បក្ស​កាន់​អំណាច​មិន​ជឿ​​ថា​រដ្ឋាភិបាល​​ថៃ​​ ព្រម​​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​​ដី​ថៃ​​ទេ

ដោយ សុជីវី
2019-10-25
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ RFA


មន្រ្តី​គណបក្ស​កាន់​អំណាចថា មេដឹកនាំ​បក្ស​ប្រឆាំង​គ្មាន​តួនាទី​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា លោក មិន​ជឿ​ថា រដ្ឋាភិបាល​​​ប្រទេស​ថៃ​​ យល់​ព្រម​ ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ក្នុង​ដី​ថៃ​ឡើយ បើ​ទោះ​ជា​ខំ​រក​វិធី​ចរចា​បែប​ណា​ក៏​ដោយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​បក្ស​ប្រឆាំង​ថា ទោះ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​​កម្ពុជា តាម​ច្រក​ណា ក៏​ដោយ ក៏​មាន​​​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ នឹង​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​ថៃ នឹង​មិន​​ជ្រើស​យក​​គណបក្ស​ប្រឆាំង​ ដែល​​រដ្ឋាភិបាលនៃរបបលោក ហ៊ុន សែន ​ចាត់​ទុក​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ឡើយ។ លោក​ ចំអក​ថា ក្រុម​គណបក្ស​ប្រឆាំង គ្មាន​ឋានៈ​អ្វី​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ​ទេ ហើយ​ការ​ដែល​ថៃ​ មិន​​ចាប់​ខ្លួន អ្នក​ទាំង​នោះ​ជា​ការ​ល្អ​ប្រសើរ​បំផុត​ហើយ៖ «»

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ២នាក់​ប្រកាស​ថា បក្ស​ប្រឆាំង​​​រក្សា​​​​ជំហរ​ដដែល គឺ​ចង់​វិល​ចូល​កម្ពុជា​តាម​ច្រក​ព្រំដែន​ថៃ ដោយ​មាន​​ពលករ​ខ្មែរ​ក្រៅ​ប្រទេស​ចូល​រួម​អម​ដំណោះ។ បច្ចុប្បន្ន​គណបក្ស​នេះ កំពុង​ចរចា​ការ​ទូត​ ជាមួយ​​រដ្ឋាភិបាល​ថៃ ដើម្បី​​យក​ទីតាំង​ព្រំដែន​ដឹក​នាំ​កម្មករ​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ អ្នក​ស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ថា បក្ស​ប្រឆាំង​ចង់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ថៃ​ទៅ​កម្ពុជា អត់​មាន​ការ​ផ្លាស់ប្ដូរ​ទេ ហើយ​កំពុង​​ធ្វើ​ការ​ងារ​ ទាំង​ការ​ទូត និង​កិច្ចការ​ផ្សេង​ទៀត ជាមួយ​រដ្ឋាភិបាល​ថៃ។

បើ​ទោះ​ជា​របប​ក្រុង​​ភ្នំពេញ បាន​ខិត​ខំ​ប្រឹង​ប្រែង ផ្ញើ​​សាលក្រម​​​តុលាការ ​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ ជួយ​ចាប់​ខ្លួន​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​​ចំនួន ៩នាក់ តាម​ការ​ចោទ​ប្រកាន់​របស់​តុលាការ​របប​លោក ហ៊ុន សែន ក៏​ដោយ ក៏​រដ្ឋាភិបាល​ថៃ មិន​បាន​ចាប់​ខ្លួន​ពួក​គេ​ តាម​សំណើ​ឡើយ។ រដ្ឋាភិបាល​ថៃ មិន​បាន​ឃាត់​ខ្លួន​អ្នកស្រី មូរ សុខហួរ ឬ​ចាប់​បញ្ជូន​​ឲ្យ​កម្ពុជា​ឡើយ ដោយ​គ្រាន់​តែ​​​បង្គាប់​ឲ្យ​ចាកចេញ​ពី​ប្រទេស​ថៃ​វិញ។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង ៩នាក់ ដែល​របប​ក្រុង​ភ្នំពេញ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ថៃ រដ្ឋាភិបាល​សមាជិក​អាស៊ាន​ផ្សេង​ទៀត ជួយ​ចាប់​ខ្លួន គឺ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខ​ហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និង​អ្នក​ស្រី ជូឡុង សូមូរ៉ា។

