មន្ត្រី​អាមេរិក និង​អង់គ្លេស​មិន​បាន​សន្យា​បន្ត​ផ្ដល់ GSP និង EBA ដល់​កម្ពុជា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន

ដោយ មួង ណារ៉េត
2019-10-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១៩។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១៩។ រូប​៖ ហ្វេសប៊ុក ហ៊ុិន សែន


សហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស​មិន​បាន​សន្យា​ថា នឹង​បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ GSP និង EBA ដល់​កម្ពុជា​នោះ​ទេ ប្រសិន​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ នៅតែ​មិនទាន់​ត្រូវ​បាន ស្ដារ​ឱ្យ​ប្រសើរ​ឡើងវិញ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) ឱ្យ​អាស៊ីសេរី​ដឹង​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី​២៦ ខែ តុលា ថា នៅ​ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) សង្កត់ធ្ងន់​លើ​ចំណុច​ជាច្រើន ដែល​ជា​បញ្ហា​កង្វល់​របស់​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ផង នោះ​គឺ​បញ្ហា​នៃ​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បញ្ហា​សិទ្ធិ​សេរីភាព​ពេញលេញ​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​តំណាង​ស្ថានទូត​អាមេរិក​រូប​នេះ ថា​ទាល់តែ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជាក់ស្ដែង និង​ប្រកបដោយ​អត្ថន័យ ដើម្បី​ស្ដារ​បញ្ហា​ទាំងនេះ​ឡើងវិញ​តែប៉ុណ្ណោះ ទើប​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក អាច​វិវត្ត​ទៅរក​ភាព​ល្អ​ប្រសើរ​ឡើងវិញ ពិតប្រាកដ​បាន។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) បន្ថែម​ថា លោក ប៉ាទ្រីក ម័រហ្វី បាន​ជម្រាប​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា សហរដ្ឋអាមេរិក រង់ចាំ​ជានិច្ច​ដើម្បី​ធ្វើជា​ដៃគូ​ល្អជា​មួយ​ភាគី​កម្ពុជា ក្នុង​ការ​ជួយ​ស្តារ​ស្ថានភាព​ទាំងនេះ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ចម្រុងចម្រើន មាន​ប្រជាធិបតេយ្យ និង​អធិបតេយ្យ។

ក្នុង​ជំនួប​ដដែល​នោះ តំណាង​សហរដ្ឋអាមេរិក មិន​បាន​លើកឡើង​អំពី​ការសន្យា​បន្ត​ផ្ដល់​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក ដល់​កម្ពុជា​នោះ​ទេ។

ខ្លឹមសារ​ពិត​នៃ​ជំនួប​នោះ មិន​ឃើញ​មាន​ផ្សាយ​ក្នុង​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ទេ។ ជាង​នេះ​ទៅ​ទៀត បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឱ្យ​គេ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ ឬ​ជំនួយ​ដទៃ​ទៀត ដោយសារ​មិន​ពេញចិត្ត​នឹង​ការ​ដាស់តឿន​ឱ្យ​ស្ការ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ក៏ដោយ ក៏​អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​លោក កុយ គួង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក ដោយ​រំលេច​អំពី​ការណ៍​ដែល​កម្ពុជា អរគុណ​សហរដ្ឋអាមេរិក ដែល​បាន​បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ GSP ដល់​កម្ពុជា៖ «ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋ​អាមេរិក នូវ​ជំនួយ​ឧបត្ថម្ភ​ជាច្រើន និង​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ខាង GSP ដែល​សហរដ្ឋអាមេរិក​នៅ​បន្ត​ផ្ដល់​ឱ្យ​ដល់​កម្ពុជា​យើង»។

តាម​ការពិត សហរដ្ឋអាមេរិក តាំង​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង ដែល​ធ្លាប់​ផ្ដល់​ឱ្យ​កម្ពុជា លើកលែងតែ​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

សព្វថ្ងៃ​ប្រទេស​កម្ពុជា នៅ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋអាមេរិក ដែល​បន្ត​ផ្ដល់​ឱ្យ​កម្ពុជា កាលពី​ខែ​មេសា ឆ្នាំ​២០១៨ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ដែល​នឹង​មាន​សុពលភាព​ដល់​ចុង​ឆ្នាំ ២០២០។

