ដោយ យន់ សាមៀន
2019-10-26
RFA

លោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ។

រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បន្តប្រកាសស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយបានលើកបម្រាមលែងហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ មិនឱ្យដឹកលោក សម រង្ស៊ី មកកម្ពុជាវិញ ប៉ុន្តែកាលពីថ្មីនេះ របបនេះ បែរជាធ្វើផ្ទុយពីការលើកបម្រាមនេះទៅវិញ។ របបក្រុងភ្នំពេញបានបញ្ជូនដីការចាប់ខ្លួនលោក សម រង្ស៊ី និង សមាជិកផ្សេងទៀតទៅកាន់ប្រទេសជាសមាជិកអាស៊ាន និងដាក់កម្លាំងយោធាប្រដាប់ដោយអាវុធគ្រប់ដៃនៅតាមព្រំដែនខ្មែរ។ សង្គមស៊ីវិលថា លោក ហ៊ុន សែន មានចេតនាមិនចង់ឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជា ជាជាងការឃាត់ខ្លួនលោកដាក់ពន្ធនាគារ។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាច និងក្រសួងយុត្តិធម៌បកស្រាយផ្សេងគ្នាចំពោះមូលហេតុដែលម្ដងថា មិនហាមមិនឱ្យលោក សម រង្ស៊ី ចូលស្រុក និងម្តងទៀតដើរសុំប្រទេសជិតខាងឱ្យ ឃាត់មេដឹកនាំបក្ស ប្រឆាំងមិនឱ្យជាន់ទឹកកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា តាមច្បាប់រដ្ឋធម្មនុញ្ញ លោក សម រង្ស៊ី មានសិទ្ធិចូលទឹកដីកម្ពុជាដោយសេរី ដោយរដ្ឋាភិបាលមិនអាចហាមឃាត់បានទេ ប៉ុន្តែលោក សម រង្ស៊ី ត្រូវប្រឈមមុខចំពោះការចាប់ខ្លួនតាមអំណាចសាលក្រមរបស់តុលាការ ។ លោកបន្តថា ចំពោះការបញ្ជូនដីកាទៅកាន់ប្រទេសជាសមាជិកអាស៊ាននោះ ដោយសារកម្ពុជាមានកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងការចាប់ខ្លួនឧក្រិដ្ឋជន ហើយម្យ៉ាងទៀតវាគឺជារបៀបធ្វើការងារការទូតរបស់ក្រសួងការបរទេសកម្ពុជា៖ «ជាគោលការណ៍ រដ្ឋាភិបាលប្រកាន់យកហើយពលរដ្ឋកម្ពុជា ទោះបីមានសញ្ជាតិទី២ ទី៣ក៏ដោយ ក៏នៅតែមានសិទ្ធិចូលមករស់នៅប្រទេសកម្ពុជា ប៉ុន្តែ ជនដែលមានបទល្មើសធ្ងន់ធ្ងរដូចជាក្បត់ជាតិ ឧក្រិដ្ឋកម្មធ្ងន់ធ្ងរអីផ្សេងៗ គឺយើងមានកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងដើម្បីជួយគ្នាទៅវិញទៅមក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
ចំណែកឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់អាស៊ីសេរីថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅតែស្វាគមន៍ប្រធានស្ដីទីគណបក្សប្រឆាំងវិលចូលកម្ពុជាវិញ ដើម្បីចាប់ខ្លួនអនុវត្តទោសតាមបញ្ញត្តិច្បាប់។ លោកបន្ថែមថា ចំពោះការបញ្ជូនដីកាចាប់ខ្លួនទៅកាន់ប្រទេសសមាជិកអាស៊ាននោះ គឺជាការបំពេញនីតិវិធី និងការសហការជួយគ្នាទៅតាមផ្លូវច្បាប់៖ «កិច្ចសហការនោះគឺថា ការចាប់ខ្លួនទណ្ឌិតដែលលមានដីកាចាប់ខ្លួនរបស់កម្ពុជានេះបញ្ជូនមកអនុវត្តទោសនៅកម្ពុជា ប៉ុន្តែគ្រាន់តែថា ប្រទេសជាមិត្តនោះគឺ អនុវត្តការចាប់បញ្ជូនមក ឬក៏ឃាត់ខ្លួនមិនឱ្យចូលមកប្រទេសគេ គឺជាសិទ្ធិសម្រេចនិងជាអធិបតេយ្យរបស់គេបាទ»។
លោក សម រង្ស៊ី បានរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំមកហើយ ដើម្បីគេចពីបណ្ដឹងព្រហ្មទណ្ឌជាច្រើនប្រឆាំងនឹងរូបលោក ដែលប្ដឹងដោយមន្ត្រីនិងមេដឹកនាំកំពូលៗរបស់របបក្រុងភ្នំពេញ រួមមាន លោក ហ៊ុន សែន លោក ហេង សំរិន និងលោក ស ខេង ជាដើម។ ប្រធានស្តីទីគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ បានប្រកាសជាក់លាក់ថា នឹងវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីសង្គ្រោះលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ព្រមទាំងដោះស្រាយបញ្ហានានាដូចជាកុំឱ្យសហគមន៍អឺរ៉ុបដក ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាជាដើម។ មកដល់ពេលនេះ នៅសល់តែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ដែលលោក សម រង្ស៊ី ប្រកាសថា នឹងវិលចូលកម្ពុជាវិញហើយ។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន កន្លងមកនេះ គឺជាចេតនាគំរាមកំហែងមិនចង់ឱ្យលោក សម រង្ស៊ី ចូលកម្ពុជាតែម្ដង។ អ្នកស្រីយល់ថា ប្រសិនបើរដ្ឋាភិបាល ពិតជាចង់ចាប់ខ្លួនលោក សម រង្ស៊ី មែននោះ គឺមិនចាំបាច់ពឹងពាក់ប្រទេសជិតខាងនោះទេ ពោលគឺអាចបណ្ដោយឱ្យលោក សម រង្ស៊ី ចូលដល់ក្នុងប្រទេសកម្ពុជា ហើយអាចចាប់ខ្លួនពេលណាក៏បាន៖ «តាមមើលគាត់( លោក ហ៊ុន សែន ) អត់ចង់ឱ្យគាត់(លោក សម រង្ស៊ី )មកទេ ព្រោះនាំគាត់ពិបាកទប់ទល់ដែលគាត់( លោក ហ៊ុន សែន ) មើលអត់ដឹងថា មានសន្ទុះ គាំទ្រប៉ុន្មាន? អ៊ីចឹងទៅ លោក ហ៊ុន សែន ចង់ធ្វើគ្រប់ៗជំហ៊ានដើម្បីកុំឱ្យទាំងអស់គ្នាមកកម្ពុជា។
អ្នកស្រីបន្តទៀតថា ប្រសិនលោក សម រង្ស៊ី វិលចូលកម្ពុជាតាមការសន្យា ហើយរដ្ឋាភិបាលចាប់ខ្លួនមែននោះមិនមែនជាជម្រើសល្អសម្រាប់កម្ពុជាឡើយ ព្រោះនឹងនាំឱ្យកម្ពុជាជួបវិបត្តិច្រើនដូចជាបន្ថែមបន្ទុកឱ្យសហគមន៍អឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA ចេញពីកម្ពុជា ដោយសារពួកគេចាត់ទុកថា ចំណាត់ការរបស់រដ្ឋាភិបាលជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ អ្នកស្រី ធីតា ឃឹះ លើកឡើងថា វិធីដែលល្អបំផុតគឺមានតែមេដឹកនាំគណបក្សកាន់អំណាច និងមេដឹកនាំគណបក្សប្រឆាំង វិលទៅរកតុចរចានយោបាយហើយ បើដោះស្រាយមិនចេញនោះទេ គួរតែបន្តរកអាជ្ញាកណ្ដាលឱ្យជួយសម្របសម្រួល ដើម្បីបញ្ចៀសការជាប់គាំងនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីអាមេរិក និងអង់គ្លេសមិនបានសន្យាបន្តផ្ដល់ GSP និង EBA ដល់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន
- ពលរដ្ឋថា ការឈឺចាប់និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង
- បក្សកាន់អំណាចមិនជឿថារដ្ឋាភិបាលថៃ ព្រមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលក្នុងដីថៃទេ
- ប៉ូលិសចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀតនៅព្រំដែនថៃពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងមក ប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ
- ពលរដ្ឋខ្មែរនៅបារាំងគ្រោងធ្វើបាតុកម្មទាមទារឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
- អនុប្រធានបក្សសង្គ្រោះជាតិថា កំពុងចរចាការទូតជាមួយថៃ ដើម្បីយកទីតាំងព្រំដែនដឹកនាំកម្មករវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា
- របបភ្នំពេញបង្ហាញការហ្វឹកហ្វឺនកងកម្លាំងសម្រាប់ត្រៀមបង្ក្រាបដំណើរនិវត្តរបស់មេបក្សប្រឆាំង
- មេដឹកនាំពលរដ្ឋនៅកូរ៉េខាងត្បូងអះអាងថា ពលករជាច្រើននៅទីនេះ យល់ព្រមអមដំណើរលោក សម រង្ស៊ី
- លោក ស ខេង ប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលមេបក្សប្រឆាំង
HUN SEN is facing his enemy soon. SAM RANSY witch HUN SEN scare the most will come to fight HUN SEN person to person. the judge is Cambodian that will be fun when the time come in two week . we Cambodian knew the knowledge person used their brain the evil use their evil action . as a Cambodian born I’m honestly tell every one that SAM RANSY was a main character fighting whit HUN SEN . I did not see KIM MENO VITIA and her followers doing any thing to even recue her father that was so un believable to me. all I see only the old SAM RANSY let take your imagination if SAM RANSY quiet not coming back to fight whit that evil who else will . yes Cambodia can be end in HUN SEN hand without hop of any recue . look every one >> Cambodia right now is not 100% belonging to Cambodian China and Vietnam is in control . Cambodia is just the name but every thing have to do according to the order from CHINA or Vietnam . not even that Cambodia right now is facing a very dangerous policy of world super powers nation . even the neighboring country in shout ease Asian’s nation are not happy whit Cambodia. WELL… sooner or later that evil uneducated will be gone any way some thing can be better in the near future.
Cambodia is the victim of communist ‘ and dictatorships ‘ when khmer out of this dark world???
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា