មន្ត្រី​បក្ស​ប្រឆាំង​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ហិង្សា​មុខ​រដ្ឋសភា​កាល​ពី​៤​ឆ្នាំមុន

ដោយ ខែ សុណង
2019-10-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រោយ​ពេល​លោក​ទាំង​២​ត្រឡប់​មក​ពី​ព្យាបាល​របួស​វិញ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រោយ​ពេល​លោក​ទាំង​២​ត្រឡប់​មក​ពី​ព្យាបាល​របួស​វិញ។

Photo: RFA


ថ្ងៃនេះ​កាលពី​៤​ឆ្នាំមុន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពីរ​នាក់ ត្រូវ​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន ព្រួត​គ្នា​វាយ​នៅមុខ​រដ្ឋសភា​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​ថា អំពើ​ហិង្សា​នេះ​លោក ហ៊ុន សែន ជា​អ្នកបញ្ជា​ពីក្រោយ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​យល់ថា ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នោះ អាច​ជា​ការរៀបចំ​របស់​ក្រុម​គណបក្ស​ប្រឆាំង ដើម្បី​ទម្លាក់កំហុស​មក​លើ​លោក ហ៊ុន សែន ទៅវិញ​ទេ។

អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​រង​បួស​នៅមុខ​រដ្ឋសភា​កាលពី​បួន​ឆ្នាំមុន​អះអាង​ថា រយៈពេល​បួន​ឆ្នាំ​មកនេះ ពួកគេ​នៅតែ​ឈឺ​ចុកចាប់​ព្រោះ​តុលាការ​មិនបាន​ផ្ដល់​យុត្តិធម៌ និង​មិន​បាន​វែកមុខ​អ្នកបញ្ជា​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី២៦ ខែ​តុលា​ថា លោក​នៅតែ​ចងចាំ​ព្រឹត្តិការណ៍​វាយ​ធ្វើបាប​លើ​រូបលោក និង​ក្រុមការងារ​លោក​ម្នាក់ទៀត។ លោក​ចោទ​ប្រកាន់​ថា ជន​ដៃដល់​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​គ្រាន់តែ​ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​។ លោក​យល់ថា អ្នកបញ្ជា​ឱ្យ​ពួកគេ​ប្រព្រឹត្តិ​អំពើ​ហិង្សា​នេះ​គឺ​លោក ហ៊ុន សែន តែម្ដង៖ «គេ​(​លោក ហ៊ុន សែន​បាន​បញ្ជា​ពី​ស្រុក​បារាំង​គឺជា​ភស្តុតាង​មួយ​សម្រាប់​តុលាការ​ស៊ើបអង្កេត»។

កាលពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥ កន្លង​ទៅ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន ត្រូវ​កង​អង្គរក្ស​លោក ហ៊ុន សែន ព្រួត​គ្នា​វាយ​ទាត់​ធាក់​យ៉ាង​ដំណំ​រហូតដល់​បាក់​ខ្ទង់ច្រមុះ​និង​បែក​ភ្នែក​ខាង​ស្តាំ ខណៈ​ដែល​ពួកគេ​បាន​ចេញពី​ប្រជុំ​នៅ​ឯ​មន្ទីរ​រដ្ឋសភា​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ។

ជន​ដៃដល់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​ទាំងពីរ​នេះ​មានឈ្មោះ លោក ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី។ ពួកគេ​ជា​កង​អង្គរក្ស​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន ។

ជន​ជាប់​ចោទ​​​វាយតំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​ចេញ​​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ (ពី​ឆ្វេង៖ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ)។ RFA/Brach Chev

ជន​ជាប់​ចោទ​​​វាយតំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​ចេញ​​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ (ពី​ឆ្វេង៖ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ)។RFA/Brach Chev

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការចោទប្រកាន់​របស់​លោក គង់ សភា មក​លើ​លោក ហ៊ុន សែន គឺជា​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​គ្មាន​ភស្តុតាង​ពិតប្រាកដ​។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ ចោទប្រកាន់​វិញ​ដោយសារ​សង្ស័យ​ថា ករណី​នេះ​អាច​ជា​ការរៀបចំ​របស់​គណបក្សប្រឆាំង​ខ្លួនឯង​ដើម្បី​ទម្លាក់កំហុស​មក​លើ​លោក ហ៊ុន សែន​។ ទោះជា​យ៉ាងណា លោក សុខ ឥសាន ថ្លែង​ថា លោក​គ្មាន​ភស្តុតាង​អាច​បញ្ជាក់​ថា នេះ​ជា​ទង្វើ​របស់​គណបក្សប្រឆាំង​ឡើយ ដោយ​លោក​គ្រាន់តែ​សំអាង​ទៅលើ​ហេតុផល​ថា លោក ហ៊ុន សែន ជា​អ្នកដឹកនាំ​ប្រទេស​មិន​ព្រឹត្តិ​ទង្វើ​អាក្រក់​បែបនេះ​ទេ៖ «ហេតុផល​គឺ​អ្នក​ដែល​អត់​ទទួលខុស​ខាង​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ទេ​ដែល​ហ៊ាន​ធ្វើ​ករណី​ហ្នឹង ដើម្បី​ដាក់​កំហុស​លើ​អ្នក​ដែល​មាន​តួនាទី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ»។

