ដោយ សុ ជីវី
2019-10-24
RFA

អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ Photo: RFA
អ្នកច្បាប់ និងជាអ្នកវិភាគមើលឃើញថា ការតែងតាំងសមាជិកថ្មីសម្រាប់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចឱ្យស្ថាប័នកំពូលមួយនេះ ធ្វើការដោយឯករាជ្យបាននៅឡើយ។ លើសពីនេះស្ថាប័ននេះនៅតែឋិតក្រោមអំណាចដ៏លើសលប់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ មន្ត្រីក្រសួងយុត្តិធម៌ចាត់ទុកការលើកឡើងនេះថា ពុំបានស្វែងយល់ពីច្បាប់ឱ្យបានត្រឹមត្រូវទេ។
អ្នកច្បាប់ និងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានអំណាចលើសលប់នៅក្នុងការគ្រប់គ្រងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលលោកថា ជាការរំលោភអំណាច ខុសពីអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ ក៏ជាអ្នកដែលមានឥទ្ធិពលលើសមាជិកផ្សេងទៀត ដែលបញ្ហានេះហើយ បង្ហាញថា ការតែងតាំងសមាជិកថ្មីនេះពុំបានធ្វើឱ្យស្ថាប័ននេះមានអ្វីផ្លាស់ប្ដូរ ឱ្យទៅជាស្ថាប័នឯករាជ្យបាននៅឡើយ៖ «រឿងបុគ្គលិកបម្រើការហ្នឹងគឺចាប់តាំងពីអគ្គព្រះរាជអាជ្ញារហូតមន្ត្រីរដ្ឋបាលហ្នឹង គឺខាងផ្នែកអំណាចតុលាការ គឺដូចជានៅក្នុងការគ្រប់គ្រង តាំងពីរដ្ឋបាលរហូតដល់ការតែងតាំងគឺ នៅក្រោមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ៊ីចឹងហើយបានជាច្បាប់ នៅជាធរមានសព្វថ្ងៃហ្នឹងមិនបានសមស្របទៅនឹងរដ្ឋធម្មនុញ្ញជាពិសេសគឺការបែងចែកអំណាច ឱ្យតុលាការឯករាជ្យនោះទេ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា បានប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១១រូប ក្នុងនោះ៤រូបជ្រើសតាំងតាមរយៈការបោះឆ្នោត។ ចំណែក៧រូបទៀតត្រូវបានជ្រើសតាំងចេញពីស្ថាប័នសំខាន់ៗមួយចំនួនដូចជាព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ចៅក្រម និងព្រះរាជអាជ្ញានៃសាលាដំបូង និងសាលាជម្រះក្ដីជាន់ខ្ពស់។ សមាសភាពនេះនៅរង់ចាំតែព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រប៉ុណ្ណោះ ដើម្បីចូលបំពេញការងារសម្រាប់អាណត្តិថ្មី នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។
សេចក្ដីប្រកាសពីលទ្ធផលផ្លូវការរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃចន្ទ បានឱ្យដឹងថា សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៤រូប ដែលត្រូវបានជ្រើសតាំងពីការបោះឆ្នោតនោះមានលោក ចាយ ច័ន្ទតារាវណ្ណ ជ្រើសតាំងដោយចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់លោក សេង ប៊ុនឃាង ជាសមាជិក ជ្រើសតាំងដោយព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌។
ចំណែកលោក អ៊ីវ បូរិន្ទ ជាសមាជិកត្រូវបានជ្រើសតាំងដោយចៅក្រមពេញសិទ្ធិនៃសាលាដំបូងទូទាំងប្រទេស និងលោក ស្រ៊ា រតនៈ ជាសមាជិក ត្រូវបានជ្រើសតាំងដោយព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូងទូទាំងប្រទេស។