ទោះជា​យ៉ាង​នេះ​ក្តី ដោយសារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មិន​ប្រសើរ​ឡើង សមាជិកសភា​អាមេរិក​អាមេរិក បាន​ស្នើ​ច្បាប់​ឱ្យ​រដ្ឋាភិបាល​អាមេរិក ពិចារណា​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​មក​វិញ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​រូប​គឺ​លោក ថិត គ្រូស (TED Cruz) ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក គ្រីស ឃូនស៍ (Chris Coons)ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ខែ​មករា ក៏បាន​ដាក់​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩​នេះ ព្រោះ​ពួកគាត់​ថា ប្រទេស​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​បទដ្ឋាន​ការងារ និង​សិទ្ធិមនុស្ស មិន​សម​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​ទេ។

មួយ​ខែ​ក្រោយ​មក សមាជិកសភា​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវេនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត្រ (Steve Chabot) ពី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ស្នើ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩​នេះ​ដែរ​។ សេចក្ដី​សម្រេច​យ៉ាងណា​ជុំវិញ​រឿង​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​គណៈកម្មាធិការ​សភា និង​ព្រឹទ្ធសភា​អាមេរិក។

ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ក្តី ជំនួប​ផ្លូវការ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធីសារ សម្រាប់​ការ​ចូល​កាន់​តំណែង​ថ្មី នៃ​ឯកអគ្គរដ្ឋទូត​របស់​រដ្ឋ​បរទេស​នេះ ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ ហៅថា​ជា​របត់​ថ្មី​មួយ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ លោក ហ៊ុន សែន ដែល​ជា​និច្ច​ជា​កាល ថ្លែង​សារ​វាយប្រហារ​សហរដ្ឋអាមេរិក ឥត​ឈប់ឈរ​នោះ បែរជា​ណែនាំ​មន្ត្រី​នៅ​គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ធ្វើ​សកម្មភាព​ឱ្យ​បាន​ព្រមៗ​គ្នា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ឯណោះ ដែល​ធ្លាប់​ដៀល​មន្ត្រី​ទូត​អាមេរិក ថា​ជា​មនុស្ស​ព្រៃ ជា​មន្ត្រី​រម៉ិករម៉ក់ និង​ឱ្យ​វេច​បង្វេច​ចេញពី​កម្ពុជា ដោយសារតែ​អ្នក​ទាំងនោះ ហ៊ាន​និយាយ​រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ ក៏​ប្រែជា​សរសេរ​សារ​ល្អៗ សាទរ​មន្ត្រី​ទូត​ថ្មី​របស់​អាមេរិក​នេះ​។ នៅ​ក្នុង​ហ្វេសប៊ុក លោក ផៃ ស៊ីផាន ថា “​ប្រជាពលរដ្ឋ​កម្ពុជា ស្វាគមន៍​ឯកអគ្គរដ្ឋទូត​ថ្មី​យ៉ាង​កក់ក្ដៅ ជាមួយ​និង​ភាព​ញញឹម​រាក់ទាក់ ស្មោះស្ម័គ្រ ឥត​លាក់លៀម​” និង ថា “​អ្វីៗ​ដែល​មាន​សព្វថ្ងៃ ក៏​មាន​ចំណែក​ចូលរួម របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។ លោក ផៃ ស៊ីផាន ថា​កម្ពុជា ជា​ប្អូនស្រី​របស់​អាមេរិក”។

ភាព​ផ្អែម និង​វិជ្ជមាន តែ​តាមរយៈ​សម្ដី​របស់​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​មើល​ទៅ​ទំនងជា​ផ្នែក​មួយ​នៃ​សារ​ឃោសនា ជាជាង​ការ​ផ្សព្វផ្សាយ​ការពិត​នោះ បាន​ឆ្លុះបញ្ចាំង នៅ​ក្នុង​ជំនួប​មួយទៀត​កាលពី​ខែ​កញ្ញា រវាង​មន្ត្រី​ការទូត​ជាន់ខ្ពស់​អង់គ្លេស​អ្នកស្រី ហិតឌ័រ វីល័រ(Heather Wheeler) ដែល​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​ក្រសួង​ការបរទេស​អង់គ្លេស និង លោក ប្រាក់ សុខុន ត្រូវ​បាន​មន្ត្រី​ក្រសួងការបរទេស​របប​លោក ហ៊ុន សែន គឺ​លោក មាស គឹមសេង យក​មក​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន ថា​អ្នកស្រី ហិតឌ័រ វីល័រ សន្យា​ថា ប្រទេស​អង់គ្លេស នឹង​នៅតែ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា និង​ប្រទេស​ក្រីក្រ​ដទៃ​ទៀត ពេល​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​។ សម្តី​របស់​លោក មាស គឹមសេង ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ផ្សាយ​ព្រោងព្រាត​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស។

