សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​ថា ជនជាតិ​ចិន​កំពុង​ប្រព្រឹត្ត​បទល្មើស​​​ធំៗ​ដល់​បទល្មើស​តូចតាច

ដោយ អាស៊ីសេរី
2019-10-27
អាស៊ីសេរី

ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។

ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA


សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះសីហនុ​ថា ជន​ជាតិ​ចិន​កំពុង​ប្រព្រឹត្តិ​បទល្មើស​នៅ​ក្នុង​ខេត្ត​នេះ តាំងពី​បទល្មើស​ធំៗ​ដល់​បទល្មើស​តូចតាច ប៉ុន្តែ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​តែងតែ​ខិតខំ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ ពិសេស​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ខេត្ត​នេះ​ជានិច្ច។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ឱ្យ​អាស៊ីសេរី​ដឹង​ថា សព្វថ្ងៃ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ជនជាតិ​ចិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន ហើយ​អ្នក​ទាំងនោះ​ភាគច្រើន​គ្មាន​ឯកសារ​រស់នៅ​ស្របច្បាប់​នោះ​ទេ។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​សូម្បី​បទល្មើស​លួច​ឡាន ឬ​លួច​ម៉ូតូ​ក៏​មាន​ជន​ជាតិ​ចិន​ប្រព្រឹត្ត​ដែរ៖ «បទល្មើស​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន យើង​គិត​ទៅ​ចង់​ច្រើនជាង​បទល្មើស​ដែល​បង្កឡើង​ដោយ​ជនជាតិ​ខ្មែរ​យើង​ទៀត ហើយ​នៅ​ពេល​នេះ​មាន​បញ្ហា​ពួកគាត់​ចូលចិត្ត​បញ្ចេញ​ចរិត​ដេញ​វាយ​គ្នា»។

ចំណែក នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា មូល​ហេតុ​ដែល​នៅ​តែ​មាន​ជន​ជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស គឺ​មកពី​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឱ្យ​ជន​ប្រព្រឹត្ត​ទាំងនោះ​ជាប់​ទោស​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចង់​ឃើញ​អាជ្ញាធរ យក​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​ល្មើស​ទាំង​នោះ​មក​អនុវត្ត​ទោស ឬ​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​ក្នុង​កម្រិត​ណាមួយ​សិន មុននឹង​ត្រូវ​បញ្ជូន​ទៅ​ចិន​វិញ៖ «ដើម្បី​កុំ​ឱ្យ​មាន​ភាព​ងាយស្រួល​ពេក​សម្រាប់​ជនល្មើស​ជនជាតិ​ចិន​ការ​សាកល្បង​ឱ្យ​ជនជាតិ​ចិន​ជាប់ពន្ធនាគារ នៅ​ប្រទេស​កម្ពុជា​គួរ​ជា​ចំណុច​មួយ​ដែល​សាកល្បង​ដែរ»។

ទាក់ទង​ការ​លើកឡើង​ពី​បញ្ហា​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​នេះ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជូន ណារិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ក៏ប៉ុន្តែ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ អះអាង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​តែង តែ​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​យកចិត្ត​ទុក​ក្នុង​កិច្ចការពារ​សន្តិសុខ​ជូន​ពលរដ្ឋ អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​នេះ៖ «បទល្មើស​យើង​នៅតែ​បន្ត​តាមដាន​ដើម្បី​បង្ក្រាប»។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អះអាង​ថា អាជ្ញាធរ​ខ្មែរ​បាន​បណ្ដេញ​ជនជាតិ​ខ្លួន​ជាង ១.០០០​នាក់​ចេញពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ​។

​របាយការណ៍​ចុះផ្សាយ​ដោយ​ស្ថាន​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ចេញ​នោះ បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គ្រឿងញៀន សង្គម​ងងឹត និង​បទល្មើស​ផ្សេងៗ​ទៀត​។​

អ្នកវិភាគ​នយោបាយ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល វាយតម្លៃ​ថា ជនជាតិ​ចិន​បាន​កាន់កាប់​សេដ្ឋកិច្ច​នៅ​ក្រុងព្រះសីហនុ​ស្ទើរតែ​ទាំងស្រុង​ព្រោះ​ពួកគេ​មាន​សណ្ឋាគារ​ចំនួន​១៥០ ក្នុងចំណោម​១៥៦ ភោជនីយដ្ឋាន ៤១៤ ក្នុងចំណោម​៤៣៥​កន្លែង កាស៊ីណូ ៤៨ ក្នុងចំណោម​៦២​កន្លែង ក្លិប​ខារ៉ាអូខ ៤១ និង​ហាង​ម៉ាស្សា​៤៦​។ ជនជាតិ​ចិន​កើន​ឡើង​នៅ​កម្ពុជា​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​។ ចំណែក​ឆ្នាំ​២០១៩​ជនជាតិ​ចិន​ហូរ​ចូល​កាន់តែ​ច្រើន​តាម​ខេត្ត​ផ្សេងទៀត​ដូចជា ខេត្ត​កំពត កែប តាកែវ សៀមរាប​និង​បន្ទាយមានជ័យ​ជាដើម ខណៈ​ពលរដ្ឋ និង​អាជីវករ​ឱ្យ​ដឹង ថា​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​សឹងតែ​មាន​ចំនួន​ច្រើនជាង​ពលរដ្ឋ​ខ្មែរ​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​ថា ជនជាតិ​ចិន​កំពុង​ប្រព្រឹត្ត​បទល្មើស​​​ធំៗ​ដល់​បទល្មើស​តូចតាច"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)