ដោយ អ៊ឹង ប៊ុនថន
29/10/2019
RFI

ច្រកទ្វារអន្តរជាតិមួយកន្លែងនៅខេត្តបាត់ដំបងជាប់ព្រំដែនថៃ (@សហការី)
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ បាននាំគ្នាសម្រុកវិលចូលប្រទេសកម្ពុជាវិញជិតមួយពាន់នាក់ក្នុងមួយថ្ងៃៗ នៅតាមច្រកទ្វារអន្តរជាតិដូង ក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេស្តរបស់កម្ពុជា អះអាងថា ការវិលចូលស្រុកវិញរបស់ពលករខ្មែរដែលច្រើនជាងថ្ងៃធម្មតានេះដើម្បីចូលរួមបុណ្យកឋិន គឺមិនពាក់ព័ន្ធនឹង លោក សម រង្ស៊ី ដែលអំពាវនាវឲ្យពលករខ្មែរមកអមដំណើរលោកវិលចូលកម្ពុជានៅថ្ងៃ៩វិច្ឆិកានោះឡើយ។
លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេស្ត បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអង្គារនេះថា ចំនួនពលករខ្មែរនៅប្រទេសថៃ ដែលវិលចូលប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងនៅថ្ងៃទី២៧ខែតុលាគឺមានជាង៧០០នាក់ហើយនៅថ្ងៃទី២៨ក៏ដូចគ្នាដែរ។ ប៉ុន្តែលោកបញ្ជាក់ថាជាធម្មតា ក្នុងមួយថ្ងៃៗគឺមានពលករខ្មែរចេញចូលតាមច្រកទ្វារអន្តរជាតិដូងតែចន្លោះពី២០០នាក់ទៅ៣០០នាក់ប៉ុណ្ណោះ។
ការគូសបញ្ជាក់របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេស្តនេះ គឺបន្ទាប់ពីមានព័ត៌មានមួយចំនួនផ្សាយថា ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និង២៨ខែតុលានេះ មានពលករខ្មែរពីជាង៣០០០នាក់ទៅ៤០០០នាក់ នាំគ្នាសម្រុកចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិដូង ខណៈជាធម្មតាក្នុងមួយថ្ងៃ ពលករខ្មែរចេញចូលតែត្រឹមតែ១០០នាក់ឬតិចជាងនេះ។
ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេស្តរបស់កម្ពុជា អះអាងថា ការវិលចូលស្រុកវិញរបស់ពលករខ្មែរដែលច្រើនជាងថ្ងៃធម្មតានេះ គឺដើម្បីចូលរួមបុណ្យកឋិននៅប្រទេសកម្ពុជា គឺមិនពាក់ព័ន្ធនឹង លោក សម រង្ស៊ី ដែលអំពាវនាវឲ្យពលករខ្មែរមកអមដំណើរលោកវិលចូលកម្ពុជានៅថ្ងៃ៩វិច្ឆិកានោះឡើយ។ ម្យ៉ាងទៀតលោក កែវ វណ្ណថន អះអាងថាពលករខ្មែរទាំងនោះត្រូវតែវិលមកប្រទេសកម្ពុជាវិញជាធម្មតាតាមកាលកំណត់នៅក្នុងលិខិតឆ្លងដែនគឺមានសិទ្ធិស្នាក់នៅប្រទេសថៃតែរយៈពេលមួយខែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ស្របពេលក្រុមលោក សម រង្ស៊ី ប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកាតាមច្រកប្រទេសថៃនោះ ក្រុមសមត្ថកិច្ចចម្រុះបំពាក់ដោយ អាវុធគ្រប់ដៃ ត្រូវបានដាក់ពង្រាយឲ្យឈរជើងនៅព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យតាំងពីថ្ងៃ២៥តុលាមកម្ល៉េះ។
គិតត្រឹមថ្ងៃទី ២៦ តុលា យ៉ាងហោចណាស់ សកម្មជនអតីតគណបក្សប្រឆាំង ចំនួន៥៨នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងជិត២០០នាក់ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយកំពុងរត់ភៀសខ្លួន៕
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