ដោយ ខែ សុណង
2019-10-29
RFA

កងកម្លាំងនគរបាលកំពុងដើរល្បាតតាមបណ្តោយព្រំដែនកម្ពុជាថៃ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ហ្វេសប៊ុក
«ការពង្រាយកម្លាំងប្រដាប់អាវុធ និងយោធាតាមព្រំដែន គឺផ្ទុយពីច្បាប់»
របបក្រុងភ្នំពេញបានបញ្ជូនកងទ័ព និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះប្រដាប់អាវុធជាច្រើន ដើរល្បាតតាមបណ្តោយព្រំដែនកម្ពុជាថៃ ខណៈថ្ងៃកំណត់នៃមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាន់តែខិតជិតចូលមកដល់។ អ្នកវិភាគថា សកម្មភាពនេះទំនងជាដើម្បីត្រៀមទប់ទល់ និងគំរាមកំហែងក្រុមពលករខ្មែរ ដែលគ្រោងវិលចូលស្រុក ដើម្បីអមដំណើរ លោក សម រង្ស៊ី។ ស្នងការនគរបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបង្ហាញពីសកម្មភាពនគរបាល និងសមត្ថកិច្ចចម្រុះជាច្រើនក្រុមប្រដាប់អាវុធដើរល្បាត តាមបណ្តោយព្រំដែនកម្ពុជាថៃ ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្ដប់ធ្នាប់។
អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល ហៅចំណាត់ការរបស់រដ្ឋាភិបាលបែបនេះថា ជារឿងមិនសមហេតុផល និងមិនត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ្ញ។ ពួកគេមើលឃើញថា អាជ្ញាធរបានពង្រាយកម្លាំងទ័ពច្រើនស្អេកស្កះ តាមបណ្តោយព្រំដែនបែបនេះ ឆ្លុះបញ្ចាំងពីអំណាចផ្តាច់មុខ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាកងទ័ពជាតិតាមអំពើចិត្ត ដោយមើលរំលងឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រជាព្រះប្រធាន។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការពង្រាយកម្លាំងប្រដាប់អាវុធ និងយោធាតាមព្រំដែនទាំងនេះ គឺផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។ លោកពន្យល់ថា កងទ័ពជាតិអាចប្រើប្រាស់បាន លុះត្រាមានសេចក្តីសម្រេចពីឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រជាព្រះប្រធាន និងជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ៖ «សិទ្ធិអំណាចការពារកងទ័ពហ្នឹង គេត្រូវធ្វើតាមឧត្តមក្រុមប្រឹក្សាការពារជាតិ អាហ្នឹងវាត្រឹមត្រូវតាមច្បាប់។ បើសម្រេចអត្តនោម័តដោយនាយករដ្ឋមន្ត្រី ឬអគ្គមេបញ្ជា ឬមេទ័ព ហ្នឹងដូចជាមិនសមស្របនិងច្បាប់ទេ។ ច្បាប់រដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រ ជាមេបញ្ជាការកំពូលហើយលោកជា ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សាការពារជាតិ»។
ចំណែក អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា វិញ ថ្លែងថា លោកមិនចង់ឃើញការដោះស្រាយវិបត្តិនយោបាយ ធ្វើឡើងដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងកងទ័ពជាតិនោះទេ។ លោកចង់ឃើញ អ្នកនយោបាយចរចាគ្នាដោយសន្តិវិធី និងស្មោះត្រង់ ចំពោះជាតិ ផ្អែកតាមច្បាប់ជាមូលដ្ឋាន។ លោកបារម្ភថា ប្រសិនបើអ្នកនយោបាយ យកកម្លាំងប្រដាប់អាវុធ និងកងទ័ពជាតិ ប្រើប្រាស់ដើម្បីដោះស្រាយបញ្ហា នោះនឹងបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ៖«ការប្រើប្រាស់កម្លាំងប្រដាប់អាវុធទាំងអស់នេះ ហើយយកទៅប្រើប្រាស់ជាមួយ និងពលរដ្ឋ ឬកម្មករ ពួកគាត់មានជំនឿលើក្រុមនយោបាយណាមួយ ដែលសិទ្ធិរបស់គាត់មាន ក្នុងច្បាប់កំពូល និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហ្នឹងជាការរំលោភសិទ្ធិរបស់គាត់ហើយ»។
