គណបក្ស​ប្រឆាំង​ចោទ​របប​ភ្នំពេញ​ថា មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ ២៣ តុលា

ដោយ ថន ថារ៉ូ
2019-10-23
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី


គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។ គណបក្ស​ប្រឆាំង​ចោទ​ថា របប​ក្រុងភ្នំពេញ ថា មិនបាន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ អំពាវនាវ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង ២៣ តុលា ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

គណបក្ស​សង្គ្រោះ​ជាតិ​ថា ២៨​ឆ្នាំ​មកនេះ របប​ក្រុងភ្នំពេញ មិន​បាន​គោរព និង​មិន​បាន​អនុវត្ត តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ពេញ​លេញ​ទេ ហើយ​គោលការណ៍​គ្រឹះ នៃ​កិច្ចព្រមព្រៀង​នេះ គឺ​សិទ្ធិមនុស្ស និង​សេរីភាព​ពលរដ្ឋ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ជាន់​ឈ្លី និង​រំលោភ​បំពាន។

បក្ស​ប្រឆាំង អះអាង​ទៀត​ថា របប​ក្រុងភ្នំពេញ បាន​បំពាន​គោលការណ៍​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី​កម្ពុជា ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង ២៣ តុលា ដោយសារ របប​ក្រុងភ្នំពេញ បង្កើត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ការ​ចុះ​ហត្ថលេខា​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន ៨៤​ភាគរយ កាល​ពី​ពេល​ថ្មីៗ​នេះ។

មិន​តែ​ប៉ុណ្ណោះ បក្ស​ប្រឆាំង​ថា ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ត្រូវ​បាន​បំផ្លាញ​ចោល​ទាំងស្រុង ដោយសារ របប​ក្រុងភ្នំពេញ បាន​ធ្វើ​ឱ្យ​ជាតិខ្មែរ​បែកបាក់ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ បំបិទ​សេរីភាព​ពលរដ្ឋ ដោយសារតែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបោះឆ្នោត​ក្លែងក្លាយ​ឆ្នាំ​២០១៨​។ ទង្វើ​នេះ ត្រូវ​បាន​បក្ស​ប្រឆាំង ហៅថា​ជា​ការ​ដឹកនាំ​ទៅ​រក​របប​ឯក​បក្ស​ជាថ្មី ដូច​សម័យ​អតីតកាល ហើយ​ផ្ទុយ​ទាំងស្រុង ទៅ​នឹង​រដ្ឋធម្មនុញ្ញ​។ ជាង​នេះ​ទៅ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការណ៍​ដែល​របប​ក្រុងភ្នំពេញ សម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក ប៉ះចំ​ថ្ងៃ​ខួប​រំលឹក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ក៏​កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ការ​មិន​ឱ្យ​តម្លៃ​ទៅលើ​កិច្ចព្រមព្រៀង​នេះ ពី​សំណាក់​របប​លោក ហ៊ុន សែន។

គណបក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នៃ​ស្មារតី​កិច្ចព្រមព្រៀង​នេះ ដោយ​ត្រូវ​ពិភាក្សា​ជាបន្ទាន់ ដើម្បី​ធានា​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហគមន៍​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ស្ដារ និង​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ បញ្ជាក់​ថា ២៨​ឆ្នាំ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កម្ពុជា​កំពុង​ប្រឈម​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប។ បក្ស​នេះ ព្រួយ​បារម្ភ​ពី​ជីវភាព​របស់​កម្មករ នៅ​ពេល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ដូច្នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​សហភាព​អឺរ៉ុប ស្វែងរក​ដំណោះស្រាយ​រក្សា EBA​។ គណបក្ស​នេះ យល់ថា ការ​រក្សា EBA និង​លើកកម្ពស់​នយោបាយ គឺជា​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។

ឆ្លើយតប នឹង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​នយោបាយ​ទាំង​២ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា គណបក្ស​កាន់អំណាច បាន​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា បាន​ត្រឹមត្រូវ​ណាស់។

សម្រាប់​អ្នកវិភាគ​នយោបាយ​វិញ មើល​ឃើញ​ខុស​ពី​នេះ។ អ្នកស្រី ធីតា ឃឹះ សង្កេត​ឃើញ​ថា រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​ហាក់​បាន​ដើរ​ឆ្ងាយ ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១​។ អ្នកស្រី ថា ការ​គំរាមកំហែង និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "គណបក្ស​ប្រឆាំង​ចោទ​របប​ភ្នំពេញ​ថា មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ ២៣ តុលា"

  1. so socheath says:

    Send to facebook
    ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
    *******
    មានការស្រែកចេចចាច ជាច្រើន ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូកខាងមុខ ។
    សម្រាប់រឿងនេះ អ្នកត្រូវយល់ ពីបញ្ហានេះ ដូចខាងក្រោម ដើម្បីកុំឲ្យមានការប្រព្រឹត្ត
    ខុសច្បាប់ទៀត ។ ព្រោះថាគុកមិនមែនជាសណ្ឋាគារ ឬជា ឋានសួគ៏នោះទេ ។
    អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ។
    ព្រោះថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
    ដូចនេះ គ្មានឈ្មោះក្រុមរួមដៃក្បត់ជាតិទេ ។ ជាប់គុកបានបីថ្ងៃចង់ចេញវិញ ឡប់សតិទេដឹង ?
    គឺត្រូវជាប់គុកពី៥ ទៅ១០ឆ្នាំ ឯណោះគឺ អាស្រ័យលើកំរឹតធ្ងន់ស្រាល នៃសកម្មភាពផ្សំគំនឹត
    ដែលនឹងផ្តល់ទំហំវិនាសកម្មដល់សង្គមជាតិ ធំយ៉ាងណាបើសម្រេចបាននោះ !
    យល់ទេ !
    តើអ្នកមិនដឹងថាតាមផ្លូវច្បាប់ គេបានប្រកាសថា
    សមរង្ស៊ី – កឹមសុខា គឺជាជនក្បត់ជាតិ នឹងបក្សពួករបស់វា ជាជនរួមដៃក្បត់ជាតិទេឬ ?
    នៅមិននៅ ទៅជឿជនក្បត់ជាតិ ចូលរួមដៃក្បត់ជាតិ ឲ្យគេវ៉ៃខ្នោះ
    ដាក់គុក អញ្ចឹងទៅ អត់យល់ ? ហើយជាប់គុកបីថ្ងៃចង់ចេញពីគុកវិញទៀត ដូចអត់សម ?

  2. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