ដោយ ខែ សុណង
2019-10-26
RFA

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងប្រាប់អ្នកកាសែតក្នុងកម្មវិធីពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលសិក្សារៀបចំយុទ្ធសាស្ត្រគ្រប់គ្រងការបូមខ្សាច់នៅខេត្តកោះកុង ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល នៅសណ្ឋានគារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។ RFA
របបក្រុងភ្នំពេញបានសន្និដ្ឋានថា ថវិកាជាតិឆ្នាំ២០២០ ខាងមុខនេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជួយឱ្យរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងដោះស្រាយបញ្ហាជាច្រើនរបស់ជាតិ និងប្រជាពលរដ្ឋបាន។ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ជំរុញដំឡើងប្រាក់ខែអប្បបរមាដល់មន្ត្រីរាជការ គ្រូបង្រៀន កម្មករ និយោជិក ប៉ុន្តែត្រូវធ្វើវិសោធនកម្មច្បាប់ស្ដីពីសារពើពន្ធ ដើម្បីឱ្យពលរដ្ឋរួចផុតពីកាតព្វកិច្ចបង់ពន្ធ។ ប៉ុន្តែអ្នកឃ្លាំមើលសង្គមយល់ថា រដ្ឋាភិបាលមិនទាន់ដោះស្រាយចំគោលដៅបញ្ហានៅឡើយ។
អ្នកឃ្លាំមើលសង្គមចង់ឃើញ មេដឹកនាំរបបក្រុងភ្នំពេញប្រយុទ្ធប្រឆាំងអំពើពុករលួយ និងជំរុញការការពារនិងគ្រប់គ្រងធនធានធម្មជាតិ ដែលធ្វើឱ្យមានកំណើនសេដ្ឋកិច្ចប្រទេស ជាជាងការធ្វើវិសោធនកម្មមាត្រាខ្លះនៃច្បាប់ស្ដីពីសារពើពន្ធ ដើម្បីឱ្យពលរដ្ឋរួចផុតពីកាតព្វកិច្ចបង់ពន្ធ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ប្រសិនបើរដ្ឋាភិបាលទប់ស្កាត់បញ្ហាអំពើពុករលួយ និងប្រើវិធានការតឹងរ៉ឹងក្នុងការគ្រងធនធានធម្មជាតិ ទើបជាការផ្ដល់ប្រយោជន៍ធំដល់ប្រជាពលរដ្ឋ ហើយនិងអាចផ្ដល់ចំណូលចូលជាតិបានច្រើនថែមទៀត៖ «យើងមើលទំហំនៃប្រាក់បៀវត្សដែលជាប់ពន្ធ ចំនួនអ្នកដែលមានប្រាក់បៀវត្សជាប់ពន្ធនោះក៏មិនច្រើនដែរ ទោះបីជាជាប់ពន្ធ ក៏ដោយអ្នកមានប្រាក់បៀរវត្សច្រើនជាង ៣រយដុល្លារយោងតាមគោលការណ៍បច្ចុប្បន្ននេះ បើគេមានប្រាក់បៀវត្ស ៤រយដុល្លារអត្រានៃការជាប់ពន្ធតែ១រយដុល្លារទេ ហើយសិនជាកាត់លើពន្ធកូន ប្រពន្ធទៀត ក៏ជាប់ពន្ធតិចដែរ។ យើងមើលឃើញថា វិធានការរបៀបនេះ ហាក់បីដូចជាមានការទាក់ទាញការចាប់អារម្មណ៍តិចតួច។
ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រទី ២៥ តុលា បានអនុម័ត«សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» ជាង ៨ពាន់លានដុល្លារ (៨.២២៣) កើនឡើងជិត២៣ភាគរយ (២២.៧%) បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០១៩។ របបលោក ហ៊ុន សែន បានបង្កើនថវិកាលើវិស័យការពារជាតិ សន្តិសុខ និងរបៀបរៀបរយសង្គម ប្រមាណជាង ១០ភាគរយ ស្មើនឹងទឹកប្រាក់ជិតពីរពាន់លានដុល្លារ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ជំរុញដំឡើងប្រាក់បៀវត្សអប្បបរមាដល់មន្ត្រីរាជការ គ្រូបង្រៀន កម្មករ និយោជិក ប៉ុន្តែត្រូវធ្វើវិសោធនកម្មច្បាប់ស្ដីពីសារពើពន្ធ ដើម្បីឱ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធ នៅឆ្នាំ២០២០។
