សេដ្ឋកិច្ច
29 តុលា 2019
ម៉ែន គឹមសេង
ស៊ុន ណារិន
វីអូអេខ្មែរ

លោក Mitchell បានថ្លែងថា៖ «ចុងក្រោយ វាគឺជាសេចក្ដីសម្រេចចិត្តនៃរដ្ឋាភិបាលកម្ពុជាថាផ្ដល់នូវដំណោះស្រាយយុត្តិធម៌ និងសមធម៌មួយទៅលើបញ្ហានេះ ឬក៏ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធGSPសម្រាប់ប្រជាជនកម្ពុជា»។ខេត្តត្បូងឃ្មុំ —
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សកម្មជនសិទ្ធិមនុស្សនិងអ្នកតាមដាននយោបាយកម្ពុជាបានជួបប្រជុំគ្នានៅក្នុងបន្ទប់លេខ២២០០នៃអគារ Rayburn ក្នុងវិមាន Capital ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមសវនាការសភាអាមេរិកាំងដែលផ្ដោតលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សវនាការនេះ ត្រូវបានរៀបចំដោយគណៈកម្មការសិទ្ធិមនុស្ស Tom Lantos និងគណៈកម្មការសភាទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus) ដែលជាញឹកញាប់តែងតែរិះគន់គោលនយោបាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ជាធម្មតា នៅក្នុងបញ្ជី មានអ្នកតស៊ូមតិទាមទារសិទ្ធិមនុស្ស អ្នកជំនាញផ្នែកនយោបាយការបរទេស និងអ្នកឃ្លាំមើលកម្ពុជា ដែលមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់សក្ខីកម្មនៅមុខគណៈកម្មការ។ ប៉ុន្តែលោក Daniel Mitchell គឺជាមនុស្សបន្ថែមទៅក្នុងបញ្ជីឈ្មោះអ្នកត្រូវផ្តល់សក្ខីកម្ម។
លោកជានាយកគ្រប់គ្រងនៃក្រុមហ៊ុនSRP International (Cambodia) ដែលកំពុងដាំដើមម៉ៃសាក់នៅក្នុងខេត្តត្បូងឃ្មុំ។ ប៉ុន្តែដីរបស់លោកមានជម្លោះ ដែលធ្វើឲ្យលោកបានបាត់បង់ដើមម៉ៃសាក់ជាច្រើនហិកតា។
លោកបានថ្លែងថា៖ «ខ្ញុំជាមនុស្សម្នាក់បន្ថែម ដើម្បីធ្វើសក្ខីកម្មនៅមុខគណៈកម្មការសិទ្ធិមនុស្ស។ ខ្ញុំមិនមែនជាអ្នកតស៊ូមតិផ្នែកសិទ្ធិការងារឬក៏សកម្មជនសិទ្ធិមនុស្សឬប្រជាធិបតេយ្យអ្វីទេ»។ លោកបន្ថែមថា៖ «និយាយការពិតទៅ ខ្ញុំមកទីនេះ ដោយសារតែលទ្ធផលនៃលក្ខខណ្ឌ ជាជាងការប្រកាន់គំនិតរឹងមាំលើបញ្ហាអ្វីមួយ។ ការព្រួយបារម្ភបឋមរបស់ខ្ញុំគឺបញ្ហានីតិរដ្ឋ»។
លោក Mitchell បានមានវត្តមាននៅក្នុងសវនាការនេះ ដើម្បីបង្ហាញអំពីជម្លោះដីធ្លីដែលក្រុមហ៊ុនរបស់លោកបានជួបប្រទះ។ ក្រុមហ៊ុនរបស់លោកបានជួលដីពីម្ចាស់ដីពីរនាក់ ដើម្បីដាំដើមម៉ៃសាក់។ តែក្រោយមកដីមួយផ្នែកត្រូវបានលក់ដោយខុសច្បាប់ បើទោះជាលោកមានកិច្ចសន្យាជួលដីដាំដើមម៉ៃសាក់រហូតដល់ទៅ៧០ឆ្នាំ ហើយបានបង់ប្រាក់ថ្លៃជួលមុន។ លោក Mitchell និងក្រុមហ៊ុនរបស់លោកមានសកម្មភាពយ៉ាងច្រើននៅប្រទេសកម្ពុជាជាង១៦ឆ្នាំមកហើយ។