សារ​នេះ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​តប​ពី​អង្គការ​យុទ្ធនាការ​សិទ្ធិ​កម្មករ​រោងចក្រ​កាត់ដេរ​ពិភពលោក នៅ​អង់គ្លេស (Labour Behind the Label) និង​សភា​សហជីព​ពាណិជ្ជកម្ម (Trade Union Congress) ដែល​សរសេរ​ញត្តិ​កាលពី​ដើមខែ​តុលា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស បញ្ឈប់​ធ្វើ​សេចក្តី​ថ្លែងការណ៍​ណាមួយ ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ នាំ​ឱ្យ​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ព្រោះ​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​។

បើ​ទោះ​បី​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា អង់គ្លេស​បញ្ជាក់​ថា នឹង​នៅតែ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា ក្រោយ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​យ៉ាង​ណា​ក្តី ក៏​មន្ត្រី​ការបរទេស​អង់គ្លេស ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បង្ហើប​ប្រាប់​អាស៊ីសេរី ថា​ការ​បន្ត​ផ្តល់ EBA ឬ មិន​ផ្ដល់​ឱ្យ​កម្ពុជា គឺ​អាស្រ័យ​លើ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​កំពុង​ពិនិត្យ និង វាយតម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នៅ​ពេល​នេះ ប្រទេស​អង់គ្លេស ក៏​កំពុង​ជា​សមាជិក​មួយ​ក្នុង​គណៈកម្មការ​នេះ​ដែរ។

មន្ត្រី​ដដែល​រូប​នេះ បញ្ជាក់​បន្ថែម​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ពិសេស ខុសគ្នា​ពី​ស្ថានភាព​ប្រទេស​ក្រីក្រ​ដទៃ​ទៀត ពិសេស​ត្រង់​ថា កម្ពុជា​កំពុង​រង​ការ​ត្រួត​ពិនិត្យ ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ ដូច្នេះ ការសម្រេច បើ​ទោះ​បី​ក្រោយ​ចាក​ចេញពី​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស​មាន​សិទ្ធិ​ស្វ័យ​សម្រេច ដោយ​ឯករាជ្យ​ខ្លួនឯង​យ៉ាង​ក្តី ក៏​ការសម្រេច​នេះ គឺ​ចៀស​មិន​ផុត ពី​ស្របតាម​អ្វី​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​សម្រេច​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ដែរ។

អ្វី​ដែល​មន្ត្រី​របប​លោក ហ៊ុន សែន មិនបាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​អំពី​កិច្ចប្រជុំ​នោះ គឺ​តំណាង​អង់គ្លេស ជំរុញ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ គោរព​ឱ្យ​បាន​ទៅតាម​លក្ខខណ្ឌ​តម្រូវ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

មន្ត្រី​តំណាង​ស្ថាប័ន​រដ្ឋសភា​នៃ​របប​លោក ហ៊ុន សែន ឯណោះ ធ្លាប់​រង​ការរិះគន់ ពី​ស្ថាប័ន​សហភាព​អន្តរ​សភា IPU កាលពី​ខែ​តុលា ឆ្នាំ ២០១៨ ម្តង​ដែរ ដោយសារ​ការ​បន្លំ​សារ។

មន្ត្រី​ជាន់ខ្ពស់​នៃ​សហភាព​អន្តរ​សភា IPU ហួស​ចិត្តនឹង​ការ​បន្លំ​សារ​នេះ ក្រោយ អ្នកស្រី ឃួន សុដារី អនុប្រធាន​ទី​២​រដ្ឋសភា ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​របប​លោក ហ៊ុន សែន ក្រោយ​ជំនួប​ជាមួយ​ប្រធាន​ស្ថាប័ន IPU អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ថា​ប្រធាន​ស្ថាប័ន IPU រូប​នេះ​បាន​អបអរសាទរ​យ៉ាង​ពេញទំហឹង ហើយ​វាយតម្លៃ​ខ្ពស់ ជាពិសេស​លទ្ធផល​ដ៏​ជោគជ័យ នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ នៅ​កម្ពុជា ដែល​បាន​បង្ហាញ​អំពី​លទ្ធិប្រជាធិបតេយ្យ យ៉ាង​ពិត​ប្រាកដ។