លោក ហ៊ុន សែន ថ្លែងថា នឹងដំឡើងប្រាក់បៀវត្សអប្បបរមាដល់មន្ត្រីរាជការ គ្រូបង្រៀន កម្មករ និយោជិក ហើយនឹងមិនយកពន្ធលើប្រាក់បៀវត្សដែលស្ថិតក្នុងកម្រឹតអប្បបរមា រួមទាំងប្រកាសមិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារឡើយ។ លោកបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើកសំណើធ្វើវិសោធនកម្មមាត្រាខ្លះនៃច្បាប់ស្ដីពីសារពើពន្ធ ដោយមិនរំលេចនូវប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងអត្រាពន្ធ ដើម្បីបើកផ្លូវឱ្យរដ្ឋាភិបាលកំណត់កាតព្វកិច្ចបង់ពន្ធដោយអនុក្រឹតវិញ ដើម្បីជួយសម្រួលបន្ទុកដល់មន្ត្រីរាជការ និងកម្មករ និយោជិក៖ «រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននឹងមិនយកពន្ធលើប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ និងកម្មករ និយោជិក ដែលស្ថិតក្នុងកម្រិតអប្បបរមាជារៀងរហូត ជាមួយនឹងគោលនយោបាយមិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផល ជាលក្ខណៈគ្រួសារដែលគណបក្សប្រជាជនបាននឹងកំពុងអនុវត្តន៍តាំងពីដើមរៀងរហូតមកដល់បច្ចុប្បន្ន ហើយនិងបន្តអនុវត្តតទៅទៀត ដរាបណា គណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំរាជរដ្ឋាភិបាល។
ប៉ុន្តែលោក សន ជ័យ ថា អ្នកមានកាតព្វកិច្ចជាប់ពន្ធគឺជាអ្នកដែលមានប្រាក់ខែលើសពី ៣០០ដុល្លារឡើងទៅ ដូច្នេះការពិចារណាទម្លាក់ការអនុគ្រោះពន្ធលើប្រាក់ខែ គឺមានផលប្រយោជន៍តិចតួចប៉ុណ្ណោះដោយសារបរិបទស្ថានភាពប្រាក់ចំណូលរបស់ពលរដ្ឋបច្ចុប្បន្ន គឺអ្នកមានប្រាក់ខែក្រោម៣០០ដុល្លារ មានចំនួនច្រើនជាង។ រីឯអ្នកមានប្រាក់ខែលើសពី៤០០ដុល្លារ ចំនួនទឹកប្រាក់ដែលជាប់កាតព្វកិច្ចបង់គឺតិចតួចប៉ុណ្ណោះ។ លោកបន្តថា ការលើកកម្ពស់ និងគិតពីវិស័យកសិកម្ម ដោយឱ្យប្រជាកសិករអាចរៀនជំនាញថ្មី និងការគិតគូររកទីផ្សារកសិផលនៅលើទីផ្សារពិភពលោក រួមទាំងការរកមធ្យោបាយដោះស្រាយបញ្ហាEBA គឺជារឿងសំខាន់។
លោក សន ជ័យ ក៏ចង់ឃើញច្បាប់ថវិកាជាតិឆ្នាំ២០២០ នេះផ្ដោតការយកចិត្តទុកដាក់ទៅលើរបបសន្តិសុខសង្គមដើម្បីធានាថា រាល់កាតព្វកិច្ចដែលសហគ្រាសបានបំពេញ បានរួមចំណែកដល់សុខភាពរបស់និយោជិក បង្កើនគុណភាពសេវាសុខាភិបាល ដើម្បីឱ្យអ្នកក្រីក្រមានឱកាសទទួលបានការថែទាំ ការព្យាបាលឱ្យបានពេញលេញតាំងពីថ្នាក់ជាតិរហូតដល់មណ្ឌលសុខភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលស៊ីប (Cyprus) បើកការស៊ើបអង្កេតករណីលក់សញ្ជាតិឱ្យបក្ខពួកលោក ហ៊ុន សែន
- តំណាងរាស្ត្រស៊ីប (Cyprus) ទាមទារអាជ្ញាធរខ្លួនបកស្រាយរឿងលក់សញ្ជាតិឱ្យបក្ខពួកលោក ហ៊ុន សែន
- រថយន្តស៊េរីទំនើបអត់បង់ពន្ធជាង៥០០គ្រឿងត្រូវបានក្រសួងសាធារណការរកឃើញ
- មន្ត្រីតុលាការយោធាប្រតិកម្មនឹងការមិនចាត់ការប្រធានតុលាការនេះករណីពុករលួយនិងគ្រួសារនិយម
- មន្ត្រីក្រសួងព័ត៌មានទម្លាយរឿងពុករលួយ និងបក្ខពួកគ្រួសារនិយមក្នុងក្រសួងនេះ
- សង្គមស៊ីវិលគាំទ្រវិធានការច្បាប់លើមន្ត្រីសុរិយោដីពុករលួយនៅខេត្តពោធិ៍សាត់ទាំង ៣រូប
- ក្រសួងមិនទាន់ស៊ើបអង្កេតផ្លូវការពីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងតុលាការយោធា
- ក្រសួងការពារជាតិបន្តស៊ើបអង្កេតករណីបក្ខពួកគ្រួសារនិយមរបស់ប្រធានតុលាការយោធា
- របបភ្នំពេញអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយសង់បរិវេណហោះហើរវាលយន្តហោះសៀមរាប
- ACU រងការរិះគន់ក្រោយអះអាងថា មន្ត្រីសមត្ថកិច្ចគ្រាក់ៗ ពីររូបមិនជាប់ពាក់ព័ន្ធអំពើពុករលួយ
Haha’ so funny man’ you can’t do anything because this country is in the leader ‘s of corruption ‘ so the corrupted leader can’t get id off them because he himself so corrupted ‘ haha like King-kork lork thnam sreng ‘ haha .
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា