ដោយ ហេង រស្មី
2019-10-28
RFA

លោក ញ៉យ ចំរើន និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅខែមិថុនា ឆ្នាំ២០១៤។ Photo: RFA
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនទទួលយកសាលក្រមរបស់តុលាការកំពូល ដែលបានសម្រេចផ្ដល់សំណងចំនួន ៥០លានរៀលក្នុងម្នាក់ ក្នុងសំណុំរឿងប្រព្រឹត្តអំពើហិង្សាវាយដំទៅលើអ្នកតំណាងរាស្ត្រពីររូបកាលពី ៤ឆ្នាំមុន។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការផ្ដល់សំណងរដ្ឋប្បវេណីក្នុងរឿងព្រហ្មទណ្ឌនេះហាក់បីដូចជាស្រាលពេកចំពោះជនដៃដល់។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា ប្រាប់អាស៊ីសេរីថា សាលក្រមរបស់តុលាការកំពូល មានភាពអយុត្តិធម៌ចំពោះលោកជាអ្នកតំណាងរាស្ត្រ។លោកបញ្ជាក់ថា លោក ចង់ឲ្យតុលាការនៃរបបក្រុងភ្នំពេញផ្ដន្ទាទោសអង្គរក្សលោកហ៊ុន សែនអោយជាប់ពន្ធនាគារជាងការទទួលយកសំណងរដ្ឋប្បវេណី៖ «វាមើលឃើញថា យុត្តិធម៌ដែលពួកខ្ញុំកំពុងរង់ចាំនេះពុំអាចទទួលយកបានពីសំណាក់តុលាការបច្ចុប្បន្នដែលដឹកនាំដោយជនផ្ដាច់ការទេ ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយប្រជារាស្ត្រនឹងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលមួយដែលមានឆន្ទៈ បម្រើរាស្ត្រ ពុំមានស្តង់ដារពីរហើយស្នើឲ្យតុលាការនោះដោយឯករាជ្យនឹងយុត្តិធម៌ត្រឹមត្រូវអាចជឿ ជំនឿទុកចិត្តដល់ជនរងគ្រោះទាំងអស់គ្នា។ខ្ញុំនឹងប្ដឹងសើរើនូវបណ្ដឹងនេះ ដើម្បីទាមទាររករកយុត្តិធម៌ដល់ខ្ញុំ ហើយខ្ញុំសំណូមពរដល់តុលាការដែលឯករាជ្យនេះអោយស៊ើបអង្កេតរកជនដៃដល់»។
តុលាការកំពូលកាលពីថ្ងៃទី២៨ តុលា បានសម្រេចផ្ដល់សំណងរដ្ឋប្បវេណីចំនួន ២០លានរៀលក្នុងម្នាក់ៗ បន្ថែមទៀត មានន័យថា សំណងសរុបទាំងអស់មានចំនួន ៥០លានរៀលក្នុងម្នាក់ៗ គឺជាង ១ម៉ឺនដុល្លារទៅឱ្យជនរងគ្រោះជាអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ២នាក់។
អនុប្រធានអង្គការលីកាដូទទួលបន្ទុកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក អំ សំអាត ប្រាប់អាស៊ីសេរីថា ការផ្ដន្ទាទោសនេះហាក់បីដូចជាស្រាលបើធៀបទៅហ្នឹងទៅលើអ្នកផ្សេងទៀត ដូចជាសំណុំរឿងចោទប្រកាន់លើសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លីជាដើម៖ «ទោះជាយ៉ាងណាខ្ញុំគិតថា សំណងទាំងអស់នេះវាគ្រាន់តែជាការមួយដែលសម្រេចធ្វើឲ្យឃើញថា តុលាការកំពូលបានយកចិត្តទុកដាក់ទៅលើករណីនេះ។ក៏ប៉ុន្តែយើងគិតពីភាពយុត្តិធម៌ហើយនឹងវិរេចនកម្ម ឬក៏ការឈឺចាប់របស់ជនរងគ្រោះ មានតែជនរងគ្រោះទេដែលដឹងថាអាចទទួលយកបានដែរ ឬអត់»។
អាស៊ីមិនទាន់សុំការពន្យល់ជុំវិញការរិះគន់លើការចេញសាលក្រមលើករណីវាយដំអ្នកតំណាងសាស្ត្រ ពីមន្ត្រីតុលាការកំពូលថា យ៉ាងណានៅឡើយនៅថ្ងៃទី២៩ តុលា។
កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ កន្លងទៅ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវកងអង្គរក្សលោក ហ៊ុន សែន ព្រួតគ្នាវាយទាត់ធាក់យ៉ាងដំណំរហូតដល់បាក់ខ្ទង់ច្រមុះនិងបែកភ្នែកខាងស្កាំ ខណៈដែលពួកគេបានចេញពីប្រជុំនៅឯមន្ទីររដ្ឋសភាជាតិក្នុងទីក្រុងភ្នំពេញ។ ជនដៃដល់ដែលបានប្រព្រឹត្តអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រទាំងពីរនេះមានឈ្មោះ លោក ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី។ ពួកគេជាកងអង្គរក្សលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន។
សាលាដំបូងរាជធានីភ្នំពេញកន្លងទៅធ្លាប់សម្រេចផ្ដន្ទាទោសឱ្យជនជាប់ចោទទាំង ៣នាក់ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែអនុវត្តទោសរយៈពេល ១ឆ្នាំប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោសលើក្រុមតំណាងរាស្ត្រ។ ពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន ៣ឆ្នាំទៀត។
ក្រោយពេលចេញពីពន្ធនាគារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោទៅជាវរសេនីយ៍ឯក ចំណែកលោក ចាយ សារិទ្ធ ត្រូវបានដំឡើងពីវរសេនីយ៍ឯកទៅជាឧត្ដមសេនីយ៍ត្រីទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី
- តុលាការកំពូល នឹងប្រកាសសាលក្រមទាក់ទង នឹងបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជន កែម ឡី និយម នៅខែក្រោយ
- អ្នកច្បាប់ស្នើឲ្យធ្វើវិសោធនកម្មច្បាប់ ស្ដីពីរបបសារព័ត៌មាន ដោយចែងដាក់ទោសអ្នករឹតត្បិតសិទ្ធិសេរីភាព
- មន្ត្រីបក្សប្រឆាំងចោទលោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយហិង្សាមុខរដ្ឋសភាកាលពី៤ឆ្នាំមុន
- អ្នកវិភាគថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចធ្វើការដោយឯករាជ្យបាននៅឡើយ
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយគ្មានការពិគ្រោះយោបល់ពេញលេញ
- រដ្ឋសភាឯកបក្សនឹងឱ្យសង្គមស៊ីវិលចូលរួមពិនិត្យមើលច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- តុលាការមណ្ឌលគិរីនឹងយកសំណុំរឿងជនជាតិភាគតិចជាមួយក្រុមហ៊ុនបារាំងមកជំនុំជម្រះឡើងវិញ
- រដ្ឋសភាឯកបក្សត្រៀមបើកសម័យប្រជុំពិភាក្សាពង្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