ជម្លោះដីធ្លីនេះពាក់ព័ន្ធនឹងការអន្តរាគមន៍របស់កងរាជអាវុធហត្ថកម្ពុជា ដែលបានឃាត់កម្មករមិនឲ្យកាប់ដើមម៉ៃសាក់បន្តទៀតផងដែរ។ ប៉ុន្តែម្ចាស់ទិញដីថ្មីត្រូវបានអនុញ្ញាតឲ្យកាប់ដើមម៉ៃសាក់របស់ក្រុមហ៊ុនអាមេរិកាំង ហើយយកទៅលក់នៅប្រទេសវៀតណាម។ នេះបើយោងតាមឯកសារដែលបានដាក់ទៅគណៈកម្មការរបស់សភាជាតិអាមេរិកាំង។
ការដណ្ដើមដីដោយខុសច្បាប់ និងមានការពាក់ព័ន្ធរបស់កងរាជអាវុធហត្ថ គឺជារឿងធម្មតាសម្រាប់កម្ពុជា នៅក្នុងជម្លោះដីធ្លីដ៏ច្រើនករណី ហើយជាជម្លោះរ៉ាំរ៉ៃ ដែលមិនត្រូវបានដោះស្រាយ។ ជម្លោះទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋនៅតាមជនបទ ដែលភាគច្រើនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
ដំណោះស្រាយគឺជារឿងកម្រមួយ ហើយលោក Mitchell បានចំណាយពេល១២ខែចុងក្រោយនេះ ដើម្បីរាយការណ៍រឿងនេះទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីមិនមានដំណោះស្រាយពីអាជ្ញាធរក្នុងខេត្ត ក្រុមហ៊ុនបានទាក់ទងស្ថានទូតអាមេរិកាំងប្រចាំនៅកម្ពុជា ហើយនិងតំណាងពាណិជ្ជកម្មអាមេរិកាំង ដើម្បីស្នើសុំអន្តរាគមន៍។ បន្ទាប់មក មន្ត្រីកម្ពុជាបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងអំពីបញ្ហានេះ។ វិធានការក៏មានជាបន្ទាន់។
ពីរបីសប្ដាហ៍បន្ទាប់ពីការផ្ដល់សក្ខីកម្មទៅសមាជិកនៃសភាតំណាងរាស្ត្រអាមេរិកាំងនិងការផ្ដល់បទសម្ភាសន៍ជាវីដេអូដល់VOAនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែកញ្ញា ក្រុមហ៊ុនទទួលបានដំណោះស្រាយមួយ។ ដំណោះស្រាយនោះគឺថាអ្នកជំនួញម្នាក់ដែលឈ្មោះមិនត្រូវបង្ហាញ បានទិញដីដែលមានជម្លោះនោះ ហើយសម្រេចជួលឲ្យក្រុមហ៊ុនអាមេរិកាំង តាមលក្ខខណ្ឌនៃកិច្ចសន្យាចាស់ទាំងអស់ គឺជួលសម្រាប់៥០ឆ្នាំទៀត ចាប់ពីពេលនេះតទៅ។
ប៉ុន្តែដំណោះស្រាយនោះ មិនបញ្ចូលការបាត់បង់ដើមម៉ៃសាក់ដែលមានអាយុដល់ទៅជិត១៦ឆ្នាំ ហើយសរុបជាការបាត់បង់ អាចមានតម្លៃជាងលានដុល្លារ។
លោក Daniel Mitchell នៃក្រុមហ៊ុនអាមេរិកាំងនោះ បានថ្លែងប្រាប់VOAនៅនៅពាក់កណ្ដាលខែតុលាថា៖ «ប្រជាជនកម្ពុជាទទួលបានសំណង ហើយអ្នកវិនិយោគទុនរបស់អាមេរិកាំងត្រូវមន្ត្រីរដ្ឋាភិបាលកម្ពុជាប្រាប់ឲ្យឈប់ប្ដឹងផ្ដល់ទាមទារសំណងនៃការខូចខាត»។
លោកបន្ថែមថា៖ «នេះគឺអយុត្តិធម៌ មិនសមធម៌ ហើយខុសគ្នាទាំងស្រុង»។
អ្នកវិនិយោគទុនអាមេរិកាំងឃើញឱកាសវិនិយោគ និងចាប់ផ្ដើមដាំដើមម៉ៃសាក់នៅកម្ពុជា
លោក Daniel Mitchell និងក្រុមហ៊ុន SRP បានចូលមកទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០០២ ដែលពេលនោះក្រុមហ៊ុនបានជួលដីប្រហែល៣០០ហិកតាសម្រាប់រយៈពេល៧០ឆ្នាំនៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីដាំដើមម៉ៃសាក់។ ដីនោះនៅមិនឆ្ងាយពីចម្ការកៅស៊ូជប់ ដែលមានរយៈកាលជិត១០០ឆ្នាំមកហើយ។ ដីនោះ ក្រុមហ៊ុនបានជួលពីម្ចាស់ពីរនាក់ ដែលមានឈ្មោះថា គាត ហុង និង គុណ ថា។ លោក គាត ហុង គឺជាសមាជិកក្រុមប្រឹក្សាក្រុងសួងមកពីគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីដាំដើមម៉ៃសាក់ជិត១៦ឆ្នាំមកហើយ វាដល់ពេលក្រុមហ៊ុនប្រមូលផលមួយចំនួន ចាប់តាំងពីខែមេសា ឆ្នាំ២០១៨។ ប៉ុន្តែការកាប់ដើមម៉ៃសាក់ដែលដាំដោយក្រុមហ៊ុនអាមេរិកាំងនៅក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តត្បូងឃ្មុំ ត្រូវបានហាមឃាត់ដោយកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ កម្មករ៦នាក់របស់ក្រុមហ៊ុន ត្រូវបាននាំទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ។
កម្មករម្នាក់ដែលប្រាប់ VOA ថាឈ្មោះ សម្បត្តិ ដោយមិនហ៊ានប្រាប់ឈ្មោះពេញ បាននិយាយប្រាប់កងរាជអាវុធហត្ថក្នុងពេលសួរចម្លើយថា ដើមម៉ៃសាក់នោះជារបស់ក្រុមហ៊ុនអាមេរិកាំង។
លោកបានថ្លែងប្រាប់VOAនៅចម្ការម៉ៃសាក់កាលពីដើមខែតុលាថា៖ «ពួកគេសួរខ្ញុំថានរណាឲ្យកាប់ [ដើមម៉ៃសាក់]?
បន្ទាប់ពីការសាកសួររួចហើយ កម្មករទាំង៦នាក់បានផ្តិតមេដៃ ជាការព្រមព្រៀងថាឈប់កាប់ដើមម៉ៃសាក់នោះតទៅទៀត ដោយពួកគេប្រាប់ថាដីនោះមានជម្លោះ។
លោក សម្បត្តិ មានប្រសាសន៍ថា៖ «ពួកគេបានប្រាប់ខ្ញុំឲ្យឈប់កាប់ ដោយសារដីនោះមានជម្លោះ»។
បើតាមកំណត់ហេតុរបស់កងរាជអាវុធហត្ថប្រចាំខេត្តត្បូងឃ្មុំ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែល VOA ទទួលបាន កម្លាំងចម្រុះចំនួន១១នាក់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ បានចុះឃាត់ការកាប់ដើមម៉ៃសាក់នៅលើដីក្រុមហ៊ុន ក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដោយសារទទួលបានបណ្ដឹងរបស់បុគ្គលម្នាក់ឈ្មោះ វឹង រ៉ាមី ជាកូនប្រសារបស់លោក គាត ហុង ដែលបានអះអាងថាជាម្ចាស់ដីស្របច្បាប់។
កំណត់ហេតុដែលធ្វើឡើងដោយលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បញ្ជាក់ថា៖ «ក្រោយពីសាកសួរពួកគេទាំង៦នាក់រួចមក សមត្ថកិច្ចបានរាយការណ៍តាមទូរស័ព្ទសុំយោបល់ពីលោកព្រះរាជអាជ្ញា។ គាត់បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាអប់រំណែនាំពួកគាត់ ឲ្យផ្អាកកាប់ដើមម៉ៃសាក់លើដីនោះ»។
