ២០០លានដុល្លារនេះ គ្រាន់តែជាដើមទុនចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ ដែលជាក់ស្តែងគ្រួសារត្រកូល ហ៊ុន មានទ្រព្យសម្បត្តិច្រើនជាងនេះទៅទៀត ដោយជ្រកក្រោមផ្លាកក្រុមហ៊ុនដទៃ ឬលាក់បាំងព័ត៌មានអំពីក្រុមហ៊ុនរបស់ខ្លួន។
ទោះជាយ៉ាងណា អ្នកជំនាញអះអាងថា ប្រសិនបើច្បាប់ H.R ៥២៦ ចូលជាធរមានមែន នោះទ្រព្យមហាសាលមួយចំណែករបស់គ្រួសារត្រកូល ហ៊ុន និងមន្ត្រីគ្រាក់ៗដទៃទៀត នឹងមិនអាចយកមកប្រើប្រាស់ដើម្បីចិញ្ចឹមគណបក្សកាន់អំណាចបានឡើយ ព្រោះប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិនឹងផ្អាកប្រតិបត្តិការដែលជាប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិទាំងនោះ។
ងាកទៅលោក ហ៊ុន សែន ម្តងទៀតវិញ ក្រៅពីពន្យុះអាមេរិកឱ្យពន្លឿនច្បាប់ដាក់ទណ្ឌកម្មរបបរបស់លោកហើយ លោកក៏បានបន្តបដិសេធរឿងមូលដ្ឋានទ័ពចិននៅលើទឹកដីកម្ពុជាដែរ។ លោកចាត់ទុកព័ត៌មានដែលថា កម្ពុជាមានកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយចិននោះ គឺជាការមួលបង្កាច់ និងថាកម្ពុជាគ្មានតម្រូវការឱ្យកងទ័ពចិនឈរជើងនៅលើទឹកដីរបស់ខ្លួនឡើយ។ នៅក្នុងថ្ងៃនេះដែរ លោកទើបតែបានទម្លាយព័ត៌មានថា លោកបានផ្តល់ថវិកាដល់ក្រសួងការពារជាតិចំនួន ៤០លានដុល្លារអាមេរិកបន្ថែមទៀតលើទឹកប្រាក់ដែលមានស្រាប់ចំនួន ២៩០លានដុល្លារ ដើម្បីទិញអាវុធពីប្រទេសចិនមកពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។
មេបក្សប្រឆាំង និងអ្នកវិភាគ ជឿជាក់ថា លោក ហ៊ុន សែន ពិតជាមានការឃុបឃិតគ្នាជាសម្ងាត់ជាមួយក្រុងប៉េកាំង ទាក់ទងនឹងវិស័យយោធា ហើយមេដឹកនាំរបបក្រុងភ្នំពេញរូបនេះត្រូវការកម្លាំងយោធាចិនជាចាំបាច់ ដើម្បីរក្សាអំណាចរបស់ខ្លួន និងប្រគល់អំណាចនេះឱ្យទៅកូនចៅជំនាន់ក្រោយបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ហាស ! ហាស
ខ្លាចមិនច្បាស់ អញឲ្យអ្ហែងមើលខ្លឹមសារម្តងទៀត អាពូជលាងក្ត ជុន ចាន់បុត្រ
————
សម្ដេចតេជោ ប្រាប់អាមេរិកឲ្យរឹបអូស ទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុន ដោយមិនចាំបាច់មានច្បាប់ បើរកឃើញទុកនៅអាមេរិក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យអាមេរិក រឹបអូសទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុនដោយ មិនចាំបាច់មានច្បាប់ អនុម័តនោះទេ ប្រសិនបើរកឃើញទុក នៅអាមេរិកមែន ។
ក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអាមេរិករឹបអូស ទ្រព្យសម្បត្តិពីនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រសិនបើមានលុយទុក នៅធនាគារអាមេរិក ។ សម្ដេចថា បើតាមសម្ដេចដឹង មានតែកូនលោក អ៊ិត ប្រាំង ទេដែលមានចំការទំពាំងបាយជូ នៅរដ្ឋមួយក្នុងទឹកដីអាមេរិក ហើយកូនលោក អ៊ិត ប្រាំង ប្រហែលជាមានសញ្ជាតិអាមេរិក បើអាមេរិករឹបអូសទ្រព្យសម្បត្តិជាតិសាសន៍ខ្លួនឯង ក៏រឹបអូសទៅ ។
សម្ដេចតេជោបញ្ជាក់ថា “ហើយសុំរឹបអូសទៅ ថាគ្រាន់តែទ្រព្យសម្បត្តិត្រកូលហ៊ុន នេះមានជាង ២ពាន់លានដុល្លារ ខ្ញុំអំពាវនាវឲ្យអាមេរិក មិនចាំបាច់ច្បាប់ចេញអី ដកហូតពីឥឡូវទៅ” ។
