បទសម្ភាសន៍​ជាមួយ​លោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញ​ការ​រៀបចំ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ ទីន ហ្សាការីយ៉ា
2019-10-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទីន ហ្សាការីយ៉ា (ឆ្វេង) និង​លោក អ៊ូ ច័ន្ទឫទ្ធិ អ្នក​នាំពាក្យ​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

លោក ទីន ហ្សាការីយ៉ា (ឆ្វេង) និង​លោក អ៊ូ ច័ន្ទឫទ្ធិ អ្នក​នាំពាក្យ​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

 RFA


ទោះ​​បី​ជា​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​អ្នក​នាំពាក្យ​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ថា លោក សម រង្ស៊ី និង​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស នៅ​តែ​រក្សា​ជំហរ​វិល​ចូល​ទៅ​​ប្រទេស​កម្ពុជា​វិញ​តាម​ការ​គ្រោង​ទុក។

គណបក្សសង្រ្គោះជាតិ​គ្រោង​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា។ ក៏​ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ នេះ អាជ្ញាធរ​ប្រទេស​ថៃ​បាន​ហាម​ឃាត់​មិន​ឱ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រទេស​ថៃ​ទេ។

តើ​ផែនការ​សកម្មភាព​បន្ត​អ្វី​ខ្លះ​ទៀត ដែល​គណបក្សសង្រ្គោះជាតិ​នឹង​ធ្វើ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​បទ​សម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក អ៊ូ ច័ន្ទឫទ្ធិ អ្នក​នាំពាក្យ​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បទសម្ភាសន៍​ជាមួយ​លោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញ​ការ​រៀបចំ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី"

  1. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