ប៉ុន្តែលោក Mitchell បានថ្លែងថាកម្មកររបស់លោកត្រូវតែចុះកិច្ចព្រមព្រៀងមិនឲ្យចូលទៅក្នុងដីឬប្រមូលផលដើមម៉ៃសាក់ ដើម្បីពួកគេអាចត្រូវបានដោះលែង បន្ទាប់ពីការហៅទៅសាកសួរប៉ុន្មានម៉ោង។ លោកបន្ថែមថាកម្មកររបស់ក្រុមហ៊ុនមិនអាចចូលទៅក្នុងដីនោះ ហើយការយកទៅសាកសួរ ក៏មិនមានដីកាត្រឹមត្រូវ ឬក៏មានបញ្ជាពីព្រះរាជអាជ្ញាតុលាការនោះទេ។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក វ៉ា សារិទ្ធ បានបដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។
បន្ថែមពីនេះទៅទៀត ក្រុមហ៊ុនអាមេរិកាំងត្រូវបានប្រាប់ថាដីមួយផ្នែករបស់លោក គាត ហុង ជាម្ចាស់ដើមជួលដី ត្រូវបានលក់ទៅឲ្យអ្នកថ្មី ឈ្មោះ ឡាយ ហោ។
ក្រុមហ៊ុនមិនត្រូវបានជូនដំណឹងដោយលោក គាត ហុង អំពីការលក់នេះទេ។
លោក Mitchell បានថ្លែងកាលពីខែកញ្ញាថា៖ «យើងត្រូវបានគេប្រាប់ថាដីនោះដូរម្ចាស់ដែលនេះជាការរំលោភលើកិច្ចសន្យាជួល។ យើងកំពុងគ្រប់គ្រងដីដោយផ្ទាល់ ហើយគ្មានបំណងចាកចេញពីកន្លែងនោះទេ»។
លោក ឡាយ ហោ បានឲ្យបុគ្គលឈ្មោះ ហែល ហុក ចូលទៅកាប់ដើមម៉ៃសាក់ និងសម្អាតដី។ នេះបើយោងតាមឯកសារដែលផ្តិតមេដៃដោយកម្មកររបស់ក្រុមហ៊ុន។ ការកាប់ដើមម៉ៃសាក់នោះស្ថិតនៅលើដីប្រមាណ២៥ហិកតា ដែលក្រុមហ៊ុនកំពុងទាមទារសំណង។
កម្មករបានអះអាងថា បុគ្គលម្នាក់ឈ្មោះ ហែល ហុក បាននាំមនុស្សមកកាត់ដើមម៉ៃសាក់ដឹកចេញ ជាបន្តបន្ទាប់ តាមរថយន្តធំៗ។
មន្រ្តីអាមេរិកបានចុះអន្តរាគមន៍ ការដោះស្រាយចាប់ផ្ដើម
កាលពីឆ្នាំមុន ករណីជម្លោះដីធ្លីនេះ ត្រូវបានជូនដំណឹងដល់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt។ បន្ទាប់ពីដឹងអំពីបញ្ហានេះ លោក Heidt ក៏បានសរសេរលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដោយស្នើសុំការការពារទៅលើការវិនិយោគរបស់អាមេរិកាំងនៅកម្ពុជា។

លិខិតចុះខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា៖ «ការលើកតម្កើងការវិនិយោគរបស់អាមេរិកាំងនៅកម្ពុជា ដែលមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ គឺជាអាទិភាពចម្បងមួយរបស់យើងក្នុងចំណោមអាទិភាពចម្បងផ្សេងៗទៀត ហើយយើងសង្ឃឹមថាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងលឿន។ ជម្លោះដូចករណីនេះ ធ្វើឲ្យមានការលំបាក ដើម្បីជំរុញឲ្យក្រុមហ៊ុនអាមេរិកាំងមកវិនិយោគនៅទីនេះ ហើយវាកាត់បន្ថយទំនុកចិត្តរបស់អ្នកវិនិយោគទុន»។
លិខិតមួយនេះទំនងជាមានឥទ្ធិពលធ្វើឲ្យមានដំណោះស្រាយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិធានការមួយ ដោយស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់សកម្មភាពណាមួយនៅលើដីដែលមានជម្លោះនេះ។ ប៉ុន្តែ វិធានការនេះមិនមានឥទ្ធិពលរយៈពេលវែងនោះទេ។
តុលាការបានផ្ដល់សិទ្ធិឲ្យលោក ឡាយ ហោ បង្កបង្កើនផលលើតំបន់មានជម្លោះទាំងអស់ កាលពីខែមិថុនា ឆ្នាំ ២០១៩ បើទោះជាមានបញ្ជាពីក្រសួងដែនដីក៏ដោយ។ ការណ៍នេះនាំឲ្យមានការតវ៉ាជាបន្ទាន់ពីក្រុមហ៊ុនSRPរបស់លោក Daniel Mitchell។