ក្រៅ​ពី​រដ្ឋាភិបាល​ប្រទេស​​ថៃ រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត មិន​បាន​​បញ្ជាក់​ថា ពួក​គេ​បាន​ទទួល ឬ​យល់​ព្រម​ទទួល​ដីកា​ តាម​សំណើ​របស់​របប​ក្រុង​ភ្នំពេញ ឬ​អត់​ទេ។ ចំណែក​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​​ប្រទេស​អាស៊ាន​មួយ​ចំនួន បាន​ដោយ​សេរី​។

ពាក់ព័ន្ធ​សំណើ​របស់​របប​ក្រុង​ភ្នំពេញ​នេះ មន្ត្រី​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​ប្រាប់​ថា ក្រុម​សេរី​និយម ក្នុង​ប្រទេស​ថៃ មិន​សុខ​ចិត្ត​ទេ និង​បាន​កោះ​ហៅ​រដ្ឋាភិបាល​ថៃ ទៅ​សួរ​នាំ​ពី​ករណី​ហាម​ប្រាម មិន​ឲ្យ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រទេស​ថៃ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈ​រស្មី អះអាង​បន្ថែម​ថា ក្រោយ​​​ការ​ហាមប្រាម អ្នកស្រី មូរ សុខហួរ ក្រុម​អ្នក​សេរី​និយម បាន​កោះហៅ​រដ្ឋាភិបាល​ថៃ ទៅ​សួរ​នាំ។ តែ​យ៉ាង​ណា លោក​ប្រាប់​ថា បើ​ទោះ​រដ្ឋាភិបាល​ថៃ ឲ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ទាំង ៩នាក់ ចូល​​តាម​ដី​ថៃ ឬ​មិន​​​អាច​ចូល​បាន ក៏​ពលករ​ទាំង​អស់​បាន​ប្ដេជ្ញា​ថា នឹង​វិល​ត្រឡប់​ទៅ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា តាម​ការ​កំណត់​ដដែល។

លោក លី រតនៈ​រស្មី ប្រាប់​ថា ​បើ​ទោះ​ មេដឹកនាំ​​​គណ​បក្ស​ប្រឆាំង​ វិល​ចូល​ប្រទេស​កម្ពុជា តាម​ផ្លូវ​ណា​ក៏​ដោយ ក៏​លោក​នឹង​ដឹកនាំ​ពលករ​រាប់​ម៉ឺន​នាក់ ​វិល​​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ថៃ​ដដែល៖ «»

គិត​ត្រឹម​ថ្ងៃ​ទី២៥ តុលា នៅ​សល់​រយៈ​ពេល ១៥ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់ លោក សម រង្ស៊ី និង​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​វិល​ចូល​ប្រទេស​កម្ពុជា។ លោក លី រតនៈ​រស្មី អះអាង​ទៀត​ថា ​មាន​ពលករ​​ខ្លះ បាន​ចូល​ទៅដល់​កម្ពុជា​ជា​បណ្ដើរៗ ហើយ ដើម្បី​ត្រៀម​ទទួល លោក សម រង្ស៊ី ពី​ខាង​​ក្នុង​ប្រទេស។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ថៃ មិន​ប្រើ​វិធានការ​ដាច់​ណាត់ ឬ​ផ្អៀង​ទៅ​រក​ខាង​ណា​ឡើយ គឺ​ថៃ ប្រើ​វិធីសាស្ត្រ​ឈរ​ផ្លូវ​កណ្ដាល​ក្នុង​ករណី​នេះ។ លោក​ថា រដ្ឋាភិបាល​ថៃ​បង្ហាញ​ជំហរ​មិន​ឲ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​ប្រទេស​គេ ដើម្បី​រក្សា​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា និង​ដើម្បី​កុំ​ឲ្យ​របប​លោក ហ៊ុន សែន ថា ថៃ ធ្វើ​ខុស​គោលការណ៍​អាស៊ាន។ ប៉ុន្តែ​ថៃ ក៏​មិន​ចាប់​ខ្លួន មេដឹកនាំ​បក្ស​ប្រឆាំង​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ជាមួយ​លោក​សេរី។

