ដោយ អ៊ឹង ប៊ុនថន
26/10/2019
RFI

លោក ស ខេង@RFI
លោក ស ខេង នៅថ្ងៃសៅរ៍នេះ បានចេញការពារចំណាត់ការរបស់សមត្ថកិច្ចដែលបាននិងបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងកន្លងមកនេះថាជា «វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ»។ ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះគឺជាការឆ្លើយតបនឹងការរិះគន់ពីមជ្ឈដ្ឋានខ្លះចំពោះការចាប់ខ្លួនសកម្មជនបក្សប្រឆាំងដែលគាំទ្រការវិលត្រឡប់របស់ លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។
តាមរយៈទំព័រហ្វេសប៊ុក លោក ស ខេង បានហៅផែនការវិលចូលកម្ពុជាវិញរបស់លោក «សម រង្ស៊ី និងបក្សពួកថាជាគំរោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាពនិងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិនិងប្រជាជនកម្ពុជាយើង»។
បើតាមរដ្ឋមន្ត្រីមហាផ្ទៃរូបនេះ ការវិលត្រឡប់របស់ លោក សម រង្ស៊ី នាពេលនេះគឺខុសស្រឡះពីសកម្មភាពនៃការវិលត្រឡប់របស់ លោក សម រង្សីកាលពីឆ្នាំ២០១៣។ ខុសគ្នាព្រោះពេលនោះ លោក សម រង្ស៊ី ជាប្រធានគណបក្សនយោបាយស្របច្បាប់ និង ទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ហើយការវិលត្រឡប់របស់គាត់នៅពេលនោះគឺដើម្បីមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ហេតុដូច្នេះហើយនៅពេលនោះអ្នកដែលមានសមានចិត្តអាចមានសិទ្ធិចូលរួមហែរហមគាត់គឺ ពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ។ប៉ុន្តែការវិលត្រឡប់មកកម្ពុជានាពេលនេះគឺ លោក សម រង្ស៊ី ស្ថិតក្នុងភាពជាទណ្ឌិត ហើយ ជាអ្នកដឹកនាំគំរោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង។នេះជាការអះអាងរបស់លោក ស ខេង។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ លោក សម រង្ស៊ី បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងតែនៅក្រៅប្រទេសនោះ វិលមកអមដំណើរលោកមកកម្ពុជាវិញនៅថ្ងៃ៩វិច្ឆិកា ដើម្បី«ដណ្តើមកម្ពុជាមកប្រគល់សងប្រជាជនខ្មែរជាម្ចាស់វិញ»។
ប៉ុន្តែនៅពេលថ្មីៗអាជ្ញាធរបានហាមឃាត់មិនឲ្យលោកស្រី មូរ សុខហួរ ប្រធាន គណៈកម្មការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ចូលទៅប្រទេសថៃឡើយ ខណៈមានបំរាមហាមឃាត់ពីរដ្ឋាភិបាលកម្ពុជា។
គិតត្រឹមថ្ងៃទី២៦តុលាគឺមានសកម្មជនបក្សប្រឆាំងចំនួន៥៥នាក់ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន និងជិត២០០នាក់ទៀតរងការចេញដីកាកោះហៅ បន្ទាប់ពីពួកគេប្រកាសគាំទ្រ ការវិលត្រឡប់របស់ លោក សម រង្ស៊ី៕
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
no do not do that SAW KHENG you are not that kind of person . yes if you do that it mean I read the person wrong. I think your brain can think better then that please think this way Mr. the whole world are pressing hart to your leadership of abusing human right isn’t it . jailing any opposition leader is not a peaceful solution at all. it even worse then that is killing any one that will be more bloody. I want to ask you a question ?? do you think HUN SEN can give you that position after he going hell?? are you expecting your CPP will lead this nation for ever I knew it not happen it Democracy nation. to make me clear what kind of policy are you trying to put in Cambodia right now?? as the way I’m seeing it was not even 20% democracy. to be honest can you tell us the true is it still communist Vietcong or Chinese communist please showing us right now. when this sad nation wipe out from the map no one Cambodian dreaming to make this sad nation come up to life again . KAMPOUCHEA is getting smaller the mineral under ground under the sea are just about gone the sadly was the forest is 80% gone where can you hiding to start your military like during POL POT IN 1970. I think you are too old to tart doing all over again . time to go to BHUDHIS temple and ask for blessing in your next life and forget all the sine you have been commit in the past. GOD bless KAMPOUCHEA
All mafia groups are the same ‘ They come out from Markky forest and learn to kill khmer from Veitcong so they are the same groups ‘ they scaring of justice’ they scaring of democracy ‘they scaring of losing face ‘ they scaring of losing corrupted money so they are the criminals ‘