ប៉ុន្តែដំណោះស្រាយមួយ ត្រូវបានផ្ដល់ឲ្យក្រុមហ៊ុននៅក្នុងខែតុលា ឆ្នាំ២០១៩។ ដំណោះស្រាយនេះទំនងជាដោយសារការធ្វើសក្ខីកម្មរបស់លោក Mitchell នៅសភាសហរដ្ឋអាមេរិកនិងការផ្ដល់បទសម្ភាសន៍ដល់VOA។
ក្រុមការងាររបស់ក្រសួងដែនដី បានប្រាប់ក្រុមហ៊ុនថាជម្លោះនេះត្រូវបានដោះស្រាយ។
អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក សេង ឡូត បានថ្លែងថាជម្លោះនេះបានដោះស្រាយចប់រួចរាល់អស់ហើយ ដោយអ្នកជំនួញម្នាក់ដែលក្រសួងបានណែនាំ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះ បានសម្រេចទិញដីនេះពីម្ចាស់ដើម ហើយបន្តជួលឲ្យក្រុមហ៊ុនអាមេរិកាំងនោះ ក្រោមលក្ខខណ្ឌដូចគ្នានឹងម្ចាស់ដើម គឺអាចដាំដើមម៉ៃសាក់បានទៅដល់៥០ឆ្នាំទៀត។
លោកក៏បានស្នើឲ្យក្រុមហ៊ុនអាមេរិកាំងបញ្ចប់ក្ដីក្តាំនេះត្រឹមប៉ុណ្ណឹង ដោយមិនបាច់តវ៉ាទាមទារសំណងនៃការកាប់ដើមម៉ៃសាក់ ក្នុងពេលមានជម្លោះកាលពីកន្លងទៅ។
លោកបានថ្លែងប្រាប់ VOA ថា៖ «យើងសុំការយោគយល់ពីក្រុមហ៊ុនអាមេរិកាំងដែលមកវិនិយោគ ឲ្យបញ្ឈប់ការតវ៉ាទាមទារត្រឹមប៉ុណ្ណេះ»។ លោកបន្តថាជម្លោះដីធ្លីនេះត្រូវបានដឹងឭដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយអាជ្ញាធរបានខិតខំដោះស្រាយបញ្ហានេះ ដើម្បីធានាការវិនិយោគនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលចង់ឲ្យក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា មកពីប្រទេសណាក៏ដោយ មិនសំខាន់អាមេរិកាំងនោះទេ ឲ្យមកធ្វើជំនួញដោយរលូននៅកម្ពុជា»។
បើតាមឯកសាររបស់ក្រសួង ដែលVOAទទួលបាន លោក គាត ហុង ដែលជាម្ចាស់ដើមគ្រប់គ្រងដី បានចូលរួមកិច្ចប្រជុំកាលពីខែឧសភា ឆ្នាំ២០១៩ ដោយស្នើថាជម្លោះដីនេះត្រូវកាត់ចេញពីការស៊ើបអង្កេតលើការកាប់ដើមម៉ៃសាក់។
«គាត់បានស្នើថាអ្នកដែលកាប់ដើមម៉ៃសាក់គួរត្រូវចាប់ខ្លួន។ សូមកុំចោទប្រកាន់ខ្ញុំថាពាក់ព័ន្ធ»។
ករណីជម្លោះនេះ បុគ្គលឈ្មោះ ហែល ហុក និងបក្សពួក៣នាក់ ត្រូវបានកាត់ទោស តែត្រូវបានព្យួរទាំងអស់ ពាក់ព័ន្ធនឹងការកាប់ដើមម៉ៃសាក់។ លោក ហែល ហុក ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន២៥០០ដុល្លារសម្រាប់ការខូចខាត។
លោក គាត ហុង បានបដិសេធមិនផ្ដល់អត្ថាធិប្បាយលម្អិតលើដំណោះស្រាយជម្លោះនេះ នៅពេលVOAទាក់ទងសម្ភាសន៍ កាលពីថ្ងៃទី២១ ខែតុលា។ ប៉ុន្តែ លោកគ្រាន់តែនិយាយថាជម្លោះនេះត្រូវបានដោះស្រាយរួចហើយ។
«ខ្ញុំអត់ចង់និយាយទៀត នាំតែវែងឆ្ងាយ។ ឲ្យចប់ត្រឹមហ្នឹងចុះ។ ខ្ញុំសប្បាយចិត្តនឹងទទួលយកដំណោះស្រាយ។ គ្មានបញ្ហានោះទេ»។