ឆ្លើយតបនឹងការរិះគន់របស់អ្នកវិភាគ អ្នកនាំពាក្យនៃ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបំពេញតួនាទីទៅតាមការកំណត់ដោយច្បាប់៖ «អ្នកទាំងអស់នោះមិនមែនចេញមកពីការតែងតាំងទេ គឺចេញពីការបោះឆ្នោតទៅតាមតំណាងក្រុមនីមួយៗ ហើយការបំពេញភារកិច្ចរបស់គេហ្នឹង ទៅតាមតួនាទីភារកិច្ចកំណត់ដោយច្បាប់ ហើយក៏មិនស្ថិតនៅក្រោមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែរ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ប៉ុន្តែមិនមានសិទ្ធិសម្រេចក្នុងការដាក់ទណ្ឌកម្ម ក្នុងការដាក់ពិន័យ ដកហូតចៅក្រម ឬព្រះរាជអាជ្ញាណាមួយទេ គឺត្រូវសម្រេចដោយក្រុមប្រឹក្សាវិន័យនោះទេ។ អ៊ីចឹងអ្នកអត្ថាធិប្បាយសូមមើលច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម»។
ចំពោះលោកបណ្ឌិត ឡៅ ម៉ុងហៃ លោកនៅតែមើលឃើញថា ស្ថាប័ននេះឯករាជ្យបានលុះណាតែថ្នាក់ដឹកនាំយល់ដឹងនូវសារប្រយោជន៍របស់តុលាការឯករាជ្យបញ្ឈប់រាល់ការជ្រៀតជ្រែកពីអ្នកនយោបាយ៖ «ដើម្បីឱ្យមានការបែងចែកអំណាច និងទី២ ធានាឱ្យតុលាការឯករាជ្យ គឺគេបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយនឹងច្បាប់ទាក់ទងតុលាការហ្នឹងឱ្យចៅក្រមព្រះរាជអាជ្ញា ប្រទេសខ្លះដល់អ្នកស៊ើបអង្កេតទៅទៀតមិនឱ្យជាសមាជិកគណបក្សណាទេ ហើយហាមរហូតដល់មិនឱ្យធ្វើសកម្មភាពនយោបាយទៅទៀត»។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមបានចែងថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រក្នុងបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញ។ ស្ថាប័ននេះមានតួនាទី សម្រេច និងលើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ នឹងលុបឈ្មោះ និងដំឡើងឋានន្តរសក្ដិ ចៅក្រម និងព្រះរាជអាជ្ញា។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក៏មានតួនាទីដាក់ពិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាគ្រប់ជាន់ថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបង្កើតស្ថាប័នត្រួតពិនិត្យវត្ថុតាងឱ្យបានត្រឹមត្រូវ
- អ្នកទោសស្ត្រីម្នាក់នឹងប្ដឹងសាទុក្ខក្រោយការបន្ថយទោសជាប់ពន្ធនាគារពី ១៦៦ឆ្នាំ មក ១៩ឆ្នាំ
- ព្រះមហាក្សត្រប្រកាសបង្កើតសាលាឧទ្ធរណ៍ចំនួន ៣បន្ថែមទៀត
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- តុលាការរបបភ្នំពេញផ្ដន្ទាទោសលោក សម រង្ស៊ី មួយករណីទៀតជាមួយមន្ត្រីបក្សប្រឆាំង ៣នាក់
- រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយគ្មានការពិគ្រោះយោបល់ពេញលេញ
- អ្នកវិភាគជំរុញឱ្យចៅក្រមខ្មែរហ៊ានប្រឈមនឹងសម្ពាធពីអ្នកមានអំណាច
- ជនជាតិព្នងខេត្តមណ្ឌលគិរីបង្ហាញតឹកតាងពីការរំលោភសិទ្ធិដីធ្លីនៅតុលាការប្រទេសបារាំង
- របបភ្នំពេញចោទសកម្មជនបក្សប្រឆាំង៣នាក់ទៀត នៅក្នុងខេត្តត្បូងឃ្មុំ ពីបទរួមគំនិតក្បត់
- រដ្ឋសភាឯកបក្សនឹងឱ្យសង្គមស៊ីវិលចូលរួមពិនិត្យមើលច្បាប់ស្ដីពីរបបសន្តិសុខសង្គម
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ
Talking about justice in this country??? so funny’ haha’ all court and layers are the frogs in the well of Veitcong mafia dictator and his groups ‘ who ever talking true will be jail or killed ‘ so don’t ever dream about justice in this country’ no way ‘