លោក គឹម សុខ ថា បើ​ទោះ​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​ថៃ នឹង​មិន​រឹត​បន្តឹង​ខ្លាំង​លើ​អ្នក​ប្រជាធិបតេយ្យ​​ឡើយ​ គឺ​នៅ​តែ​អាច​បង្ក​លក្ខណៈ​ឲ្យ​សកម្មជន និង​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​មិន​ឲ្យ​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​​ធំ ដល់​រាប់​ម៉ឺន​នាក់។ ចំពោះ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ទាំង ៩នាក់​វិញ លោក គឹម សុខ យល់​ថា រដ្ឋាភិបាល​ថៃ ក៏​នឹង​មិន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គេ តាម​សំណើ​របស់​របប​ក្រុង​ភ្នំពេញ​ដែរ៖ «»

ថ្វី​បើ​មក​ដល់​ពេល​នេះ របប​ក្រុង​ភ្នំពេញ​បង្ហាញ​ថា គ្មាន​បំណង​មិន​បិទ​ព្រំដែន ឬ​មិន​ចេញ​បញ្ជា​ហាម​ក្រុមហ៊ុន​យន្តហោះ​ដឹក​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ទាំង ៩នាក់ តែ​របប​នេះ​បាន​ព្រមាន​ថា នឹង​​​បើក​យុទ្ធនាការ​បង្ក្រាប ឬ​ឈាន​ដល់​កម្ទេច បើ​សិន​របប​នេះ យល់​ថា មាន​សកម្មភាព​រដ្ឋប្រហារ នៅ​ថ្ងៃ​ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នោះ។ តែ​យ៉ាង​ណា​ក្ដី តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក បាន​ព្រមាន​​តប​វិញ​ថា នឹង​ប្រើ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ បើ​របប​លោក ហ៊ុន សែន ហ៊ាន​ចាប់​ខ្លួន វាយ​បង្ក្រាប ឬ​បាញ់​សម្លាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "បក្ស​កាន់​អំណាច​មិន​ជឿ​​ថា​រដ្ឋាភិបាល​​ថៃ​​ ព្រម​​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​​ដី​ថៃ​​ទេ"

  1. Anonymous says:

    Cambodian should investigate this guy history. we Cambodian knew this CPP is Vietcong slave no though about it. please look at the ease border this Vietcong slave open for Vietnamese to come at any where any time. at the west border there are some military here and there along the border . we also knew there are a lot of military are inside the country . the question is ??what did they do >>HAS…HAS . they are protected the foreigner company’s land that HUN SEN gave what he call economic concession land . all those land was grant even if the poor Cambodian living there or their village . right now Cambodian going out of their country looking for work to survive and more Vietnamese moving in also Chinese. I know soon it will be Cambodia just only name but Cambodian no longer own it . the question is??who own it >>I quest SOK ESAN relative . sorry I love SOK ESAN so much just about swallow him and keep in my ass.

  2. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។

  3. Anonymous says:

    Cambodia and her people is in the cage of Veitcong mafia dictator and his groups so khmer people can’t do anything ‘ they live in the cage of mafia groups without any free speech or free protest because they (mafiagroups) are scaring of democracy ,scaring of justice, scaring of own criminals ‘