ដោយ សួង សុខភារី
25/10/2019
RFI

អ្នកនាំពាក្យរដ្ឋាភិបាល មិនភ្ញាក់ផ្អើល ដែលមន្ត្រីរដ្ឋាភិបាលមានប្រាក់ច្រើន ដើម្បីទទួលបានសញ្ជាតិលើសពី ១ (@សហការី)
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន យល់ថា ការមានសញ្ជាតិ ២ របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មិនមានរឿងអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាកម្ពុជា គ្មានច្បាប់ រឹតត្បិតនរណាម្នាក់ មិនឲ្យមានសញ្ជាតិ ២នោះឡើយ។ ការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ គឺបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Reuters ថាសែស្រឡាយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន កំពុងមានសញ្ជាតិ ២ និងកំពុងបន្តដំណើរការសុំសញ្ជាតិនោះ ពីប្រទេសស៊ីប (Cyprus)។
លោក ផៃ ស៊ីផាន បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះថា ការមានសញ្ជាតិ ២របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនមែនជារឿងអ្វីធំដុំ គួរយកមកកកូរកកាយទេ ព្រោះថាសញ្ជាតិ ២ គឺជាផលប្រយោជន៍របស់ប្រទេសនីមួយៗ។
លោក ផៃ ស៊ីផាន ដែលមានសញ្ជាតិខ្មែរ និងអាមេរិកផងនោះ បានបន្តថា ការមានសញ្ជាតិ ២ របស់បុគ្គលម្នាក់ៗ គឺអាចផ្តល់លទ្ធភាពសម្រាប់ការបន្តាក់ទុន ភាពងាយស្រួលក្នុងការរស់នៅ ឬ ការសិក្សា ដែលជាទិសដៅសេដ្ឋកិច្ចសុទ្ធសាធ មិនមែនជាទិសដៅនយោបាយនោះទេ។
សូមរម្លឹកជូនថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters បានចុះផ្សាយអត្ថបទបែបស៊ើបអង្កេតយ៉ាងវែងមួយថា ក្មួយស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកស្រី ហ៊ុន គីមឡេង ដែលជាអ្នកជំនួញម្នាក់ នៅកម្ពុជា បានទទួលសញ្ជាតិស៊ីប។ ហើយកូនស្រី និងស្វាមីរបស់លោកស្រី គឺលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កំពុងស្នើសុំសញ្ជាតិនេះដូចគ្នា។ ចំណែករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំសញ្ជាតិ ខណៈដែលលោកឧកញ៉ា ឡៅ ម៉េងឃីន ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប និងភរិយារបស់លោក ក៏បានទទួលសញ្ជាតិពីសាធារណរដ្ឋស៊ីបនេះផងដែរ។
តាំងពីឆ្នាំ ២០១៣មក ប្រទេសស៊ីប បានកំណត់ផ្តល់សញ្ជាតិដល់ពលរដ្ឋបរទេស ដែលបានវិនិយោគក្នុងប្រទេសនេះ ក្រោមទំហំទឹកប្រាក់យ៉ាងតិចបំផុត ២លានអឺរូ ឬ ប្រមាណ ២,២លានដុល្លារអាមេរិក ដើម្បីទទួលសញ្ជាតិស៊ីប។ លិខិតឆ្លងដែនរបស់ពលរដ្ឋស៊ីប មានឥទ្ធិពលលើទិដ្ឋាការចេញចូលដោយសេរី ក្នុងប្រទេសចំនួន ១៧៣លើពិភពលោក ដោយក្នុងនោះ រួមមានទាំងចក្រភពអង់គ្លេស និងសហភាពអឺរុបទៀតផង។
It is nothing wrong legally with a Cambodian official to hold dual citizenship. But it is morally despicable and shameful for CPP top echelon(s) which has been a long standing real patriot mouthpiece to forceful advocate for one citizen devotion. It finally sound like ACTION SPEAK LOUDER THAN WORD.
A monk who preaches a complete devotion for Buddha principles but turns out that he is a drunken yard and womanizer. How that sound?
It is not surprised for my 62 years old lifetime to hear all the stories from Cambodian politicians who every day preach patriotism and love to the country. NO NEW and good news is no news.
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។