ដោយ មាន ឫទ្ធិ
2019-07-30
RFA

លោក ម៉ក់ យ៉ាន សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំជាមួយសមាជិកបក្ស នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២។ រូប៖ ហ្វេសប៊ុក Sor Chandeth
![]()
អាជ្ញាធរឃុំនៅស្រុកបវេល ខេត្តបាត់ដំបងចំនួន២នាក់ នៅរសៀលថ្ងៃទី២៩កក្កដា នាំគ្នាទៅហាមឃាត់សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សប្រឆាំងដល់ផ្ទះឱ្យឈប់ជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៀត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថាជាការគំរាមកំហែងបំភិតបំភ័យបិទសិទ្ធិសេរីភាពក្នុងការជួបជុំគ្នារបស់ពលរដ្ឋដោយខុសច្បាប់។
សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ លោក ម៉ក់ យ៉ាន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៩ កក្កដា ជំទប់ទី១ ឃុំបវេលគឺលោក យ៉ាត យ៉េន និងសមាជិកក្រុមប្រឹក្សាឃុំម្នាក់ទៀត ចូលទៅគំរាមកំហែងលោកដល់ផ្ទះរសៀលថ្ងៃដដែលនេះ ឱ្យឈប់ប្រមូលផ្ដុំសកម្មជនគណបក្សសង្គ្រោះជាតិជួបជុំគ្នាថ្លែងសារនយោបាយគ្រប់រូបភាព។ លោកបន្តថា អាជ្ញាធរឃុំចូលទៅហាមឃាត់លោកដោយសារកាលពីថ្ងៃទី២៨ កក្កដាកន្លងទៅ មានសកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់ បានជួបជុំគ្នា ថ្លែងសារដោយការព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ហើយថតជាឃ្លិបវីដេអូបង្ហោះតាមហ្វេសប៊ុក៖ «ខ្ញុំយល់ឃើញថា អាជ្ញាធរបំភិតបំភ័យក្នុងការបញ្ចេញរបស់ពួកខ្ញុំ។ យើងខ្ញុំកាលបីម្សិលមិញធ្វើការប្ដេជ្ញាដែរតើ គឺយើងជាប្រជាពលរដ្ឋនៅស្រុកបវេលនៅខេត្តបាត់ដំបង សូមកុំអឺរ៉ុបបិទអីប៊ីអេ (EBA) និង ជីអេសភី (JSP) របស់អាមេរិកតែប៉ុណ្ណឹងទេ ហើយគាត់សួរតើមាននិយាយអីក្រៅពីនេះទៀតទេ មានគាំទ្រប្រធានសម រង្ស៊ីនាយអាយអីទេ ខ្ញុំថា អត់ទេ»។
សកម្មជនបក្សប្រឆាំងរូបនេះ បន្តថា អាជ្ញាធរធ្វើបែបនេះដោយសារពួកគាត់ ជាសកម្មជនគណបក្សប្រឆាំង បានជួបគ្នាពង្រឹងសាមគ្គីភាពជាប្រចាំ ស្របពេលដែលពលរដ្ឋនៅតែគាំទ្រពួកគាត់ ដែលជាឆ្អឹងទទឹងកររបស់អាជ្ញាធរគណបក្សកាន់អំណាច។
ឆ្លើយតបនឹងបញ្ហានេះ ជំទប់ទី១ឃុំបវេលគណបក្សប្រជាជនកម្ពុជា លោក យ៉ាត យ៉េន ប្រាប់អាស៊ីសេរីថា លោកមិនបានទៅគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិនោះទេ ដោយគ្រាន់តែទៅសាកសួរអំពីមូលហេតុដែលពួកគាត់ជួបជុំគ្នា ដើម្បីធ្វើរបាយការណ៍ដាក់ទៅថ្នាក់លើតាមភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ។លោកបន្តថា សកម្មជនទាំងនោះជួបជុំគ្នាជាច្រើននាក់ដោយមិនបានសុំច្បាប់ពីអាជ្ញាធរនោះទេ៖ «សិទ្ធិនយោបាយជារឿងរបស់គាត់ធ្វើម៉េចធ្វើទៅ ប៉ុន្តែការជួបជុំគ្នាក្នុងមូលដ្ឋានគេចង់ថា តើសកម្មភាពនោះយ៉ាងម៉េចដែរ ព្រោះពួកគាត់ជាសកម្មជនអតីតគណបក្សប្រឆាំង គេរំលាយអស់ហើយ ខ្លាចពួកគាត់ធ្វើអីវាខុសពីច្បាប់។ អីចឹងគាត់កំណត់ថា គាត់ប្រជុំពីអីនិយាយពីអី? គាត់ក៏បានប្រាប់ខ្ញុំថា និយាយអំពីកុំឱ្យសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA គាត់និយាយក្នុងនាមជួយរដ្ឋាភិបាលទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ប្រជាពលរដ្ឋជួបជុំគ្នាថ្លែងសារព្រួយបារម្ភពីការផ្ដាច់ការអនុគ្រោះពន្ធ EBA នេះ មិនបាច់សុំច្បាប់ពីអាជ្ញាធរនោះទេ ព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ទង្វើរបស់អាជ្ញាធរទៅវិញទេដែលជាអំពើខុសច្បាប់ ដោយបានគំរាមកំហែងបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ៖ «ពួកគាត់រាល់ថ្ងៃជាប្រជាពលរដ្ឋធម្មតាតើ ហើយក៏អត់មានស្ថិតក្នុងបម្រាមដែលហាមមិនឱ្យធ្វើនយោបាយ ១១៨នាក់ ដែលហាមធ្វើនយោបាយអីដែរ ហើយពួកគាត់ជាប្រជាពលរដ្ឋធម្មតាទេ អីចឹងគាត់មានសិទ្ធិដូចជាពលរដ្ឋដទៃទៀត។ ការជួបគ្នាបើគេជួបនៅលំនៅឋានគេអត់មានអីទេ តែបើពួកគាត់ជួបជុំរៀបចំផែនការណ៍ដែលមានចែងក្នុង បានជួបជុំខុសច្បាប់ តែគ្រាន់តែការជួបជុំសម្ដែងការព្រួយបារម្ភទៅលើការផ្ដេចEBA អត់បានខុសច្បាប់ទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធសុំឱ្យបើសិទ្ធិសេរីភាពពេញលេញដល់ពលរដ្ឋឡើងវិញ ដើម្បីពួកគាត់មានសិទ្ធិជួបជុំគ្នានិងការសម្ដែងមតិជាសាធារណៈ។
ទោះជាមានការគំរាមកំហែងយ៉ាងនេះក្ដី សកម្មជនគណបក្សសង្គ្រោះជាតិស្រុកបវេល អះអាងថា ពួកគាត់ នឹងជួបជុំគ្នាពង្រឹងសាមគ្គីភាពរបស់សមាជិកគណបក្សប្រឆាំងសាជាថ្មីទៀតនៅពេលឆាប់ៗ ។បន្ថែមពីនេះទៀត ពួកគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញក្នុងពេលដ៏ខ្លីខាងមុខនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
កាដួយម៉ែអ្ហែងស្អីទេអ្ហា !
អ្ហែងចាំទេ អាពូជឆ្កែ !
កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
អាពូជសំផឹង ចេះតែមានហ្មង !
មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
******
socheat So, [01.08.19 07:57]
ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
អំពើក្បត់ជាតិ
***
នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
“ការផ្លាស់ប្តូរ”។
បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។
ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
ផ្កាឈូក។
ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
លើកលែងឡើយ ៕