ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់​បាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ អាសីសេរី
2019-10-27
អាសីសេរី

សកម្មភាព​ស្វែង​រក​ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៩។

សកម្មភាព​ស្វែង​រក​ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៩។ រូប៖ ហ្វេសប៊ុក គួច ចំរើន


អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ កំពុង​ស្វះ​ស្វែងរក​ភ្ញៀវ​ទេសចរ ជា​នារី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង ក្រុង​កោះរ៉ុង កាល​ពី​ពេល​ថ្មីៗ​នេះ ។ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន សរសេរ​លើ​ហ្វេសហ៊ុក (Facebook) របស់​លោក​ថា កម្លាំង​ចម្រុះ​របស់​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការរុករក បែង​ចែក​ជា ៣ មុខព្រួញ រួមមាន​កម្លាំង​រុករក​ក្នុង​ទឹក (Diving)​កម្លាំង​រុករក​តាម​ព្រៃភ្នំ បរិវេណ​ជុំវិញ​កោះ និង​តាម​បន្ទប់​ស្នាក់នៅ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស៊ើបអង្កេត​ស្វែងរក។

​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ថា ភ្ញៀវ​ទេសចរណ៍​រូប​នេះ បាន​មកដល់​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៩ និង​បាន​បាត់​ខ្លួន​កាលពី​២៤ ខែ​តុលា ដោយ​ពុំ​ដឹង​មូលហេតុ​។ លោក​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិនទាន់​រក​ឃើញ​ពី​តម្រុយ​ណាមួយ​នៃ​ការ​បាត់​ខ្លួន​នេះ​នៅឡើយ​ទេ។ «»

ជនបរទេស​ដែល​បាន​បាត់​ខ្លួន​នេះ មានឈ្មោះ អាមេលៀ ល្វីស (AMELIA LOUISE) សញ្ជាតិ​អង់គ្លេស អាយុ​២១ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៥៣១៨៩០៨៣៣។

សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ដោយ​ដក​ស្រង​សំដី​របស់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា មុន​ពេល​បាត់​ខ្លួន គេ​បាន​ប្រទះឃើញ​នារី​នោះ​លើក​ចុង​ក្រោយ នៅ​ម៉ោង​៣​កន្លះ​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​តុលា ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរ៉ុង។ សមត្ថកិច្ច​បាន​រក​ឃើញ​កាបូប និង​សម្ភារៈ​មួយ​ចំនួន​របស់​ជន​បាត់​ខ្លួន​នោះ នៅ​លើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធីជប់លៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់​បាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)