ដោយ វ៉ា សំណព្វ
25/10/2019
RFI

អ្នកជាប់ឃុំនៅពន្ធនាគារព្រៃស (រូបភាពឯកសារ)PRI
មេធាវីការពារក្តីសកម្មជនអតីតគណបក្សប្រឆាំងបានអះអាងថា អ្នកទោសមនសិកាចំនួន១៧នាក់ ត្រូវបានគេដាក់ឃុំនៅក្នុងបន្ទប់មួយ ដាច់ដោយឡែកពីអ្នកទោសទូទៅ។ បើតាមលោកមេធាវី នេះគឺជាចំណុចល្អប្រសើរមួយ ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារព្រៃសរ វិញបានអះអាងថា ការធ្វើបែបនេះ គឺដើម្បីបញ្ជៀសកុំឲ្យជនជាប់ចោទទាំងនោះ សាបព្រួសមនោគមន៍វិជ្ជានយោបាយទៅឲ្យអ្នកទោសផ្សេងទៀត។
វាគឺជាចំណុចវិជ្ជមានមួយ ដែលជនជាប់ឃុំជាអ្នកទោសមនសិកាទាំងអស់នៅក្នុងពន្ធនាគារព្រៃសរ ត្រូវបានដាក់ឃុំដាច់ដោយឡែកពីអ្នកទោសទូទៅ។ វាបានជួយទប់ស្កាត់ការឆ្លងរោគ និងភាពធុញថប់នៅក្នុងអារម្មណ៍នៃជនជាប់ចោទជាអ្នកទោសមនសិកានៅក្នុងពន្ធនាគារព្រៃសរផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក សម សុខគង់ មេធាវីការពារក្តីសកម្មជនអតីតគណបក្សប្រឆាំង។ បើតាមលោកមេធាវី ការផ្លាស់ប្តូរបន្ទប់ឃុំឃាំងពិសេសនេះ បានកើតឡើងមួយខែមកហើយ បន្ទាប់ពីមានការស្នើសុំពីអ្នកជាប់ឃុំឃាំងដែលជាអ្នកទោសមនសិកាទាំងនេះ។ ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា បានថ្លែងថា វាមិនមែនជាវិធានការពិសេសអ្វីនោះទេ។ ប៉ុន្តែការដាក់ឲ្យជនជាប់ឃុំមកពីអតីតគណបក្សប្រឆាំងដាច់ដោយឡែកពីអ្នកទោសផ្សេងទៀតនេះ គឺដើម្បីបញ្ជៀសកុំឲ្យជនជាប់ចោទទាំងនោះ សាបព្រួសមនោគមន៍វិជ្ជានយោបាយទៅឲ្យអ្នកទោសផ្សេងទៀតប៉ុណ្ណោះ។ ដ្បិតពួកគេ គឺជាអ្នកទោសមនោគមន៍វិជ្ជា។
ចំណែកអ្នកស្រី សុខ ស្រនិច ភរិយារបស់លោក គង់ រ៉ៃយ៉ា ជាជនជាប់ឃុំម្នាក់បានអះអាងតាមរយៈទំព័រហ្វេសបុកមួយកាលពីថ្ងៃទី ២២ តុលា ដោយបានកើតសរសើដល់មន្ត្រីពន្ធនាគារព្រៃសរ ដោយអនុញ្ញាតឲ្យអ្នកទោសមនសិការចំនួន១៧នាក់ នៅជុំគ្នាក្នុងបន្ទប់តែមួយ។ លោកស្រីបានអះអាងក្រោយពីបានជួបសួរសុខទុក្ខស្វាមីរបស់ខ្លួនកាលពីថ្ងៃទី ២២ តុលាថា ពេលនេះស្វាមីរបស់គាត់មានអារម្មណ៍ល្អ និងមានសុខភាពល្អធម្មតា បន្ទប់ទូលាយជាងមុន និងបាត់ផ្សែងបារីថែមទៀត។ ប៉ុន្តែចំពោះសេរីភាពចេញដើរក្បែរៗបន្ទប់វិញ ហាក់រឹតរឹងជាងមុនបន្តិច។ នេះបើតាមការអះអាងរបស់អ្នកស្រី សុខ ស្រនិច។
គួរជំរាបជូនថា បន្ទាប់ពីមានការប្រកាសពីកាលបរិច្ឆេទនៃដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ចាប់តាំងពីខែកញ្ញាមក មានសកម្មជនអតីតគណបក្សប្រឆាំងកើនឡើងជិត៦០នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនបណ្តោះអាសន្ន និងជិត២០០នាក់ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយកំពុងរត់ភៀសខ្លួន។ បើតាមសេចក្តីរាយការណ៍ មានជនជាប់ឃុំមួយចំនួនដែលស្ថិតនៅក្នុងពន្ធនាគារព្រៃសរ ៣ទៅ៤នាក់ ក្នុងចំណោម១៧នាក់ នៅមិនទាន់មានមេធាវីការពារក្តីឲ្យនៅឡើយទេ៕
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។