ខណៈដែលលោក Mitchell បានស្វាគមន៍នូវដំណោះស្រាយលើការជួលដីនេះបន្តទៀត លោកនិយាយថាក្រុមហ៊ុនរបស់លោកមិនអាចទទួលយកនូវការមិនផ្តល់សំណងទាល់តែសោះសម្រាប់ការបាត់បង់ដែលកើតឡើង ហើយមានការប៉ាន់ប្រមាណប្រហែល៣,២លានដុល្លារអាមេរិក ដែលមិនរាប់បញ្ចូលការបាត់បង់គល់ម៉ៃសាក់ដែលនឹងអាចដុះឡើងវិញកាន់តែល្អ និងលឿនជាងដើមម៉ៃសាក់ដែលដាំថ្មី។
លោកមានប្រសាសន៍ថា៖ «យើងបដិសេធមិនទទួលយកការខាតបង់ ដែលត្រូវបានស្នើសុំដោយក្រសួងដែនដី»។
ការប្រឈមនឹងប្រព័ន្ធអនុគ្រោះពន្ធ និងសំណង
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារមិនមានដំណោះស្រាយដែលអាចចេញជារូបរាង ក្រុមហ៊ុន SRP បានចាប់ផ្ដើមការពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីស្វែងរកលទ្ធភាពនៃការដាក់ញត្តិ ឲ្យមានការពិនិត្យមើលឡើងវិញនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា(GSP)។
យោងតាមច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ១៩៧៤ ប្រធានាធិបតីសហរដ្ឋអាមេរិកអាចដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសមួយបាន ប្រសិនបើមានការលុបចោលកុងត្រា ឬកិច្ចព្រមព្រៀងជាមួយប្រជាជនអាមេរិកឬក៏សាជីវកម្ម ដៃគូ ឬក៏សមាគម ដែលស្មើនឹង៥០ភាគរយ ឬក៏ផលប្រយោជន៍ត្រូវបានគ្រប់គ្រងដោយប្រជាពលរដ្ឋអាមេរិកបន្ថែម»។
ប្រព័ន្ធអនុគ្រោះពន្ធនេះ បានជួយប្រទេសកម្ពុជាក្នុងការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ របាយការណ៍របស់សហរដ្ឋអាមេរិកបង្ហាញថាកម្ពុជាបាននាំទំនិញចូលទៅសហរដ្ឋអាមេរិកចំនួន៣៨០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨ ហើយក្នុងនោះប្រហែល២០ភាគរយ ឬស្មើនឹង៧២០លានដុល្លារអាមេរិក ស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ GSP។
កាលពីខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនSRPបានដាក់ញត្តិមួយ ដើម្បីអំពាវនាវឲ្យដកកម្ពុជាចេញពីប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះនេះ ប៉ុន្តែបានដកញត្តិនេះមកវិញ បន្ទាប់ពីការព្រួយបារម្ភត្រូវបានលើកឡើងអំពីសុវត្ថិភាពនៃអចលនទ្រព្យនិងបុគ្គលិកនៅកម្ពុជា។
បញ្ហានេះបានធ្វើឲ្យឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកសម្រាប់ការិយាល័យអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក Karl Ehlers លើកឡើងបញ្ហានេះជាមួយរដ្ឋាភិបាលកម្ពុជា អំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្ញើទៅកាន់សមាជិកសភាសហរដ្ឋអាមេរិក។