អ្នកវិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​បច្ចុប្បន្ន​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់​យល់​ថា ផ្អែក​លើ​រឿង​ដែល​កើតឡើង​នោះ គឺ​អាច​ជា​ការ​រៀបចំ​របស់​លោក ហ៊ុន សែន ។ លោក គឹម សុខ សង្កេត​ឃើញ​ថា តុលាការ​មិនបាន​ដាក់​ទោ​សជន​ប្រព្រឹត្ត​ដែល​ជា​ក្រុម​អង្គរក្ស​លោក ហ៊ុន សែន ឱ្យ​ជាប់ទោស​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​បែរជា​បាន​ឡើង​តួនាទី​ទាំងអស់​គ្នា​វិញ ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ៖ «សម​ហេតុ​សម​ផល​ត្រង់​ថា អ្នក​ដែល​វាយ​តំណាងរាស្ត្រ​នោះ​ជាប់គុក ហើយ​មាន​សេរី​ឡូឡា​ក្នុង​គុក​ស្រេច​តែ​ចិត្ត ចំណុច​ទី​២ អ្នក​វាយ​តំណាងរាស្ត្រ​ពេល​ចេញពី​គុក​ហើយ​ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​របស់​លោក ហ៊ុន សែន ហើយ​ឡើងបុណ្យ​ឡើងស័ក្ដិ»។

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជនជាប់ចោទ​ទាំង​៣​នាក់​ឱ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​ក្រុម​តំណាងរាស្ត្រ​។ ពួកគេ​ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​តុលាការ​សម្រេច​ព្យួរទោស​ដែល​នៅសល់​ចំនួន ៣​ឆ្នាំ​ទៀត។

ក្រោយពី​ចេញពី​ពន្ធនាគារ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ដំឡើង​ឋានន្តរសក្ដិ​ដល់​លោក សុត វណ្ណី និង​លោក ម៉ៅ ហឿន ពី​វរសេនីយ៍ទោ​ទៅជា​វរសេនីយ៍ឯក ចំណែក​លោក ចាយ សារិទ្ធ ត្រូវ​បាន​ដំឡើង​ពី​វរសេនីយ៍ឯក​ទៅជា​ឧត្ដមសេនីយ៍​ផ្កាយ១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​បក្ស​ប្រឆាំង​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ហិង្សា​មុខ​រដ្ឋសភា​កាល​ពី​៤​ឆ្នាំមុន"

  1. Anonymous says:

    I have no though about it no one can buy me to believe them HUN SEN was an evil man in every murder case of his politician opposition party. too bad that our nation having this kind of bottom class of uneducated person to be a leader of this poor nation. I swear to GOD I’m going every where in the world it shameful to me to say I’m a Cambodian. even those HUN SEN spoken in Cambodian language the whole world knew how bad his word was. in the meeting or any student ceremony in media speak HUN SEN under estimated that the world can not understanding what he said. that was a stupid of him every leader in the world when they speak they wanted every one to hear every word they said. in HUN SEN cases I noted when he read his speak is ok that was because of some one wrote for him but so sad when he took that statement out there it come his real speak from his hard it was 200% evil. shame on me and some of HUN SEN followers also because they are the same nation. I knew every thing was fake HUN SEN was not a hero saving Cambodian life instated he was Cambodian enemy. the question is who was the hero saving Cambodian from the killing field ?? the PARIS peace agreement was saving Cambodian and it’s nation witch was the king father trying so hart until it come true . what did Cambodian saw about HUN SEN we Cambodian never knew who HUN SEN was. from 1979 Vietcong military was kicked Khmer rue out of the country that what we knew it was not only CPP military alone but the question is did Vietcong can take over this nation?? my answer is no the reason why?? Vietcong can not take one nation to be their because of international law that right they have to let it go after ten years of their invaded . what did Cambodian saw what Vietcong took from Cambodia just about every thing excepted tin can left over and not even that they order HUN SEN to gave them one big island KOK TRAL and a lot of land along the border . come on Cambodian we are not that dump we knew what was going on . it was 100% the killing field was cam from Vietcong and Chinese communist policy . please wake up HUN SEN just a dictator he was not a Cambodian hero his families are having too much monies they will run to live some where and they do not care about Cambodia any more. as I ‘m seeing Cambodia right now lost it sovereignty 50%to the communist China and Vietnam . soon it will be over if Cambodia having the same evil leader. GOD bless Cambodia

  2. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា