ដោយ មាន ឫទ្ធិ
2019-07-31
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ Photo: RFA
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ទិញអាវុធពីចិនដើម្បីទុកបង្ក្រាបពលរដ្ឋខ្លួនឯង
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ថ្កោលទោសលោក ហ៊ុន សែន រឿងចំណាយលុយជិត ៤០លានដុល្លារអាមេរិក ទិញសព្វាវុធពីក្រុងប៉េកាំង។ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ទិញអាវុធពីចិននេះ គឺដើម្បីទុកយកទៅបង្ក្រាបពលរដ្ឋខ្មែរខ្លួនឯងដែលប្រឆាំងនឹងរបបខុសច្បាប់របស់លោក។
មួយថ្ងៃក្រោយលោក ហ៊ុន សែន ទម្លាយអាថ៌កំបាំងរឿងរបបរបស់លោកកំពុងបញ្ជាទិញអាវុធពីចិនរាប់ម៉ឺនដើម លោក សម រង្ស៊ី ថ្កោលទោសការចំណាយនេះ ដែលលោកអះអាងថា មិនមានភាពចាំបាច់ទាល់តែសោះ នៅពេលដែលកម្ពុជាពុំមានការគំរាមកំហែងពីខាងក្រៅណាមួយនោះ។
ក្នុងសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ទិញអាវុធពីចិននេះ គឺដើម្បីទុកបង្ក្រាបប្រជាពលរដ្ឋក្នុងប្រទេស ដែលប្រឆាំងនឹងរបបរបស់លោក ដោយសារតែពលរដ្ឋស្អប់ខ្ពើមរបបពុករលួយ និងអយុត្តិធម៌មួយនេះ។ លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន គ្មានជម្រើសអ្វីក្រៅពីការប្រើអំពើហិង្សា ដើម្បីឆ្លើយតបទៅនឹងកំហឹងរបស់ប្រជាពលរដ្ឋនោះទេ។
ថ្លែងក្នុងនាទីវេទិកាអាស៊ីសេរីកាលពីយប់ថ្ងៃទី៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កាន់តែផ្ដាច់ការទៅៗ តាមរយៈការគាំទ្រចិន អាចអនុញ្ញាតឱ្យមានវត្តមានយោធាចិន និងទិញអាវុធពីចិនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺមិនខុសពីសម័យ ប៉ុល ពត នោះទេ៖ «លោក ហ៊ុន សែន ទិញពីចិន ចំណាយលុយខ្មែរទិញពីចិន តែយកមកប្រើប្រាស់ដើម្បីសម្លាប់ខ្មែរ។ អត់មានទៅការពារទឹកដីអីទេ… ពីព្រោះប្រទេសជិតខាងយើង គឺប្រទេសសមាជិកអាស៊ាន ហើយប្រទេសអាស៊ានហ្នុង គេអត់មានទៅធ្វើសង្គ្រាម ឬមកប៉ះពាល់យើងទេ…។ គឺលោក ហ៊ុន សែន គាត់ព្រួយបារម្ភ ពីកម្លាំងរបស់ប្រជារាស្ត្រ កម្លាំងប្រជារាស្ត្រមិនពេញចិត្តរបបគាត់ ចង់ងើបតតាំងរបបគាត់ អ៊ីចឹងហើយបានជាគាត់ត្រូវទិញអាវុធពីចិន ដើម្បីបង្ក្រាបប្រជារាស្ត្រខ្លួនឯង»។
កាលពីថ្ងៃទី២៩ កក្កដា លោក ហ៊ុន សែន បានទម្លាយឱ្យដឹងក្រោយពីបានបាត់មុខមួយរយៈថា លោកបានចំណាយថវិកាទិញសព្វាវុធថ្មីជិត៤០លានដុល្លារអាមេរិក ពីចិន ដែលថវិកានេះ គឺជាថវិកាបន្ថែមលើទឹកប្រាក់ ២៩០ លានដុល្លារដែលចិនបានផ្តល់ជំនួយលើវិស័យយោធាដល់កម្ពុជាកាលពីពេលមុន។ លោក ហ៊ុន សែន ថា លោកពុំមានអ្វីត្រូវខ្លាចជុំវិញរឿងដែលលោកទើបបញ្ជាទិញអាវុធពីចិននេះទេ ព្រោះក្នុងនាមជាប្រទេសមួយ កម្ពុជាត្រូវការអាវុធដើម្បីពង្រឹងសមត្ថភាពកងទ័ព និងការពារជាតិ៖ «ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ពខ្ញុំ មានខ្លាចអីមកដល់កំពង់សោមអ្នកឯងមើលក៏មើល ទៅ ឃើញក៏ឃើញទៅ វាមានស្អីប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង…?។ កាំភ្លើងនៅកម្ពុជាវាចាស់ៗបន្តិចហើយ អ៊ីចឹងខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀតយកមកស្តុកទុក បំពាក់ដោះអាចាស់បញ្ចេញអាថ្មីយកអាចាស់មកជួសជុលតើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»។
យ៉ាងណាក៏ដោយសម្រាប់លោក សម រង្ស៊ី ការចំណាយប្រាក់ដល់ទៅជិត ៤០លានដុល្លារដើម្បីទិញអាវុធពីចិន នឹងនាំមកនូវគ្រោះថ្នាក់ពីរយ៉ាងសម្រាប់កម្ពុជា។ គ្រោះថ្នាក់ទី១ លោក សម រង្ស៊ី ថា គឺជាការប្រើកម្លាំងយោធា និងគ្រឿងសាស្ត្រាវុធពីចិន ដើម្បីបង្ក្រាបប្រជាពលរដ្ឋ ដែលប្រឆាំងរបបលោក ហ៊ុន សែន។ រីឯ គ្រោះថ្នាក់ទីពីរ លោក សម រង្ស៊ី ផ្ដល់អំណះអំណាងថា ជាការធ្វើឱ្យស្ថានការណ៍នយោបាយ និងយោធាកាន់តែតានតឹងឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែលោក ហ៊ុន សែន គាំទ្រនយោបាយវាតទីនិយមរបស់ចិន។
កន្លងមក ជុំវិញនយោបាយវាតទីនិយមរបស់ចិននេះ លោក សម រង្ស៊ី ក៏ធ្លាប់អះអាងថា លោក ហ៊ុន សែន កំពុងបណ្ដែតបណ្ដោយឱ្យចិនប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាឈ្នាន់ដើម្បីឈ្លានពានប្រទេសទីបី ស្របពេលដែលចិនកំពុងមានជម្លោះរ៉ាំរ៉ៃក្នុងរឿងដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង។ លោក សម រង្ស៊ី បានអំពាវនាវឱ្យមានការដណ្ដើមយកឯករាជ្យរបស់កម្ពុជា ពីប្រទេសចិន មកឱ្យខ្មែរគ្រប់គ្រងវិញ ដោយថា កម្ពុជាមិនត្រូវចូលដៃបម្រើនយោបាយឈ្លានពានរបស់ចិននោះទេ។
ការប្រកាសទម្លាយរឿងទិញអាវុធពីចិនជិត ៤០លានដុល្លារនេះ ធ្វើឡើងតែមួយសប្ដាហ៍ ក្រោយពីសារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ The Wall Street Journal បានលាតត្រដាងផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់អាមេរិកាំង និងសម្ព័ន្ធមិត្តរបស់អាមេរិកថា កម្ពុជាបានចុះកិច្ចព្រមព្រៀងយោធាជាសម្ងាត់ជាមួយចិនរយៈពេល៣០ឆ្នាំ អនុញ្ញាតឱ្យចិនប្រើប្រាស់ផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ ភ្លាមៗ របបលោក ហ៊ុន សែន បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មាន ដែលរបបនេះចាត់ទុកថាជាព័ត៌មានប្រឌិត និងមានចេតនាអាក្រក់ប្រឆាំងនឹងកម្ពុជា។ ក៏ប៉ុន្តែ របបនេះ ពុំបានប្ដឹងផ្ដល់នឹងសារព័ត៌មានអាមេរិកមួយនេះឡើយ។ ទាំងលោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗរបស់លោក តែងអះអាងថា កម្ពុជាគ្មានភាពចាំបាច់អនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធាលើទឹកដីរបស់ខ្លួនឡើយ ព្រោះកម្ពុជាពុំមានធ្វើសង្គ្រាមជាមួយប្រទេសណាមួយឡើយ ហើយថា ការធ្វើនេះ ជាការផ្ទុយរដ្ឋធម្មនុញ្ញរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេស និងក្រសួងការពារជាតិចិន បានចេញមុខមកទាត់ចោលព័ត៌មាននេះជាបន្តបន្ទាប់ ដោយអះអាងថា កិច្ចសហការយោធារវាងចិន និងកម្ពុជានេះ មានភាពបើកចំហ តម្លាភាព និងមិនសំដៅយកប្រទេសទីបីណាមួយធ្វើជាគោលដៅនោះទេ។
ទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងវិស័យយោធាជាមួយមហាអំណាចចិន និងព័ត៌មាននៃការឈានទៅអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅកម្ពុជានេះ កំពុងក្លាយជាក្តីកង្វល់ខ្លាំងរបស់សហរដ្ឋអាមេរិក។
សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា រឿងរបបលោក ហ៊ុន សែន ចំណាយលុយជិត៤០លានដុល្លារអាមេរិក ទិញសព្វាវុធពីចិននេះ គឺជាទឹកប្រាក់ស្ដួចស្ដើងសម្រាប់ប្រទេសចិន។ ក៏ប៉ុន្តែ លោកថា ទង្វើនេះស្ដែងឱ្យឃើញនូវសញ្ញានៃការប្ដេជ្ញាចិត្តគ្មានទីបញ្ចប់នៃទំនាក់ទំនងផ្អែមល្ហែមរវាងក្រុងភ្នំពេញ និងក្រុងប៉េកាំង។
ជារឿយៗ ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា កម្ពុជានឹងក្លាយជាចំណុចស្នូលនៃជម្លោះភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈានទៅអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅលើទឹកដីខ្លួន៕
អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
កាដួយម៉ែអ្ហែងស្អីទេអ្ហា !
អ្ហែងចាំទេ អាពូជឆ្កែ !
កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
អាពូជសំផឹង ចេះតែមានហ្មង !
មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
******
socheat So, [01.08.19 07:57]
ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
អំពើក្បត់ជាតិ
***
នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
“ការផ្លាស់ប្តូរ”។
បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។
ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
ផ្កាឈូក។
ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
លើកលែងឡើយ ៕
ក្នុងនាមខ្ញុំជាពលរដ្ឋដែរស្រលាញ់សន្តិភាពនិងប្រជាធិបតេយ្យ!ខ្ញុំចង់និយាយពាក្យត្រង់ថាកាទិញសព្វាវុធបន្ថែមវាគ្រាន់តែជាយុទ្ធសាស្រ្តគោះប៉ោតដេញចាបតែប៉ុន្នោះ។តែយ៉ាងណាក៏ដោយបើក្នុងនាមជាអ្នកដឹកនាំមួយរូបដែកំសាកគ្មានភាពច្បាស់លាស់ក្នុងការដឹកនាំនោះថ្ងៃក្រោយទោះជាលោកផ្តាច់ជ្ញាចិត្តយ៉ាងណាក៏លែងមានអ្នកជឿទៀតហើយ។យ៉ាងណាចុងឆ្នាំ២០១៩នេះគឺជាពេលកំណត់នៃជីវិតនយោបាយរបស់លោកសមរង្សី។បើខ្លាចកុំធ្វើ បើធ្វើកុំខ្លាច។