ដោយ ទីន ហ្សាការីយ៉ា
2019-10-24
RFA

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ។

រូប៖ RFA
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាងថា អាជ្ញាធរថៃហាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មិនឲ្យចូលទឹកដីថៃកន្លងមកនោះ គ្រាន់តែជាការហាមបណ្ដោះអាសន្នតែប៉ុណ្ណោះ។
លោក អេង ឆៃអ៊ាង សម្ដែងសុទិដ្ឋិនិយមថា រដ្ឋាភិបាលថៃ នឹងអនុញ្ញាតឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិចូលទឹកដីថៃវិញ នៅមុនថ្ងៃទី៩ វិច្ឆិកា ដើម្បីឲ្យមេដឹកនាំគណបក្សប្រឆាំង ដឹកនាំកម្មករ វិលចូលស្រុកវិញ៖ «យើងចង់ធ្វើដំណើរឆ្លងកាត់ព្រំដែនថៃទៅកម្ពុជា យើងអត់មានការផ្លាស់ប្ដូរនៅឡើយទេ ហើយកំពង់តែធ្វើកិច្ចការហ្នឹង ទាំងការទូត និងកិច្ចការផ្សេងទៀត ជាមួយរដ្ឋាភិបាលថៃ គឺយើងចង់ចូលតាមច្រកព្រំដែនថៃទៅកម្ពុជា គឺយើងចង់បញ្ជាក់ឲ្យច្បាស់ពីរឿងហ្នឹង»។
តុលាការក្រុងភ្នំពេញ កាលពីចុងខែកញ្ញា បានចោទប្រកាន់ និងតាមចាប់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន ៩រូប រួមមាន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ, អនុប្រធានគណបក្សសង្គ្រោះជាតិពីររូបទៀត គឺលោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ, តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ចន្ទ័ឫទ្ធិ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក នុត រំដួល អ្នកស្រី ជូឡុង សូមូរ៉ា និងលោក ឡុង រី ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរបបលោក ហ៊ុន សែន ដោយសារតែផែនការវិលត្រឡប់មកកម្ពុជាវិញ។ លោក ហ៊ុន សែន កាលពីពេលថ្មីៗ នេះ អះអាងថា របបលោកបានបញ្ជូនដីកា តាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងទាំង ៩រូបនេះ ទៅប្រទេសជាសមាជិកអាស៊ានរួចហើយ។ ទោះជាយ៉ាងណា អាជ្ញាធរថៃ មិនបានឃាត់ខ្លួន អ្នកស្រី មួរ សុខហួរ ឡើយ កាលពីសប្ដាហ៍មុន គ្រាន់តែមិនអនុញ្ញាតឲ្យចូលដើរហើរក្នុងទឹកដីថៃតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២១តុលា អាជ្ញាធរក្រុងបាងកក មិនអនុញ្ញាតឲ្យអ្នកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ចូលប្រទេសថៃទេ ក្រោយពីអ្នកស្រី ចុះពីយន្តហោះ។ ទោះបីជាយ៉ាងនេះក្ដី ទាំង លោក អេង ឆៃអ៊ាង ទាំង អ្នកស្រី មួរ សុខហួរ អះអាងដូចគ្នាថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កំពុងចរចាជាមួយរដ្ឋាភិបាលថៃ ដើម្បីបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ មានសិទ្ធិពេញលេញក្នុងការចេញចូលទឹកដីថៃមុនថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណត់ លោក សម រង្ស៊ី វិលទៅកម្ពុជាវិញ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ក៏មានជំនឿថា រដ្ឋាភិបាលថៃ ដែលជារដ្ឋាភិបាលស៊ីវិលនោះ នឹងយកចិត្តទុកដាក់លើកម្លាំងអ្នកប្រជាធិបតេយ្យ ហើយបើកផ្លូវឲ្យមន្ត្រីបក្សសង្គ្រោះជាតិប្រើប្រាស់ព្រំដែនថៃ ដើម្បីដឹកនាំកម្មករវិលចូលកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
congratulation Thailand I knew Thai leader and it’s nation was bless to be a great nation. the reason why I said that>> Thailand always gain income when KAMPOUCHEA having problem. stated from 1975 after Cambodian run to refugee camp Thailand have to deal whit UNITED NATION for some $$ be for they let those poor Cambodian in. now CNRP ask to have the border to be a entrant to go back to KAMPOUCHEA be for you can get that deal some one have to pay some of those $$$ yes Thailand is getting poorer and KAMPOUCHEA getting richer as what I’m seeing . Thai leader is dump KAMPOUCHEA leader AH KVAK is so smart . this is 200% true