ដោយ ហេង រស្មី
2019-10-24
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា (ស្ដាំ) និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥។

Photo: RFA
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគ្មានជំនឿថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូនពួកគេ ជុំវិញករណីវាយដំតំណាងនៅមុខរដ្ឋសភានោះបានទេ ដោយសារសំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងក្រុមអង្គរក្សលោក ហ៊ុន សែន។
អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក គង់ សភា មានប្រសាសន៍ថា លោក មិនមានជំនឿលើប្រព័ន្ធតុលាការរបបលោក ហ៊ុន សែន ទេ ដោយសារសំណុំរឿងនេះទាក់ទិនទៅនឹងរឿងនយោបាយ។
ការលើកឡើងរបស់លោក គង់ សភា នេះបានកើតមានឡើងមុនពេលដែលតុលាការកំពូលគ្រោងប្រកាសសាលក្រមចំពោះសំណុំរឿងវាយដំអ្នកដំណាងរាស្ត្រពីរនាក់ខាងគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៨ តុលាខាងមុននេះក្រោយពីសំណុំរឿងនេះកប់បាត់អស់រយៈពេលជាង៤ឆ្នាំមកហើយ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន កាលពី៤ឆ្នាំមុន ត្រូវកងអង្គរក្សលោក ហ៊ុន សែន វាយដំយ៉ាងដំណំរហូតដល់បាក់ខ្ទង់ច្រមុះ និង បែកភ្នែកខាងស្តាំ ក្នុងខណះដែលពួកគេបានចេញពីប្រជុំនៅឯមន្ទីររដ្ឋសភាជាតិក្នុងទីក្រុងភ្នំពេញក្រោយមកត្រូវជនដៃដល់វាយដំតែម្តង។
ជនដៃដល់ដែលបានប្រព្រឹត្តអំពើហឹង្សាទៅលើអ្នកតំណាងរាស្ត្រមានឈ្មោះ លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី ពួកគេជាកងអង្គរក្សលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក គង់ សភា ប្រាប់អាស៊ីសេរីថា លោក មិនរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដល់លោកទាំងពីរទេដោយសារតែតុលាការស្ថិតនៅក្រោមជនផ្ដាច់ការលោក ហ៊ុន សែន។
សំឡេង«នៅថ្ងៃទី៦តុលាការខាងមុខនេះគឺជាឆ្នាំទី៤នៃការវាយដំច្រំ ធាក់ពួកខ្ញុំដែលជាពួកឃាដករប៉ុនប៉ងសម្លាប់រូបខ្ញុំ គឺជាកងអង្គរក្សនាយករដ្ឋមន្ត្រីផ្តាច់ការគ្រប់គ្រងអំណាចខុសច្បាប់នៅកម្ពុជាហ្នឹងហើយដែលលោកនាយករដ្ឋមន្ត្រីហ្នឹងតែងតែចងមកលើប្រជាពលរដ្ឋមកលើអ្នកទន់ខ្សោយមិនដែលលោកខ្មែរណាជាមិត្តទេ។គឺខ្មែរណាដែលតិះ ទៀន ស្ថាបនា គឺជាសត្រូវរបស់គាត់»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះការតែងតាំងនេះដោយចាត់ទុកថាបានបង្ហាញពីភាពមិនស្មើគ្នាចំពោះមុខច្បាប់ ហើយកម្ពុជាកំពុងច្បាប់តាមស្តង់ដារពីរ។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជនជាប់ចោទទាំង ៣នាក់ជាប់ពន្ធនាគារ ៤ឆ្នាំ ដោយអនុវត្តទោសរយៈពេល ១ឆ្នាំប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោសលើក្រុមតំណាងរាស្ត្រ។ ប៉ុន្តែក្រោយមកពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន ៣ឆ្នាំទៀត។
ក្រោយពីចេញពីពន្ធនាគារ របបក្រុងភ្នំពេញបានចេញអនុក្រឹត្យមួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោ ទៅវរសេនីយ៍ឯក។
អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង ២រូបនេះបានចូលរួមព្រួតគ្នាវាយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ស ខេង ប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលមេបក្សប្រឆាំង
- សកម្មជនបក្សប្រឆាំងមួយចំនួននៅខេត្តបន្ទាយមានជ័យរត់គេចខ្លួនបន្ទាប់ពីប៉ូលិសគំរាមឱ្យសារភាពឈប់គាំទ្រលោក សម រង្ស៊ី វិលចូលស្រុក
- អ្នកវិភាគថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចធ្វើការដោយឯករាជ្យបាននៅឡើយ
- ឯកអគ្គរដ្ឋទូតអាមេរិកថ្មីជួបប្រជុំជាលើកដំបូងជាមួយលោក ហ៊ុន សែន
- ភរិយាសកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងថា មន្ត្រីរបបក្រុងភ្នំពេញមិនឱ្យជួបប្ដីកំពុងមានជំងឺក្នុងពន្ធនាគារ
- ខ្មែរនៅអូស្ត្រាលីប្រមាណ៣០០នាក់ ធ្វើបាតុកម្មជំរុញឱ្យអន្តរជាតិជួយដោះស្រាយជម្លោះនយោបាយកម្ពុជា
- ប៉ូលិសខេត្តកំពង់ចាមចាប់សកម្មជនបក្សប្រឆាំងម្នាក់ទៀត ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- កម្ពុជានៅតែបើកចំហព្រំដែនតែមិនស្វាគមន៍មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិ៩នាក់
- សាច់ញាតិសង្ឃឹមថា ក្រសួងយុត្តិធម៌នឹងដោះលែងអ្នកជាប់ចោទនយោបាយ ខណៈសម្រេចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
- របបក្រុងភ្នំពេញ ហាមមិនឲ្យសង្គមស៊ីវិលដង្ហែក្បួនរំលឹកខួប កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