សារ​បន្លំ​នេះ ត្រូវ​បាន​អ្នកស្រី​ប្រធាន​សហភាព​អន្តរ​សភា សរសេរ​សារ​បដិសេធ​យ៉ាង​ដាច់​អហង្កា​ភ្លាមៗ នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​អ្នកស្រី​។ អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន បញ្ជាក់​ថា ពិតជា​មិន​បាន​អបអរសាទរ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទាល់តែសោះ​។ ផ្ទុយទៅវិញ អ្នកស្រី​ថែមទាំង​បាន​ចោទ​ជា​សំណួរ ទៅកាន់​គណៈប្រតិភូ​រដ្ឋ​សភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដែល​សហភាព​អន្តរ​សភា​បាន​កត់​ត្រាទុក​ទៀត​ផង។

ក្រោយមក អ្នកស្រី ឃួន សុដារី តាមរយៈ​មន្ត្រី​ខុទ្ទកាល័យ​របស់​អ្នកស្រី ថា នោះ​ជា​ការ​ភាន់ច្រឡំ និង​សុំ​អធ្យាស្រ័យ។

ក្នុង​ស្ថានភាព ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រង​ការ​រឹតត្បិត​បែបនេះ ការ​ផ្សព្វផ្សាយ​ព័ត៌មាន ពី​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដែល​ខ្វះ​ភាព​ឯករាជ្យ ត្រូវ​បាន​អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ យល់​ឃើញ​ថា ជា​គ្រោះថ្នាក់​ធំ​មួយ ដល់​សិទ្ធិ​សេរីភាព ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ សម្រាប់​ការសម្រេចចិត្ត​ត្រឹមត្រូវ របស់​ប្រជាពលរដ្ឋ ក្នុង​ការ​សម្រេច​ជោគវាសនា​អនាគត​របស់​ប្រទេសជាតិ​ខ្លួន​។ មិនតែប៉ុណ្ណោះ វា​រឹតតែ​បង្កើន​ភាព​អាម៉ាស ដល់​ស្ថាប័ន​រដ្ឋាភិបាល និង​បាត់បង់​ទំនុក​ចិត្ត​លើ​ស្ថាប័ន​នេះ។

ទោះជា​យ៉ាង​នេះ​ក្តី លោក គឹម សុខ យល់ថា របប​លោក ហ៊ុន សែន កំពុងតែ​ទាល់ច្រក​ខ្លាំង ដែល​ចៀស​មិន​ផុត ពី​ការ​ប្រើ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បន្លប់​ស្ថានការណ៍ ក្នុង​បំណង​រក្សា​កុំ​ឱ្យ​ពលរដ្ឋ​ក្រោក​ប៉ះ​បោរ​ប្រឆាំង​របប​នេះ កាន់តែ​ខ្លាំង​ប៉ុណ្ណោះ៖ «ធ្វើ​ការឃោសនា​ប្រជាភិថុតិ​បែប​ហ្នឹង គឺ​ដើម្បី​ទប់ទល់​ការ​ជ្រួលច្របល់​ពី​មហាជន ដែល​រងគ្រោះ​ពី EBA​។ បើ​មានការ​ច្របូកច្របល់​ត​វ៉ា​ខ្លាំង​ពី​អ្នករងគ្រោះ​ទាំងនោះ នឹង​ធ្វើ​ឱ្យ​គាត់​ពិបាក​ទប់​។ អ្វី​ដែល​គាត់​ចង់​ធ្វើ​ហ្នឹង គឺ​ខំ​ព្យាយាម​ទប់​ស្ថានភាព​តាម​ដំណាក់កាល នៅ​ពេល​ដែល​ទឹក​ចូល​ច្រមុះ​កាន់តែ​ខ្លាំង»។

បើ​តាម​អ្នកវិភាគ ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ គឺ​មិនមែន​លើ​ការ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រជាភិថុតិ​ទេ ប៉ុន្តែ​ត្រូវ​ខិតខំ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ស្មោះ​ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មន្ត្រី​អាមេរិក និង​អង់គ្លេស​មិន​បាន​សន្យា​បន្ត​ផ្ដល់ GSP និង EBA ដល់​កម្ពុជា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន"

  1. Anonymous says:

    please do not trying to translated any wrong meaning to your fever . the real meaning is very importance the country like UK and US every thing they talk is in highly educated word. un like you HUN SEN your word some time was un human . please do not getting mate at me every one knew that even a Cambodian kid knew it. I can see you are over soon and you can not again GOD willing. GOD bless Cambodia and it’speople

  2. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា

  3. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)