ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​មណ្ឌលគិរី​ថា ប៉ូលិស​ចាប់​ស្វាមី​ដោយ​អយុត្តិធម៌​ និង​គ្មាន​អាវ​ជាប់​ខ្លួន

ដោយ ម៉ៅ សុធានី
2019-10-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឃុំ កាន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌល​គិរី ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​នគរបាល​ខេត្ត​ចាប់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ២០១៩។

លោក ឃុំ កាន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌល​គិរី ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​នគរបាល​ខេត្ត​ចាប់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក Neang Sokhun Page


ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​មណ្ឌលគិរី​ចោទ​មន្ត្រី​ប៉ូលិស​ខេត្ត​នេះ​ថា ចាប់​ស្វាមី​របស់​លោក​ស្រី​​យក​ទៅ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ ព្រោះ​គាត់​មិន​ទាន់​ហូប​បាយ និង​មិន​បាន​ពាក់​អាវ​ផង។ លោក​ស្រី​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ជួយ​តាម​ដាន​រឿង​នេះ​ជា​បន្ទាន់ ដើម្បី​ជំរុញ​ដល់​សមត្ថកិច្ច​ឱ្យ​ដោះលែង​ស្វាមី​មាន​សេរីភាព​វិញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​សកម្មភាព​អមនុស្ស​ធម៌​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

ប៉ូលិស​ចាប់​បញ្ជូន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌល​គិរី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ឃុំ កាន​ ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​យ៉ាង​តក់ក្រហល់ ក្រោយ​ពី​ចាប់​ខ្លួន​នៅ​ម៉ោង​១រសៀល​ថ្ងៃ​ទី​២៨​ តុលា។

ភរិយា​លោក ឃុំ កាន គឺ​លោកស្រី ម៉ន ពឿន ប្រាប់​អាស៊ី​សេរី​ ក្រោយ​ពេល​ប៉ូលិស​ចាប់​ខ្លួន​ស្វាមី​ថា ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រមាណ ​២០​នាក់ បាន​ឡោម​ព័ទ្ធ​ចាប់​ស្វាមី​លោកស្រី​នៅ​លើ​ផ្ទះ​ក្នុង​ស្រុក​កែវសីមា។ លោក​ស្រី​ថ្លែង​ទាំង​អួល​ដើម​ក​ទៀត​ថា ប្ដី​របស់​លោក​ស្រី​​ទើប​ត្រឡប់​មក​ពី​ភ្ជួរ​ដី​នៅ​ក្បែរ​ផ្ទះ​​​​មិនទាន់​បាន​ហូប​បាយ​ព្រឹក​ផង ក៏​ត្រូវ​ប៉ូលិស​​ចាប់​វាយ​ខ្នោះ​ដៃ​រុញ​គាត់​ឡើង​ឡាន​បញ្ជូន​ចេញ​ពី​ផ្ទះ​យ៉ាង​តក់ក្រហល់។ លោក​ស្រី​ហៅ​ការ​ចាប់​ខ្លួន​របស់​ប៉ូលិស​នេះ​ថា ទង្វើ​អយុត្តិធម៌​មក​លើ​ស្វាមី​ ពីព្រោះ​គាត់​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ និង​​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ៖ «គេ​ទាញ​ប្ដី​ខ្ញុំ​អត់​មាន​ខោអាវ​ទេ​ គាត់​ស្លៀក​សារុង​ខោខ្លី​ក៏​គ្មាន​ដែរ ខ្ញុំ​សុំ​អង្វរ​គេ​ឱ្យ​ប្ដី​ស្លៀក​ខោ​អាវ​សិន​ គេ​មិន​អោយ​ស្លៀក​ផង។ គេ​ចាប់​ប្ដី​ខ្ញុំ​ហើយ​មាន​តែ​ឱ្យ​គេ​សម្លាប់​ខ្ញុំ​ម្នាក់​ទៀត​ទៅ។ សូម​ជួយ​ខ្ញុំ​ផង​ ខ្ញុំ​ងើប​អត់​រួច​ទេ អូន​អាណិត​ខ្ញុំ​ផង​ កូន​ចៅ​ខ្ញុំ​យំ​ពេញ​ផ្ទះ។ ខ្ញុំ​យ៉ាប់​មែនទែន​គ្មាន​លុយ​មួយ​រៀល​ជាប់​ខ្លួន​ខ្ញុំ​ចេញ​ទៅ​ណា​អត់​រួច​ទេ»

