ដោយ ហេង រស្មី
2019-07-31
RFA

លោក រ៉ុង ឈុន និងគ្រូបង្រៀន ៦នាក់ក្នុងចំណោម ១១នាក់ ថ្លែងទៅកាន់អ្នកកាសែត នៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ រូបថត៖ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រកាសថា នឹងដឹកនាំក្រុមកម្មករប្រមាណជិត១០០នាក់ ដើម្បីធ្វើបាតុកម្មនៅពីមុខសាលាក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ ដើម្បីទាមទារឱរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា និង លើកលែងទោសដល់លោក សម រង្ស៊ី ។ មន្ត្រី របបក្រុងភ្នំពេញថា មិនអាចធ្វើតាមការចង់បានរបស់មន្ត្រីសង្គមស៊ីវិលបានទេ ហើយពាក្យថា ការជួបប្រជុំណាមួយដែលគ្មានច្បាប់អនុញ្ញាតអាជ្ញាធរនឹងបង្ក្រាប។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៣០ កក្កដា ថា សាលារាជធានីភ្នំពេញបានទទួលយកលិខិតស្នើសុំធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជារួចហើយ តែលោកមិនទាន់ដឹងថា សាលាក្រុងអនុញ្ញាតឱ្យធ្វើការជួបប្រជុំនេះដែរ ឬយ៉ាងណា។
សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាទីប្រក្សាសមាគម បានដាក់លិខិតជូនដំណឹងទៅសាលាក្រុងភ្នំពេញអំពីការប្រមូលផ្តុំសំដែងមតិមួយនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះដើម្បីទាមទារឱ្យតុលាការរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា និង លើកលែងទោសលោក សម រង្ស៊ីប្រធានស្តីទីគណបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស មានសិទ្ធិចូលរួមសកម្មភាពនយោបាយឡើងវិញ។
លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារកន្លទៅដោយសាររិះគន់បញ្ហាព្រំដែន មានប្រសាសន៍ថា បើកម្ពុជាមិនមានដំណោះស្រាយនយោបាយទេ ហើយនៅពេលដែលសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBAនោះ កម្មករ ប្រមាណជាង ៨០ម៉ឺននាក់ ហើយប្រជាពលរដ្ឋរាប់លាននាក់នឹងទទួលរងនូវផលប៉ះពាល់។
លោកបញ្ជាក់ថា បើរបបក្រុងភ្នំពេញគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋនឹងប្រទេសជាតិត្រូវតែធ្វើតាមការទាមទាំងនេះ៖ «ពីព្រោះយើងដឹងហើយនៅពាក់កណ្ដាលខែ ៨ ខាងមុខនេះ ខាងសហភាពអឺរ៉ុបគេនឹងបញ្ចប់ គេនឹងធ្វើរបាយការណ៍ហើយគេសម្រេចនៅក្នុងខែកុម្ភៈឆ្នាំ២០២០ ហើយប្រសិនជាសម្រេចថា នឹងដកគេនឹងអនុវត្តនៅក្នុងខែ៨ ឆ្នាំ២០២០។ ដូច្នេះយើងឃើញថា ពេលវេលាកាន់តែខិតជិតមកដល់ហើយ អ៊ីចឹងហើយបានជាយើងកំណត់យកថ្ងៃទី១៥ ខែសីហា តែម្ដងទៅ»។
របបលោកហ៊ុន សែន ក្នុងពេលបច្ចុប្បន្ននេះកំពុងប្រឈមនឹងបញ្ហាធំៗចំនួនពីរ គឺសហភាពអឺរ៉ុបកំពុងដំណើរការពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយព្រឹទ្ធសភាអាមេរិកក៏កំពុងពិនិត្យមើលច្បាប់ HR ៥២៦ ដើម្បីដាក់ទណ្ឌកម្ម ដល់របបនេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងមិនធ្វើតាមការទាមទាររបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ។ លោកបញ្ជាក់ថា រាល់ការជួបប្រជុំណាមួយដែលគ្មានការអនុញ្ញាតអាជ្ញាធរនឹងចាត់វិធានការដើម្បីបង្ក្រាប៖ «រដ្ឋាភិបាលមិនមានអ្វីធ្វើតាមទេ យើងគោរពច្បាប់យើងគោរពតុលាការពីព្រោះលោក កឹម សុខា ស្ថិតនៅក្នុងកាតព្វកិច្ចរបស់តុលាការក្នុងការស៊ើបអង្កេតហើយការធ្វើបាតុកម្មគ្រាន់តែជាការបញ្ចេញមតិទេ។ វាគ្មានរឿងអីមានទម្ងន់ឬទិសដៅនៃការអនុវត្តច្បាប់នោះទេ គ្រាន់តែជាការសំដែងមតិតែប៉ុណ្ណោះ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួនកាលពីយប់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរបបលោកហ៊ុន សែន។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយក្រោយមកបាននាំយកមកឃុំឃាំងនៅក្នុងផ្ទះអស់រយៈពេលជាង ១ឆ្នាំ។
អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ មានប្រសាសន៍ថា ការជួបប្រជុំសំដែងមតិជាសិទ្ធិស្របច្បាប់តាមរដ្ឋធម្មនុញ្ញ ក្នុងខណៈស្ថានភាពរបស់កម្ពុជាកំពុងស្ថិតក្នុងគ្រោះអាសន្ននាពេលខាងមុខទាក់ទិន និងការផ្ដាច់អនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងប្រព័ន្ធពន្ធGSP ពីសហរដ្ឋអាមេរិក៖ «វាធ្វើឱកម្ពុជាធ្លាក់យ៉ាងជ្រៅទៅលើការគំរាមកំហែង លើសុវត្ថិភាពនៃជីវភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋផង ទាំងសុវត្ថិភាពនៃសន្តិសុខប្រចាំប្រទេសផង។ ដូច្នេះការទាមទាររបស់លោក រ៉ុង ឈុន និងដំណើរការនៃការរុញស្ថានភាពនេះឱកាន់តែប្រសើរឡើងតាមរយៈក្រុមខ្លះគឺជារឿងត្រឹមត្រូវដែលត្រូវតែធ្វើក្នុងស្ថានភាពហ្នឹង»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេសកំពុងជាប់បណ្ដឹងនៅតុលាការចំនួនជាង១០ករណីដែលបណ្ដឹងភាគច្រើន គឺប្ដឹងដោយលោក ហ៊ុន សែន និងមន្ត្រីរបស់លោក។
ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧ មក របបលោក ហ៊ុន សែន រងការរិះគន់ និងថ្កោលទោសពីគ្រប់ទិសទីពីការរំលោភច្បាប់ សិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៕
It no way ‘ haha because this beast regime never release who ever against their wish’ specially veitcong mafia dictator and his groups are so scaring of justice and democracy’
អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
កាដួយម៉ែអ្ហែងស្អីទេអ្ហា !
អ្ហែងចាំទេ អាពូជឆ្កែ !
កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
អាពូជសំផឹង ចេះតែមានហ្មង !
មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
******
socheat So, [01.08.19 07:57]
ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
អំពើក្បត់ជាតិ
***
នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
“ការផ្លាស់ប្តូរ”។
បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។
ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
ផ្កាឈូក។
ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
លើកលែងឡើយ ៕