ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​បម្រាម​របស់​អភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ​​រឿង​មិន​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ចេញ​ក្រៅ​ប្រទេស​ អំឡុង​ពេល​​លោក សម រង្ស៊ី ​វិល​ត្រឡប់​

ដោយ សេក បណ្ឌិត
2019-10-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​កិច្ច​ប្រជុំ គណៈ​អភិបាល​ខេត្ត នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០១៩។

លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​កិច្ច​ប្រជុំ គណៈ​អភិបាល​ខេត្ត នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​រដ្ឋបាល​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ



ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​​រិះគន់​អាជ្ញាធរ​ខេត្ត​​ ដែល​​បាន​ហាមឃាត់​មន្ត្រី​ក្រោម​ឱវាទ មិន​ឱ្យ​​សុំ​ច្បាប់​សម្រាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ចាប់​ពី​ចុង​ខែ​តុលា​នេះ​ដល់​ថ្ងៃ​ទី១៣ វិច្ឆិកា​​ខាង​មុខ។ ពលរដ្ឋ​ថា នេះ​ជា​ការ​កៀរគរ​មន្ត្រី​ដើម្បី​​ត្រៀម​ទប់​ស្កាត់​ពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​ថ្នាក់​នាំ​គណបក្ស​ប្រឆាំង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ពេល​ខាង​មុខ។

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​លើក​ឡើង​ថា ស្រដៀង​គ្នា​ថា មន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​​ចំពោះ​បម្រាម​របស់​អាជ្ញាធរ​ខេត្ត ដែល​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ចេញ​ទៅ​ក្រៅ​ប្រទេស អំឡុង​ពេល​នៃ​ការ​គ្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ លោក សម រង្ស៊ី។

ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ​ម្នាក់​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ តុលា​ថា ស្ថានការណ៍​នៅ​ក្នុង​ស្រុក​កាន់​តែ​តឹងតែង​​ហើយ​ ទើប​បាន​ជា​អាជ្ញាធរ​ហាម​មន្ត្រី​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​នេះ​មិន​ឱ្យ​សុំ​ច្បាប់​សម្រាក​ចេញ​ទៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​រូប​នេះ​យល់​ថា​ ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​តូចតាច ដូច​ជា​កូន​របស់​លោក​ជា​ដើម​ ដែល​មាន​គម្រោង​ចង់​ទៅ​លេង​ក្រៅ​ប្រទេស ប៉ុន្តែ​ត្រូវ​ផ្អាក​ទៅ​វិញ​ ព្រោះ​រង​សំពាធ​ពី​មន្ត្រី​ថ្នាក់​លើ៖ «ខ្ញុំ​និយាយ​ជា​អាជ្ញាកណ្ដាល​ បើ​មិន​ឱ្យ​ច្បាប់​ឈប់​ទេ​វា​ ប៉ះពាល់​សតិអារម្មណ៍​ហើយ​ ព្រោះ​ពី​ដើម​មក​អ្នក​ណា​ចង់​ឈប់​ៗ​ទៅ។ ឥឡូវ​នេះ​សូម្បី​តែ​សិស្ស​មិន​ទាន់​បាន​ចូល​រៀន​ផង​ ព្រោះ​អី​វា​យោង​ទៅ​តាម​សភាពការណ៍​សព្វ​ថ្ងៃ​​ ហើយ​ការ​ធ្វើ​បែប​នេះ​វា​​ខុស​ប្រក្រតី។ ធម្មតា​ក្មេង​តែ​ភ្ជុំ​ហើយ​ចូល​កង​វិញ​ហើយ​ តែ​នេះ​មិន​ទាន់​បាន​ចូល​ផង​ គឺ​ថ្ងៃ​ទី​១១​វិច្ឆិកា​បាន​ចូល​រៀន»

លោក​បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជការ​ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មិន​ពេញ​ចិត្ត​នឹង​បទ​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​នោះ​ទេ។ លោក​បន្ត​ថា​ ការ​ហាម​ឃាត់​នេះ ​អាច​ដោយ​សារ​អាជ្ញាធរ​ព្រួយបារម្ភ​ខ្លាច​លោក​ សម រង្ស៊ី ​ធ្វើ​មាតុភូមិ​និវត្តន៍​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទើប​បាន​ជា​អាជ្ញាធរ​ត្រៀម​មន្ត្រី ដើម្បី​ទប់​ស្កាត់​ប្រជាពលរដ្ឋ​ទៅ​ទៅ​ទទួល​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង។

ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ទៀតដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ថ្លែង​ថា បទ​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​នេះ​ គឺ​ជា​រឿង​នយោបាយ​ធ្វើ​ឡើង​ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ​របស់​ខ្លួន​គឺ​លោក ហ៊ុន សែន ដើម្បី​ទប់ស្កាត់​មន្ត្រី​រាជការ​មិន​ឱ្យ​ទៅ​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ៖ «ខ្ញុំ​យល់​ថា​វា​ខ្លាច​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​រាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទទួល​លោក​សម រង្ស៊ី​ ត្រឡប់​មក​កម្ពុជា។ ខ្ញុំ​យល់​ឃើញ​ថា​ការ​ត្រឡប់​មក​កម្ពុជា​គឺ​ជា​ការ​ត្រឹមត្រូវ​ វា​មិន​មាន​អី​ខុស​ច្បាប់​ទេ ព្រោះ​អ្នក​ដែល​ខុស​ច្បាប់​គឺ​មាន​តែ​របប​ក្រុង​ភ្នំពេញ​ជា​អ្នក​ខុស​ច្បាប់​ខ្លាំង​មែន​ទែន»

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ​ ដោយសារ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​ឃាត​មន្ត្រី​គ្រប់​ស្ថាប័ន​ អភិបាល​ស្រុក និង​មេឃុំ​ ចៅ​សង្កាត់ នៅ​ក្នុង​ខេត្ត​នេះ មិន​ឱ្យ​សុំ​ច្បាប់​ឈប់​សម្រាក ​និង​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ចាប់​ពី​ថ្ងៃ​ទី​២៤ តុលា រហូត​ដល់​ថ្ងៃ​ទី១៣ វិច្ឆិកា​ ខាង​មុខ។ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ រាត្រី បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹងចុះ​ថ្ងៃ​ទី​២៤​តុលា​ថា ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​មន្ត្រី​ទាំង​ឡាយ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ទៅ លើក​ឡើង​តែ​ករណី​​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទើប​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​បាន។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា បទ​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​នេះ​ ជា​ការ​រឹតត្បិត​សិទ្ធិ ​សេរីភាព​របស់​មន្ត្រី​រាជការ​ដោយ​ខុស​ច្បាប់​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​អាច​ហាម​ឃាត់​មន្ត្រី​មិន​ឱ្យ​ឈប់​សម្រាក​បាន លុះត្រាតែ​ប្រទេស​មាន​ភាព​ចលាចល និង​ស្ថិតក្នុង​ភាព​អាសន្ន​ប៉ុន្តែ​នៅ​កម្ពុជា​មិន​​ដល់​ថ្នាក់​ ដែល​ត្រូវ​អនុវត្ត​បែប​នេះ​នៅ​ឡើយ​ទេ៖ «អីចឹង​ខ្ញុំ​យល់​ថា​នេះ​វា​គ្រាន់​លិខិត​មួយ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​តែ ព្រោះ​តាម​ច្បាប់​វិធាន​ការណ៍​អភិបាល​ខេត្ត​មិន​អាច​ប្រឆាំង ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​កំពូល​របស់​ជាតិ​បាន​ទេ។ អ៊ីចឹង​ខ្ញុំ​យល់​ថា វិធាន​ការណ៍​បែប​នេះ វា​នឹង​មិន​មាន​ប្រសិទ្ធភាព​ ហើយ​ក៏​ វា​មិន​តំណាង​ឱ្យ​ជាតិ​ទាំង​មូល​ដែរ»

ទោះ​ជា​យ៉ាង​ណា​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា បើ​ទោះ​បី​ជា​លោក​អភិបាល​ខេត្ត​ខំ​រឹត​បន្តឹង​មន្ត្រី​ក្រោម​ឱវាទ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ទប់​ស្កាត់​កម្លាំង​ប្រជាពលរដ្ឋ​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​ដែរ។ពួកគាត់​បន្ថែម​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​នៅ​ក្នុងស្រុក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ស្រុក​ទេស​យ៉ាង​ដិតដល់ ហើយ​ពួកគេ​ចង់​ឱ្យ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​ឱ្យ​បាន​ឆាប់​កាន់​តែ​ល្អ ដើម្បី​រួម​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​ ដោយ​​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​បម្រាម​របស់​អភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ​​រឿង​មិន​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ចេញ​ក្រៅ​ប្រទេស​ អំឡុង​ពេល​​លោក សម រង្ស៊ី ​វិល​ត្រឡប់​"

  1. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា

  2. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)