លោក​ស្រី​បន្ត​ថា​ ប៉ូលិស​ចាប់​ខ្លួន​ស្វាមី​បែប​នេះ​ប្រៀប​ដូច​សម្លាប់​លោក​ស្រី​ទាំង​រស់​ ពីព្រោះ​លោក​ស្រី​មាន​ជំងឺ​ដេក​នៅ​ផ្ទះ​រាល់​ថ្ងៃ​មិន​អាច​ទៅ​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​បាន​ទេ ដោយ​​ពឹងផ្អែក​ទៅ​លើ​ស្វាមី​ដាំដុះ​ផលដំណាំ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ ប៉ុន្តែ​ដល់​ពេល​ប៉ូលិស​ចាប់​ស្វាមី​​បែប​នេះ​ធ្វើ​ឱ្យ​លោក​ស្រី​គ្មាន​ទី​ពឹង​តែ​ម្ដង។

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​ដឹង​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ៖ «ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ចាំ​មើល​ខ្ញុំ​សួរ​ទៅ​ខាង​ជំនាញ​ខ្ញុំ​បន្តិច​សិន ចាំ​តិច​ទៀត​ខ្ញុំ​ផ្ដល់​ឱ្យ​វិញ​ បាទ​ខ្ញុំ​កំពង់​នៅ​ប្រជុំ​បន្តិច​សិន»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក​ សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ប្រទេស​ប្រជាធិបតេយ្យ​ដែល​គោរព​ច្បាប់​ទម្លាប់​បាន​ត្រឹមត្រូវ​នោះ​ សកម្មជន​បក្ស​រូប​នេះ​នឹង​មិន​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នោះ​ឡើយ ពីព្រោះ​លោក​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​ឡាយ​ដែល​ត្រូវ​ចាប់​ខ្លួន​កន្លង​មក​មិន​បាន​ធ្វើ​សកម្មភាព​ណា​មួយ​ផ្ទុយ​ពី​ច្បាប់​កំណត់​​នោះ​ទេ។ លោក​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​អំពើ​អមនុស្សធម៌​របស់​ប៉ូលិស​មក​លើ​សកម្មជន​បក្សប្រឆាំង​​ដោយ​ខុស​ច្បាប់៖ «អ្វី​ដែល​យើង​សោកស្ដាយ​គឺ សមត្ថកិច្ច​កម្ពុជា​មិន​បាន​អនុវត្តន៍​ ឬ​ក៏​លើក​ស្ទួយ​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ចុង​ក្រោយ​នេះ​យើង​ឃើញ​ការ​ចាប់​ខ្លួន គឺ​ហាក់​ដូច​លែង​មាន​ការ​ពិនិត្យ​តាម​នីតិវិធី​ច្បាប់​ហើយ​ អ៊ីចឹង​កាល​ណា​ប្រទេស​អនុវត្ត​ច្បាប់​បែប​នេះ​ វា​ជា​ការ​ប៉ះពាល់​សិទ្ធិ​របស់​ពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ អង្គការ​សង្គម​ស៊ីវិល​យើង​តែង​តែ​លើក​ឡើង​ថា រឿង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នយោបាយ​វា​មិន​មែន​ជា​រឿង​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​អី​ទេ»

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ដែរ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​លោក សួន ចំរើន​ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី២៧ តុលា ប៉ូលិស​ខេត្ត​មណ្ឌលគិរី​បាន​ចាប់​​ខ្លួន​អនុប្រធាន​ប្រតិបត្តិ​ឃុំ​ស្រែព្រះ​ស្រុក​កែវ​សីមា​លោក ដូង សំអេត ដោយ​ចោទ​ប្រកាន់​រួម​គំនិត​ក្បត់​ជាតិ​ ពាក់ព័ន្ធ​នឹង​គម្រោង​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៨ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៧នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន ១៨៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

លោក​ សឹង សែន​ករុណា​ យល់​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ​ មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​នេះ ​ដែល​មាន​ជិត​កន្លះ​ប្រទេស​ក្ដៅ​ក្រហាយ​ និង​ស្អប់ខ្ពើម​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង។ លោក​កត់​សំគាល់​ទៀត​ថា​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចង់​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ ​និង​មាន​ដំណោះ​ស្រាយ​នយោបាយ​ឡើង​វិញ​ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រយោជន៍​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​បន្ត​មាន​ការ​ងារ​ធ្វើ​បាន​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​មណ្ឌលគិរី​ថា ប៉ូលិស​ចាប់​ស្វាមី​ដោយ​អយុត្តិធម៌​ និង​គ្មាន​អាវ​ជាប់​ខ្លួន"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)

  2. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