ដោយ សេក បណ្ឌិត
2019-07-31
RFA

ក្រុមខ្មែរអូស្រ្តាលី ជួបជុំគ្នាធ្វើបាតុកម្មនៅមុខរដ្ឋសភាអូស្ត្រាលី ក្រុងម៉ែលបួន រដ្ឋវិកតូរីយ៉ា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៨ ស្នើសុំមិនឲ្យរដ្ឋាភិបាលអូស្ត្រាលីបញ្ជូនអគ្គរដ្ឋទូតរបស់ខ្លួនចូលរួមកិច្ចប្រជុំសភាថ្ងៃដំបូងនៃរបបក្រុងភ្នំពេញ។ រូប៖ ហ្វេសប៊ុកលោក ហុង លីម
តំណាងពលរដ្ឋខ្មែរនៅអូស្ត្រាលីគ្រោងជួបរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ ដើម្បីជំរុញទៅរដ្ឋាភិបាលរបស់ពួកគេធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញ ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលបានធ្វើច្បាប់ H.R ៥២៦ ដើម្បីដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបនេះ។ អ្នកវិភាគយល់ថា ឆន្ទៈរបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីបែបនេះ ជាសកម្មភាពត្រឹមត្រូវ និងជាការ លើកទឹកចិត្តដល់ពលរដ្ឋខ្មែរនៅប្រទេសផ្សេងទៀតឱ្យមានការតស៊ូមតិជំរុញ ទៅរដ្ឋាភិបាលប្រទេស ទាំងនោះឱ្យមានវិធានការលើរបបលោក ហ៊ុន សែន។
សហគមន៍ខ្មែរនៅអូស្ត្រាលីយល់ថា ប្រទេសអូស្ត្រាលីដែលតែងតែមានគោលនយោបាយការបរទេសដូចសហរដ្ឋអាមេរិកដែរនោះ គួរតែមានវិធានការលើរបបក្រុងភ្នំពេញ តាមរយៈការធ្វើច្បាប់ដាក់លើទណ្ឌកម្មមន្ត្រីកម្ពុជាដែលរំលោភសិទ្ធិមនុស្ស។
អតីតតំណាងរាស្ត្ររដ្ឋវ៉ិកតូរីយ៉ា (Victoria) ដើមកំណើតខ្មែរ លោក ហុង លីម ឱ្យអាស៊ីសេរីដឹងថា ពេលនេះសហគមន៍ខ្មែរនៅអូស្ត្រាលីកំពុងជួបជជែកគ្នាដើម្បីធ្វើសំណើសូមជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ លោកឱ្យដឹងទៀតថា គម្រោងជំនួបនេះតំណាងពលរដ្ឋខ្មែរនៅអូស្ត្រាលី នឹងស្នើទៅរដ្ឋាភិបាលអូស្ត្រាលីឱ្យក្លាហាន ហ៊ានធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដូចដែលសហរដ្ឋអាមេរិកកំពុងមានមានចំណាត់ការលើក្រុមលោក ហ៊ុន សែន៖ «រឿងនេះយើងបានយកមកគិតមែនទែន ហើយយើងត្រូវតែទាមទារយ៉ាងហោចណាស់ឱ្យអូស្ត្រាលីធ្វើទៅតាមរដ្ឋាភិបាលអាមេរិកព្រោះអីអូស្ត្រាលីនេះឱ្យតែអាមេរិកធ្វើអីគេធ្វើតាមហើយ ប៉ុន្តែរឿងនេះ(ច្បាប់ដាក់ទណ្ឌកម្ម) ហេតុអីមិនធ្វើតាម»។
លោក ហុង លីម សង្កេតឃើញថា ប្រទេសអូស្ត្រាលីដែលជាប្រទេសផ្ដួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងសន្តិភាព២៣តុលា ក្នុងរយៈពេលចុងក្រោយនេះ ហាក់មិនបានខ្វល់ខ្វាយពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ លោក ហុង លីម យល់ថា ពេលនេះល្មមដល់ពេលរដ្ឋាភិបាលអូស្ត្រាលីធ្វើសកម្មភាពខ្លះ ដើម្បីឱ្យរបបក្រុងភ្នំពេញបែរមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៖ «យើងចង់បញ្ជាក់ថា អូស្ត្រាលីខ្លួនឯងនេះឯងដែលធ្លាប់ជាអ្នកនាំមុខគេក្នុងការទាមទារធ្វើកិច្ចព្រមព្រៀង២៣តុលា ហីឥឡូវម៉េចក៏រាក់កំភែល»។
ជំហររបស់សហគមន៍ខ្មែរនៅអូស្ត្រាលីបែបនេះ ក្រោយសភាជាន់ទាបអាមេរិកបានអនុម័តច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R ៥២៦ ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបស់លោកដែលបានចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ពេលនេះព្រឹទ្ធសភាកំពុងពិនិត្យច្បាប់ H.R ៥២៦ មុនសម្រេចអនុម័ត និងបន្ទាប់មកព្រឹទ្ធសភានឹងបញ្ជូនទៅប្រធានាធិបតី ដើម្បីចុះហត្ថលេខាប្រកាសឱ្យចូលជាធរមាន។
ក្នុងអំឡុងទសវត្សទី៩០ ប្រទេសអូស្ត្រាលីធ្លាប់ដើរតួសំខាន់ក្នុងការផ្ដួចផ្ដើមឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា ដែលមានអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាសម័យនោះ គឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា នៅពេលប្រទេសជាតិជួបគ្រោះអាសន្នដូចសព្វថ្ងៃនេះ ខ្មែរគ្រប់រូប ទោះនៅទីណាក៏ដោយគឺត្រូវរួមគ្នាធ្វើការទាមទារដើម្បីឱ្យកម្ពុជា មានស្ថានភាពនយោបាយល្អឡើងវិញ។ លោក គឹម សុខ យល់ថា ទោះពលរដ្ឋខ្មែរនៅអូស្ត្រាលីទាមទារ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះធ្វើមិនបានដូចវិធានការរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ការទាមទាររបស់ខ្មែរនៅអូស្ត្រាលីនេះ គឺជាការរំលឹកទៅរដ្ឋាភិបាលអូស្ត្រាលីឱ្យមានជំហរនយោបាយដូចសម្ព័នមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក៖ «សកម្មភាពជំរុញរបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីពិតជាទទួលបានការពិចារណាពីរដ្ឋាភិបាលអូស្ត្រាលី បើទោះជាមិនដល់កម្រិតធ្វើច្បាប់ដូចសហរដ្ឋអាមេរិកក៏ដោយប៉ុន្តែជាការរម្លឹកដល់អូស្ត្រាលីឱ្យនៅមានជំហរដូចសហរដ្ឋអាមេរិកដែលជាសម្ព័នមិត្ររបស់ពួកគាត់»។
ក្រៅតែពីពលរដ្ឋខ្មែរដែលចង់ឃើញរដ្ឋាភិបាលអូស្ត្រាលី មានចាត់វិធានការលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ។ សមាជិកសភាអូស្ត្រាលី អ្នកស្រី ក្លៀ អូនៀល (Clare O’Neil) ក៏ចង់ឃើញរដ្ឋាភិបាលអូស្ត្រាលីដាក់បម្រាមលើមេដឹកនាំផ្ដាច់ការនៃរបបក្រុងភ្នំពេញដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងមានវិធានការនោះដែរ៕
យាយ! សូមអរគុណដល់ខ្មែរទាំងអស់ដែលរស់នៅឯនាយសមុទ្រទោះបីបងប្អូនកូនចៅរស់បានសុខសានហើយក្ដីតែទឹកចិត្តបងប្អូនកូនចៅនៅតែខ្វល់ខ្វាយពីប្រទេសជាតិយើងដោយសារតែពួកតិរច្ឆានដឹកនាំបំផ្លាញគ្មានសល់អីរហូតដល់ចុងក្រោយក្រុមផ្ដាច់ការបានបំផ្លាញលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធសេរីភាពរបស់ប្រជាពលរដ្ធទៀត។ ទោះបីប្រទេសអូស្រ្តាលីមិនបានធ្វើតាមបងកូនចៅក៏ដោយចុះតែនេះសរអោយឃើញថាបងប្អូនកូនចៅអស់លោកទាំងអស់មិនបណ្ដោយអោយលោក កញ្ចាស់ ហ៊ុនសែន ជិះ(កងហ្គូរ៉ូ)លេងដៃឡើយ។លោក កញ្ចាស់ ហ៊ុនសែន ត្រូវចាំថាមហាជនខ្មែរនៅឯនាយសមុទ្រមិនបណ្ដោយអោយ កញ្ចាស់ទំនើង មួយនេះធ្វើអ្វីៗតាមទំនើងចិត្តឡើយ។
អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
កាដួយម៉ែអ្ហែងស្អីទេអ្ហា !
អ្ហែងចាំទេ អាពូជឆ្កែ !
កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
អាពូជសំផឹង ចេះតែមានហ្មង !
មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
******
socheat So, [01.08.19 07:57]
ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
អំពើក្បត់ជាតិ
***
នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
“ការផ្លាស់ប្តូរ”។
បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។
ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
ផ្កាឈូក។
ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
លើកលែងឡើយ ៕