សម្ដេចបន្តថា សម័យនេះជាសម័យខ្មែរ នាំដើមទុនពីក្រៅស្រុកមករកស៊ី មិនមែនដូចសម័យមុនខ្មែរបញ្ជូនលុយ ទៅក្រៅស្រុក ទាំងដែលខ្លួនឯងក្រហើយ នាំលុយទៅទុកនៅធនាគារក្រៅប្រទេសទៀត រាប់ទាំង លន់ នល់ យកលុយទៅក្រៅប្រទេសផងដែរ ។ សម្ដេចថា មានបងប្អូនខ្មែរ នៅក្រៅប្រទេសច្រើនណាស់ បានមកទិញដីនៅក្នុងស្រុក ជាពិសេសដីនៅខេត្តកំពត គឺបងប្អូនមកពីអាមេរិក និងបារាំងជាអ្នកទិញ ។
ហើយបើមានមន្ត្រីណា សល់លុយច្រើនចាយមិនអស់ យកទៅទុកនៅធនាគារអាមរិក ហើយត្រូវអាមេរិក រឹបអូសខ្ញុំស្វាគមន៍ការរឹបអូស ព្រោះប្រាក់នោះបានមកពី អំពើពុករលួយ អាហ្នឹងដើម្បីឲ្យសម្ដេចបានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ។
សម្ដេចតេជោគូសបញ្ជាក់ថា “ខ្ញុំអង្វរកអាមេរិក កុំនិយាយច្រើនពេក ដកតែម្ដងទៅថា ហ៊ុន មានី មានប៉ុន្មានរយលាន ហ៊ុន ម៉ានិត មានប៉ុន្មានរយលាន ដកទាំងអស់ទៅបើកូន ហ៊ុន សែន មានលុយច្រើនដល់ម្ល៉ឹងៗដកទាំងអស់ទៅ បើខ្ញុំមានលុយប៉ុណ្ណេះមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ ស្តាតប៉ុណ្ណឹងខ្ញុំធ្វើខ្លួនឯង ព្រោះខ្ញុំស្លាប់ទៅ ខ្ញុំអត់យកទៅជាមួយទេ ខ្ញុំទុកមរតកខ្ញុំចោលហើយ ។ កីឡដ្ឋានសាងសង់រួច អស់ត្រឹម ៣០០លានដុល្លារ ហើយគេថាខ្ញុំមានលុយ ២ពាន់លានដុល្លារ ។ បើខ្ញុំមានលុយប៉ុននេះមែន ខ្ញុំសុខចិត្តចំណាយទាំងអស់ មួយចប់ស៊ីហ្គេមឆ្នាំ២០២៣” ។
ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅកាន់ក្រុមប្រឆាំងថា ទោះបីគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ លើសពី ១ឆ្នាំដែរ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា “ខ្លះវាទៅជាឆ្កួត វាថាឥឡូវរដ្ឋាភិបាល អស់លុយចាយហើយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ រដ្ឋាភិបាលរកលុយបើកប្រាក់ខែឲ្យមិនបាន ផ្ដាំទៅអញសូមផ្ដាំ យើងសូមផ្ដាំ ខ្ញុំបាទសូមផ្ដាំជូន អស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ហ៊ុនសែន មានលទ្ធភាពបើប្រាក់ខែ លើសពី១ឆ្នាំ” ។
សម្ដេចបន្ថែមថា ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិឡើងជិត ១៤លានលានរៀល (១លានលានរៀល ស្មើនឹងជិត ២៥០លានដុល្លារ) ៕
please do it this former Khmer Rouge doesn’t want to live that long. believing me this guy will never changing . the curly tail’s dog will never get straight if you not cutting it off.
អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
កាដួយម៉ែអ្ហែងស្អីទេអ្ហា !
អ្ហែងចាំទេ អាពូជឆ្កែ !
កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
អាពូជសំផឹង ចេះតែមានហ្មង !
មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
******
socheat So, [01.08.19 07:57]
ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
អំពើក្បត់ជាតិ
***
នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
“ការផ្លាស់ប្តូរ”។
បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។
ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
ផ្កាឈូក។
ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
លើកលែងឡើយ ៕