អ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិលបញ្ចេញប្រតិកម្មបែបនេះ បន្ទាប់ពីស្នងការនគរបាលខេត្តបាត់ដំបងលោក អ៊ុច សុខុន បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ថ្មីៗ នេះថា លោកកំពុងត្រួតពិនិត្យកងកម្លាំងនគរបាល ដើម្បីត្រៀមលក្ខណៈចេញអន្តរាគមន៍ តាមគោលដៅនានា បំណងធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ចំណែកស្នងការនគរបាលខេត្តបាត់ដំបងវិញ ក៏បានបង្ហោះទិដ្ឋភាពនគរបាលប្រដាប់អាវុធជាច្រើនក្រុម ចុះល្បាតតាមច្រកព្រំដែនសំខាន់ៗ នៅក្នុងខេត្តនេះដែរ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី២៩ ខែតុលា។
ពលករធ្វើនៅប្រទេសថៃ អ្នកនាង ជួយ សុភាព ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៩ តុលាថា បើទោះបីជាអាជ្ញាធរបានពង្រាយកម្លាំងទ័ព និងសមត្ថកិច្ចចម្រុះតាមព្រំដែនបែបនេះក្តី ក៏អ្នកនាង និងពលករផ្សេងទៀត បានសម្រេចចិត្តរួចហើយថា នឹងវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីទទួលលោក សម រង្ស៊ី។ អ្នកនាងថា ជំហរបែបនេះ គឺដើម្បីទាមទារសិទ្ធិសេរីភាព យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ៖ «បើទោះបីជាមានកម្លាំងទ័ពយ៉ាងណាក៏ត្រូវចូលដែរ ឱ្យតែលោកប្រធានមកពិប្រាកដ។ ទាមទារសិទ្ធិសេរីភាព រាល់ថ្ងៃខ្មែរយើងបាត់បង់សិទ្ធិសេរីភាព បញ្ចេញមតិ គាត់បិទសិទ្ធិមិនឱ្យនិយាយស្តី និយាយជាប់គុគ និងនិយាយលាបពណ៌ថា យើងក្បត់ជាតិក្បត់អី។ ប្រទេសប្រជាធិបតេយ្យតែមាត់គាត់។ ភ័យខ្លាចតែដើម្បីជាតិស៊ូលះបង់»។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា រដ្ឋាភិបាលកំពុងបង្កើនកម្លាំងទប់ទល់ លើក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ស្របពេលដែលលោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
លោកពន្យល់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពយ៉ាងពេញលេញស្របតាមច្បាប់ជាតិ និងអន្តរជាតិ ក្នុងការចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ហើយការប្រកាសគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មិនមែនជារឿងខុសច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី
- បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ភរិយាសកម្មជនបក្សប្រឆាំងខេត្តមណ្ឌលគិរីថា ប៉ូលិសចាប់ស្វាមីដោយអយុត្តិធម៌ និងគ្មានអាវជាប់ខ្លួន
- ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី
- ពលករខ្មែរមួយក្រុមធ្វើការនៅថៃប្ដេជ្ញាទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ
- មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិអះអាងថា កំពុងចរចាជាមួយភាគីថៃ ដើម្បីឲ្យលោក សម រង្ស៊ី ឆ្លងកាត់ទៅកម្ពុជាតាមព្រំដែនថៃ
- ក្រុមយុវជនស្នើរដ្ឋាភិបាល ឱ្យបង្ហាញភាពច្បាស់លាស់រឿងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន និងគ្រប់គ្រងព្រំដែនឲ្យរឹងមាំ
- ពលរដ្ឋមួយចំនួនមិនពេញចិត្តនឹងបម្រាមរបស់អភិបាលខេត្តបន្ទាយមានជ័យរឿងមិនឱ្យមន្ត្រីថ្នាក់ក្រោមចេញក្រៅប្រទេស អំឡុងពេលលោក សម រង្ស៊ី វិលត្រឡប់
- មន្ត្រីអាមេរិក និងអង់គ្លេសមិនបានសន្យាបន្តផ្ដល់ GSP និង EBA ដល់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន
- របបភ្នំពេញប្រកាសបន្តស្វាគមន៍លោក សម រង្ស៊ី ប៉ុន្តែបញ្ជូនដីកាចាប់ខ្លួនទៅសមាជិកអាស៊ាន
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ
OH…HO …watch you guy SAM RANSY may come through that bush HAS ….HA………
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។