ប៉ុន្តែលោក Mitchell បាននិយាយថាក្រុមហ៊ុនរបស់លោកបានកំពុងពិចារណាដាក់ញត្តិម្ដងទៀត ប្រសិនបើគ្មានការផ្ដល់សំណងសម្រាប់ការបាត់បង់ដើមម៉ៃសាក់របស់ក្រុមហ៊ុន។
លោកបានថ្លែងនៅក្នុងខែតុលានេះថា៖ «ប៉ុន្តែប្រសិនបើស្ថានភាពមិនត្រូវបានដោះស្រាយ នោះខ្ញុំមានកាតព្វកិច្ចតំណាងអោយអ្នកវិនិយោគទុនរបស់ខ្ញុំ ដើម្បីរកវិធានការផ្លូវច្បាប់ទាំងអស់ ដើម្បីទទួលបានសំណងសម្រាប់ការបាត់បង់ ហើយយើងនឹងពិចារណានូវឱកាសបន្ទាប់ ប្រសិនបើយើងមិនទទួលបានដំណោះស្រាយ»។
បញ្ហាប្រឈមសម្រាប់ប្រព័ន្ធអនុគ្រោះពន្ធដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យកម្ពុជានេះ កើតឡើងខណៈដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការស៊ើបអង្កេតទៅលើការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហៅថា “គ្រប់មុខទំនិញលើកលែងសព្វាវុធ” (EBA) ដោយសារការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅកម្ពុជា។
លោក Doug Ericksen ដែលក្រុមហ៊ុនរបស់លោកឈ្មោះ PacRim Bridge និងត្រូវបានជួលដោយរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យប្ដូរជំហរ បាននិយាយថាទង្វើនេះជាការមិនទទួលខុសត្រូវ ដោយសារវានឹងប៉ះពាល់ការងាររបស់ប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថានរណាក៏ដោយដែលតស៊ូមតិតាមមធ្យោបាយនេះ គឺតស៊ូមតិឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនកម្ពុជាដែលកំពុងធ្វើការ និងប្រជាជនដែលទទួលផលពីឱកាសសេដ្ឋកិច្ចដ៏ធំធេងនេះ»។
លោក Doug Ericksen ដែលជាសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងនៅក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត បានថ្លែងបែបនេះកាលពីខែកញ្ញា។
ទោះជាយ៉ាងណា លោកបន្តថា៖ «ការចេញមុខ និងតស៊ូមតិសម្រាប់ការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពីប្រទេសទាំងមូល ដោយផ្អែកលើស្ថានភាពតែមួយ មិនទំនងជាទង្វើសមរម្យមួយនោះទេ»។
លោក Ericksen បានស្នើថាករណីគួរត្រូវបានដោះស្រាយដោយតុលាការនៅកម្ពុជា ប៉ុន្តែលោកMitchellបាននិយាយថាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធGSP នឹងជាលទ្ធផលនៃការបរាជ័យរបស់អាជ្ញាធរកម្ពុជាដែលមិនបានស្វែងរកដំណោះស្រាយសមហេតុផលមួយ។
លោក Mitchell បានថ្លែងថា៖ «ចុងក្រោយ វាគឺជាសេចក្ដីសម្រេចចិត្តនៃរដ្ឋាភិបាលកម្ពុជាថាផ្ដល់នូវដំណោះស្រាយយុត្តិធម៌ និងសមធម៌មួយទៅលើបញ្ហានេះ ឬក៏ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធGSPសម្រាប់ប្រជាជនកម្ពុជា»៕
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